ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណីនេះ… មុខដដែលៗ

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ មុខសញ្ញា​ចាស់​និង​ថ្មី​ចំនួន​២​នាក់ ដែល​ប្រកបរ​របរ​ជួញដូរ​សាច់សត្វ​ព្រៃ​នៅ​ក្រុង​សែន​មនោ​​រម្យ ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប កាលពី​ថ្ងៃ​ទី​៨ សីហា នៅ​ក្នុង​ផ្សារ​ក្រុង​សែន​មនោ​រម្យ ។សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្រុម​អន្ត​គម​ន៍​បង្ក្រាប​បទល្មើស​សត្វព្រៃ​ចល័ត​នៃ​រដ្ឋបាល​ព្រៃឈើ…

ខេត្តមណ្ឌលគិរី ៖ មុខសញ្ញា​ចាស់​និង​ថ្មី​ចំនួន​២​នាក់ ដែល​ប្រកបរ​របរ​ជួញដូរ​សាច់សត្វ​ព្រៃ​នៅ​ក្រុង​សែន​មនោ​​រម្យ ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប កាលពី​ថ្ងៃ​ទី​៨ សីហា នៅ​ក្នុង​ផ្សារ​ក្រុង​សែន​មនោ​រម្យ ។សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្រុម​អន្ត​គម​ន៍​បង្ក្រាប​បទល្មើស​សត្វព្រៃ​ចល័ត​នៃ​រដ្ឋបាល​ព្រៃឈើ សហការ​ជាមួយ​កងរាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ និង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​សែន​មនោ​រម្យ បាន​ចុះ​ចាប់​នៅ​ទី តាំង​ចំនួន​២ ។

ក្រុមចម្រុះ​បាន ប្រមូល​សាច់សត្វ​ព្រៃ​ប្រមាណ​៦៧,៧​គីឡូក្រាម និង​ឃាត់ខ្លួន​អ្នក​លក់ដូរ​សាច់សត្វ​ព្រៃ​ចំនួន​២​នាក់ ។សមត្ថកិច្ច​បន្ត​ថា ទីតាំង​ទី​១​នៅ​ចំណុច​ផ្សារ​គុម្ព​ឫស្សី​មាន​ម្ចាស់​ឈ្មោះ សោម គឹ​ម​សាង ភេទ​ស្រី អាយុ​២៩​ឆ្នាំ មុខរបរ​លក់ដូរ ស្ថិត​នៅ​ភូមិ​កណ្តាល សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ជា​មុខសញ្ញា​ចាស់​ដែល​សមត្ថកិច្ច​ធ្លាប់​បង្ក្រាប​កាលពី​៥​ខែ​មុន និង​ម្នាក់​ទៀត​ឈ្មោះ សាំង វុ​ទ្ធី ភេទ​ប្រុស មាន​ទីលំនៅ​ភូមិ​ដើម​ស្រល់ សង្កាត់​មនោ​រម្យ ។

មន្ត្រី​ជំនាញ​ឲ្យ​ដឹង​ថា សត្វព្រៃ​ដែល​ចាប់​រួម​មាន កាំ​ប្រ​ម៉ា​៧,២០​គីឡូក្រាម​, សាច់​ជ្រូកព្រៃ​ជាង​៤០​គីឡូក្រាម​, ក្តាន់​ញ៉ែង​៥​ក្បាល​ស្មើនឹង​៧,៥០​គីឡូក្រាម​, សាច់​ឈ្លូស​១៦​គីឡូក្រាម​, ក្រពះ​ប្រ​ម៉ា​ចំនួន​២ ។ បច្ចុប្បន្ន អ្នក​លក់ដូរ​សាច់សត្វ​ព្រៃ​ទាំង​២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ពិន័យ​ជាមួយ​ទឹកប្រាក់​សរុប​ចំនួន ៧​លាន​៥​សែន​៤​ម៉ឺន​៤​ពាន់​រៀល រួច​ធ្វើការ​ដោះ​លែង​ឲ្យ​ទៅ​ផ្ទះ​វិញ ។ ចំណែក​សាច់សត្វ​ព្រៃ​បញ្ជូន​ទៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្តមណ្ឌលគិរី ដើម្បី​ដុត​ក​ម្ចេ​ច​ចោល ។

