ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​អត់​! ព្រាប​រាប់រយ​ក្បាល​មុខ​ព្រះរាជវាំង​ពេល​ណា​ចេញ​ច្រើន​ជាងគេ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សត្វ​ព្រាប​រាប់រយ​ក្បាល​តែងតែ​ចុះ​រក​ចំណី​នៅ​មុខ​ព្រះ​បរមរាជវាំង​។ សត្វ​ព្រាប​ទាំងនោះ​មួយ​ចំនួន​ហោះហើរ​ពី​កន្លែង​ផ្សេង​ៗ និង​មួយ​ចំនួន​ទៀត​ត្រូវ​គេ​យក​លែង​នៅ​ខាង​មុខ​ព្រះ​អង្គ​ដ​ង្កើ​ក្បែរ​មាត់ទន្លេ​ខាង​មុខ​ព្រះ​បរមរាជវាំង​ដែល​ជាទី​កន្លែង​បួង​សួង ។ បច្ចុប្បន្ន​សត្វ​ព្រាប​ទាំង​អស់នោះ​រស់នៅ​ក្នុង​បរិវេណ​ព្រះ​បរមរាជវាំង គឺជា​ទីជម្រក​ដ៏​សុខ​សាន្ត​របស់​ពួក​វា ។ សត្វ​ព្រាប​ទាំង​អស់នោះ​បាន​ស៊ាំ​ជាមួយ​មនុស្ស​ទៅ​ហើយ…

រាជធានី​ភ្នំពេញ ៖ សត្វ​ព្រាប​រាប់រយ​ក្បាល​តែងតែ​ចុះ​រក​ចំណី​នៅ​មុខ​ព្រះ​បរមរាជវាំង​។ សត្វ​ព្រាប​ទាំងនោះ​មួយ​ចំនួន​ហោះហើរ​ពី​កន្លែង​ផ្សេង​ៗ និង​មួយ​ចំនួន​ទៀត​ត្រូវ​គេ​យក​លែង​នៅ​ខាង​មុខ​ព្រះ​អង្គ​ដ​ង្កើ​ក្បែរ​មាត់ទន្លេ​ខាង​មុខ​ព្រះ​បរមរាជវាំង​ដែល​ជាទី​កន្លែង​បួង​សួង ។

បច្ចុប្បន្ន​សត្វ​ព្រាប​ទាំង​អស់នោះ​រស់នៅ​ក្នុង​បរិវេណ​ព្រះ​បរមរាជវាំង គឺជា​ទីជម្រក​ដ៏​សុខ​សាន្ត​របស់​ពួក​វា ។ សត្វ​ព្រាប​ទាំង​អស់នោះ​បាន​ស៊ាំ​ជាមួយ​មនុស្ស​ទៅ​ហើយ ដូច្នេះ​ហើយ​​វា​មិន​ទៅ​ឆ្ងាយ​ពី​មនុស្ស​ឡើយ ព្រោះ​មនុស្ស​ជា​អ្នក​ដាក់​ចំណី​ឲ្យ​វា​ស៊ី ។ មិន​ថា​តែ​ភ្ញៀវ​ទេសចរ​បរទេស ឬ​ជា​មហាជន​ខ្មែរ​នោះ​ទេ នៅ​ពេល​ដើរ​លេង​នៅ​ខាង​មុខ​ព្រះ​បរម​រាជវាំង តែងតែ​ទិញ​គ្រាប់ពោត គ្រាប់សណ្តែក​ឲ្យ​សត្វ​ព្រាប​ទាំងនោះ​ស៊ី និង​បាន​ថតរូប​ទុកជា​អនុស្សាវរីយ៍​ជាមួយ​ហ្វូង​ព្រាប​នោះ ។

