ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ខ្លាំងណាស់ ចង់ដណ្តើមពីដៃសមត្ថកិច្ចវិញ… ​បា.ញ់៥គ្រាប់​រត់ផ្អើល​ប្រះ​អាយុ

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មានការ​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់ ខណៈ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​កំពុង​ប្រតិបត្តិការ​បង្ក្រាប​ការ​ដឹក​ជ​ញ្ជួ​ន​ឈើ​ខុសច្បាប់​មួយ ស្ថិត​ក្នុង​ដែន​ជម្រក​ការពារ​សត្វព្រៃ​កែវ​សីមា កាលពី​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​១០ សីហា (​ចំណុច​ទឹក​ខួប​) តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦…

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មានការ​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់ ខណៈ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​កំពុង​ប្រតិបត្តិការ​បង្ក្រាប​ការ​ដឹក​ជ​ញ្ជួ​ន​ឈើ​ខុសច្បាប់​មួយ ស្ថិត​ក្នុង​ដែន​ជម្រក​ការពារ​សត្វព្រៃ​កែវ​សីមា កាលពី​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​១០ សីហា (​ចំណុច​ទឹក​ខួប​) តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ ក្នុងភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ។

លោក កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១២ និង​៤៧​នាទី​អ​ធ្រា​ត្ រ​ចូល​ថ្ងៃ​ទី​១០ សីហា នោះ ជំនាញ​ដែនជម្រកសត្វព្រៃ​កែវ​សីមា បាន​បើក​ចុះ​ប្រតិបត្តិការ​នៅ​ចំណុច​ទីតាំង​កិន​ថ្ម ក៏​បាន​ជួប​ម៉ូតូ​ដឹកឈើ​មួយ​គ្រឿង ដឹកឈើ​កកោះ​ឡាំង​ជ្រុង​៤​ដុំ និង​ឈើ​នៅ​ក្បែ​ម៉ូតូ​ចំនួន​៦​ដុំ​ទៀត និង​បាន​ឃាត់​ចាប់​ម៉ូតូ​ម៉ាក​វ៉េវ ដឹក​ជញ្ជូន​ស្បៀង​ទៅ​ឱ្យ​ក្រុម​អារឈើ​ស្រឡៅ​ឡាំង​ជ្រុង​នៅ​ក្នុង​ព្រៃ ។

លោក​បន្ត​ថា ពេល​ជំនាញ​រឹបអូស​វត្ថុ​តាង​ទាំងអស់ មក​រក្សា​ទុក​នៅ​ស្នាក់​ការ​កែវ​សីមា ស្រាប់តែ​មក​ដល់​ចំណុច​ទឹក​ខួប ស្ថិត​នៅ​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ក៏​ចេញ​មុខ​ជនសង្ស័យ​មួយ​ក្រុម បាន​យក​រថយន្ត​ពីរ​គ្រឿង​មក​បិទ​រាំងផ្លូវ​ឡាន មិន​ឱ្យ​ដឹក​វត្ថុ​តាង​ទៅ​ទេ ។ ភ្លាម​ៗ​នោះ ឃើញ​មាន​រថ យន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​កាម​រី​ឆ្លាម ពណ៌​ខ្មៅ ដឹក​មនុស្ស​ពេញ​ប្រមាណ​១០​នាក់​ទៀត មក​រារាំង​រំដោះ​យក​វត្ថុ​តាង​ដែល​សង្ស័យ​ថា «​មាន​មេខ្លោង​ឈ្មោះ​យាយ​ក្រហម​» ជា​អ្នកបើកបរ​។

លោក ឌិន ប៊ុ​ន​ធឿ​ន នាយក​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ឲ្យ​ដឹង​ថា ស្ថិត​នៅ​ក្នុង​ស្ថានភាព​ប្រឈម​នេះ
លោក​បាន​បញ្ជា​ឱ្យ​កម្លាំង​បាញ់​បំបែក​កង់​ឡាន​អស់​ចំនួន​ប្រាំ​គ្រាប់ ក៏​ធ្វើ​ឱ្យ​ពួក​គេ​ទាំងនោះ​ផ្អើល​រត់​ចែក​ជើង​គ្នា​បាត់​ស្រមោល​អស់​ទៅ ។ លោក​បន្ត​ថា ដើម្បី​ការពារ​សុវត្ថិភាព លោក​ក៏​បាន​សុំ​កម្លាំង​ពី​អធិការ​ស្រុក​ដើម្បី​ការពារ​បន្ថែម ។

ទោះបីជា​យ៉ាងណា លោក កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​បញ្ជាក់​ថា គិត​ត្រឹម​ម៉ោង​១១​ថ្ងៃ​ទី​១០ សីហា នេះ កម្លាំង​ជំនាញ​បាន​បញ្ជូន​សំណុំរឿង​ទៅ​កាន់​សាលាដំបូង​ខេត្ត និង​រង់ចាំ​បញ្ជា​ពី​លោក​ព្រះ​អាជ្ញា ដើម្បី​ឃាត់ខ្លួន​អ្នក​ពាក់ព័ន្ធ ព្រោះ​មុខសញ្ញា​ត្រូវ​បាន​ជំនាញ​កំណត់​បាន​អស់ហើយ ។

អត្ថបទសរសេរ ដោយ