លោក ជ័យ សុខា នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​សែន​មនោ​រម្យ​បាន​ឲ្យ​ដឹង​ថា ចំពោះ​ស្ត្រី​ខាងលើ​មិន​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ទេ ព្រោះ​បទល្មើស​នេះ​ជា​ប្រភេទ​សត្វព្រៃ​ធម្មតា ដោយ​មិន​ចាត់​ចូល​ជា​ប្រភេទ​សត្វ​កម្រ ។​លោកនាយ​ផ្នែក​បញ្ជាក់​ថា ករណី​នេះ​ត្រឹមតែ​ពិន័យ​អន្តរកាល​ប៉ុណ្ណោះ ។ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​សែន​មនោ​រម្យ​បាន​និយាយ​ថា ទីតាំង​ផ្ទះ​ស្ត្រី​ឈ្មោះ សោម គឹ​ម សាង បាន​លួច​រកស៊ី​លក់​សត្វព្រៃ​រាប់​ឆ្នាំ​មក​ហើយ​មិន​ដែល​ឃើញ​មាន​សមត្ថកិច្ច​ក្នុង​ខេត្ត​ណា​ម្នាក់​ចេញ​មុខ​បង្ក្រាប​ទេ ទើបតែ​ពេល​នេះ​មាន​អង្គការ​វ៉ា​យ​អេ​ត ចុះ​ចាប់​បង្ក្រាប​បាន​២​លើក តែ​មិន​ព្រម​ឈប់​ប្រកប​របរ​ខុសច្បាប់​នេះ​ទេ ព្រោះ​មុខរបរ​នេះ​កាក់កប​ពេក ។

មហាជន​បាន​ស្នើ​ដល់​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​គួរ​ចាត់វិធានការ​ផ្លូវច្បាប់​ ចំពោះ​បុគ្គល​ដែល​មិន​រាងចាល​ក្នុង​ការ​រកស៊ី​សត្វព្រៃ​ខុសច្បាប់ បើ​មិន​ដូច្នោះ​ទេ ពួក​គាត់​នៅ​តែ​ប្រព្រឹត្ត​សកម្មភាព​ដដែល​ដូច​វែក​ចក ។ ជា​ការ​ពិត​ណាស់ រាល់​ការ​បង្ក្រាប​ក្រៅពី​ការ​ផាកពិន័យ​ក៏​ត្រូវ​ឱ្យធ្វើ​កិច្ចសន្យា​ដែរ គឺ​បញ្ឈប់​ជំនួញ​ដែល​ច្បាប់​ហាម ឃាត់ ហើយ​ពុំ​ដូច្នោះ​ទេ​ត្រូវ​ប្រឈម​នឹង​ច្បាប់ ប៉ុន្តែ​ទោះបី​ចាប់​ក្រោយមក​ទៀត​ក៏​នៅ​តែ​ផាកពិន័យ​ដដែល សួរ​ថា តើ​មាន​ន័យ​បែប​ណា ? ការ​និយាយ​នេះ​មិន​មាន​គោលបំណង​ចង់ឱ្យ​នរណា​ជាប់គុក​ច្រវាក់​នោះ​ទេ តែ​ដើម្បី​ប្រសិទ្ធភាព​ក្នុង​ការ​ការពារ​ជីវិត​សត្វព្រៃ គប្បី​វះកាត់​ខ្លះ​ទើប​ការពារ​បាន បើ​ពុំនោះ​ទេ​សត្វព្រៃ​កាន់តែ​វិនាស​ហិនហោច ៕​

អត្ថបទសរសេរ ដោយ