អ្នកស្រី​សេង ផល្លា វ័យ​ជិត​៦០​ឆ្នាំ​ដែល​តែងតែ​ដើរ​ហាត់ប្រាណ​មុខ​ព្រះ​បរមរាជវាំង​បាន​និយាយ​ឲ្យ​ដឹង​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ថា ការ​ឲ្យ​ចំណី​សត្វ​ព្រាប​ដូច​ជា​ធ្វើបុណ្យ​ដាក់​ទាន ។ ធ្វើបុណ្យ​ដាក់​ទាន​ដល់​មនុស្សលោក​ក៏​យើង​ធ្វើ ពេល​ជួប​សត្វ​ព្រាប​ទាំង​អស់នេះ​យើង​ក៏​ធ្វើបុណ្យ​ដោយ​ទិញ​គ្រាប់ពោត និង​គ្រាប់សណ្តែក​ឲ្យ​ពួក​វា​ស៊ី ។ ម្យ៉ាងវិញទៀត​ដូច​ជា​សប្បាយ​ភ្នែក និង​មាន​អារម្មណ៍ល្អ ពេល​ដែល​ឃើញ​ហ្វូង​សត្វ​ដ៏​ច្រើន​លើសលុប​មក​នៅ​ក្បែរ​យើង ហើយ​នាំ​គ្នា​ចឹក​ចំណី​ដោយ​មិន​ខ្វល់​ពី​មនុស្ស​នៅ​ក្បែរ​វា​នោះ​ទេ ។

ភ្ញៀវ​បរទេស​គេ​ក៏​នាំ​គ្នា​ថតរូប​ជាមួយ​ហ្វូង​សត្វ​ព្រាប​ទុកជា​អនុ​ស្សវ​រី​យ៍​ដោយ​សប្បាយ​រីករាយ និង​កោតសរសើរ​អាជ្ញាធរ​ខ្មែរ​ដែល​ខិតខំ​ថែរក្សា​សត្វ​ព្រាប​តាំងពី​បួនដប់​ក្បាល​រហូត មក​ដល់​បច្ចុប្បន្ន​មាន​រាប់រយ​ក្បាល​និង​មិន​ខ្លាច​មនុស្ស​ទៀត​ផង ។

កម្លាំង​ប្រជា​ការពារ​ខណ្ឌដូនពេញ​ដែល​ប្រចាំការ​នៅ​មុខ​ព្រះ​បរមរាជវាំង​ឲ្យ​ដឹង​ថា ពេល​វេលា​ដែល​សត្វ​ព្រាប​ចុះ​ច្រើន​នោះ គឺ​នៅ​វេលា​ម៉ោង​៦​ព្រឹក​រហូត​ដល់​ម៉ោង​១០​ព្រឹក និង​ពេល​ល្ងាច​វា​ចុះ​នៅ​ម៉ោង​៤​រហូត​ដល់​ព្រលប់ ។ នៅ​ពេល​ល្ងាច​សត្វ​ព្រាប​ចុះ​ច្រើន​ជាង​ពេល​ព្រឹក​ទំនងជា​វា​គិត​ថា​មាន​មនុស្ស​ម្នា​ដើរ​លេង​ច្រើន​ហើយ​ដាក់​ចំណី​ឲ្យ​វា​ស៊ី​ច្រើន​ដែរ ។ នៅ​ពេល​វា​ស៊ី​ឆ្អែត​ហើយ​សត្វ​ព្រាប​ទាំងនោះ​បាន​ហើរ​ទៅ​ដេក​នៅ​ក្នុង​បរិវេណ​ព្រះ​បរមរាជវាំង ប៉ុន្តែ​ភាគច្រើន​វា​ដេក​នៅ​លើដំបូល និង​ខាងក្នុង​ប្រាសាទ​ចន្ទ​ឆាយា ដែល​​នៅ​ខាង​មុខ​ជាប់​ផ្លូវ ។ អ្វី​ដែល​ធ្វើ​ឲ្យ​មន្ត្រី​ព្រះរ​បម​រាជវាំង​ព្រួយបារម្ភ​នោះ​គឺ​លាមក​ព្រាប​ជុះ​ដាក់​លើដំបូល ឬ​ខាងក្នុង​ប្រាសាទ និង​នៅ​ក្នុង​ព្រះ​បរមរាជវាំង​ធ្វើ​ឲ្យ​ខូច ឬ​ក៏​ប៉ះពាល់​ដល់​ប្រាសាទ​ទាំងនោះ ។

