ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឋានៈមនុស្ស​ជា​ឋានៈ​ខ្ពស់​បំផុត

5 ឆ្នាំ មុន

ព្រះពុទ្ធ​លោក​ចាត់​ទុក​ថា ការ​ត្រាស់​ដឹង​របស់​ព្រះ​អង្គ​គឺជា​ការ​ព្យាយាម​របស់​មនុស្ស ជា​សតិបញ្ញា​របស់​មនុស្ស គឺ​មាន​តែ​មនុស្ស​ប៉ុណ្ណោះ ដែល​អាច​ក្លាយទៅជា​ព្រះពុទ្ធ អាច​សម្រេច​កិច្ចការផ្ទាល់ខ្លួន​បាន តាម​រយៈ​ការ​ព្យាយាម​ធ្វើ​ដោយ​មិន​ដាក់ធុរៈ​។ ទាក់ទង​នឹង​រឿង​នេះ​តាម​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា ឋានៈ​របស់​មនុស្ស​ជា​ឋានៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រោះ​មនុស្ស​ជា​ម្ចាស់​របស់​ខ្លួនឯង…

ព្រះពុទ្ធ​លោក​ចាត់​ទុក​ថា ការ​ត្រាស់​ដឹង​របស់​ព្រះ​អង្គ​គឺជា​ការ​ព្យាយាម​របស់​មនុស្ស ជា​សតិបញ្ញា​របស់​មនុស្ស គឺ​មាន​តែ​មនុស្ស​ប៉ុណ្ណោះ ដែល​អាច​ក្លាយទៅជា​ព្រះពុទ្ធ អាច​សម្រេច​កិច្ចការផ្ទាល់ខ្លួន​បាន តាម​រយៈ​ការ​ព្យាយាម​ធ្វើ​ដោយ​មិន​ដាក់ធុរៈ​។

ទាក់ទង​នឹង​រឿង​នេះ​តាម​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា ឋានៈ​របស់​មនុស្ស​ជា​ឋានៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រោះ​មនុស្ស​ជា​ម្ចាស់​របស់​ខ្លួនឯង ហើយ​មិន​មាន​ព្រះ​ជា​ម្ចាស់ ឬ​អាទិទេព​ណាមួយ ដែល​នឹង​មក​សម្រេច​ជោគវាសនា​របស់​មនុស្ស​បាន​ឡើយ​។ ដូច​ព្រះពុទ្ធ​គាថា​បាន​ត្រាស់​ថា ខ្លួន​ជាទី​ពឹង​របស់​ខ្លួន ពុំ​មាន​អ្នក​ដទៃ​ណា ជាទី​ពឹង​របស់​ខ្លួន​បាន​ឡើយ​។

ត្រង់​ចំណុច​នេះ​ព្រះ​អង្គ​ចង់​បញ្ជាក់​ថា ជា​និច្ចកាល​ទ្រង់​តែង​ដាស់តឿន​ដល់​សាវក​ទាំងឡាយ​ឲ្យ​ចេះ​ពឹង​ខ្លួនឯង គឺ​មិន​ឲ្យ​ស្វែងរក​ទីពឹង​ឬ​ផ្ដេកផ្ដួល​ទៅ​លើ​បុគ្គល​ណាមួយ​ផ្សេង​ទៀត​ក្រៅ​តែ​ពី​ខ្លួនឯង​នោះ​ឡើយ​។

ព្រះ​អង្គ​បាន​ជំរុញ​ក៏​ដូច​ជា​លើកទឹកចិត្ត​ឲ្យ​បុគ្គល​ម្នាក់​ៗ ធ្វើ​នូវ​សេចក្ដីចម្រើន​ឲ្យ​ដល់​ខ្លួនឯង ដើម្បី​រួច​ចាក​ផុត​ពី​សេចក្ដី​ទុក្ខ​ទាំងឡាយ ត្បិត​ថា​មនុស្ស​មាន​ថាមពល ដែល​អាច​រំដោះខ្លួន​គេ​ផ្ទាល់​ពី​ទុក្ខ​លំបាក​ទាំងឡាយ​បាន​។ ព្រះ​អង្គ​ទ្រង់​ត្រាស់​ថា អ្នក​ទាំងឡាយ​គួរ​ធ្វើ​នូវ​កិច្ច​របស់​ខ្លួន ចំណែក​ព្រះ​សាស្តា​គ្រាន់តែ​ជា​អ្នក​ចង្អុល​បង្ហាញផ្លូវ​ប៉ុណ្ណោះ​ ។