សត្វ​ព្រាប​ទាំងនោះ​ជា​ផ្នែក​មួយ​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ ព្រោះ​ជា​រៀង​រាល់​ល្ងាច​មាន​សត្វ​ព្រាប​រាប់​ពាន​ក្បាល​នាំ​គ្នា​ចុះ​ខាង​មុខ​ព្រះ​បរមរាជវាំង ហើយ​មនុស្ស​ម្នា​ជា​ច្រើន​អង្គុយ​មើល អ្នកខ្លះ​ថតរូប​ជាមួយ​ហ្វូង​សត្វ​ព្រាប​ទុកជា​អនុស្សាវរីយ៍ ព្រមទាំង​ទេសភាព​នៅ​មុខ​ព្រះ​បរមរាជវាំង ។ មាន​អ្នកខ្លះ​ទិញ​គ្រាប់ពោត គ្រាប់សណ្តែក​បោះ​ឲ្យ​ពួក​វា​ស៊ីផង​ដែរ ។

លោក​ហ៊ឹម វាសនា រស់នៅ​ក្នុង​ខណ្ឌដូនពេញ​និយាយ​ថា លោក​តែងតែ​នាំ​កូន​ទៅ​បាច​ចំណី​ឲ្យ​ព្រាប​ជា​រៀង​រាល់​ល្ងាច ទី​មួយ​លោក​ចង់​ឲ្យ​កូន​លំហែកាយ និង​ទី​ពីរ​គឺ​លោក​នាំ​កូន​ឲ្យ​មក​លេង​ជាមួយ​សត្វ​ព្រាប និង​ទី​បី​ការ​សន្តោស​ប្រណី​ជាមួយ​សត្វ ។

បើ​តាម​លោក​ហ៊ឹ​ម វាសនា យល់​ថា​ការ​រក្សា​សត្វ​ព្រាប​ទាំងនេះ​វា​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​យ៉ាងច្រើន​ដែល​ពេល​ណា​គេ​ទៅ​កម្សាន្ត​នៅ​រាជធានី​ភ្នំពេញ គេ​មិន​ដែល​រំលង​ទៅ​លេង​មុខ​ព្រះ​បរមរាជវាំង​ទេ ដោយសារ​តែ​ចង់​ឃើញ​សត្វ​ព្រាប ។

លោក​សាន គឹ​ម​សុខ រស់នៅ​ខេត្តស្វាយរៀង​ដែល​នាំ​ក្រុម​គ្រួសារ​ដើរ​កម្សាន្ត​នៅ​មុខ​ព្រះ​បរមរាជវាំង​បាន​លើក​ឡើង​ថា បើសិនជា​អាជ្ញាធរ​ក្រុងភ្នំពេញ​មាន​ចេតនា​ចង់​លុប​បំបាត់​សត្វ​ព្រាប​រាប់រយ​ក្បាល​ដែល​កំពុង​រស់នៅ​ក្នុង​ព្រះ​បរមរាជវាំង​នោះ លោក​សោកស្តាយ​ពន់ពេក ព្រោះថា​ពេល​ប​ច្ចប្ប​ន្នេះ​សត្វ​ព្រាប​កើនឡើង​លំដាប់ និង​ធ្វើ​ឲ្យ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចាប់អារម្មណ៍​ខ្លាំង​។ សត្វ​ព្រាប​ទាំងនោះ​វា​បាន​ស៊ាំ​ជាមួយ​មនុស្ស​ទៅ​ហើយ វា​មិនដឹង​ទៅ​ណា​ឆ្ងាយ​ពី​មនុស្ស​នោះ​ទេ គឺ​វា​នៅ ក្បែរ​ៗ​មនុស្ស​ព្រោះ​វា​ដឹង​ថា​មនុស្ស​តែង​តែ​បាច​ចំណី​ឲ្យ​វា​ស៊ីជា​រៀងរាល់ថ្ងៃ ។ មាន​សត្វ​ព្រាប​ខ្លះ​ទៀត​ហ៊ាន​ហើរ​ចឹក​ចំណី​ពី​ដៃ​មនុស្ស​ទៀត​ផង ។

លោក​គឹ​ម សុខ និយាយ​ថា​«​នៅ​មុខ​ព្រះ​បរមរាជវាំង​នា​ពេល​បច្ចុប្បន្ន​ជា​កន្លែង​ទស្សនា​សត្វ​ព្រាប​ដ៏​ប្រណីត​មួយ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ហ្វូង​សត្វ​ទាំងនេះ​វា​បាន​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​យ៉ាង​ខ្លាំង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដូច្នេះ​សុំ​ឲ្យ​អាជ្ញាធរ​មេត្តា​បន្ត​ភិ​រក្ស​សត្វ​ព្រាប​ឲ្យ​កាន់​កើនឡើង​ទៅ​មុខ​ទៀត »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