ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​បង្អាប់​ថា​ជួសជុល​រថយន្ត​មិនល្អ ស្ទុះ​កា.ប់​ធ្លាយ​ពោះ

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ បុរស​ម្នាក់​ជា​ជាង​ជួសជុល​រថយន្ត​ផឹក​ជាមួយ​គ្នា​ខឹង​បុរស​ម្នាក់​ទៀត​និយាយ​បង្អាប់​ថា​ជួសជុល​រថយន្ត​មិនល្អ ស្រាប់តែ​ជនសង្ស័យ​ខឹង​ស្ទុះ​ទាញ​បាន​ខ្វែវ​មក​កាប់​ជន​រង​គ្រោះ​​បណ្តាល​ឱ្យ​រង​របួសធ្ងន់​តែ​ម្តង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​យប់​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​ព្រៃ​ឆ្លាក់​សង្កាត់​ព្រៃ​ឆ្លាក់ ក្រុង​ស្វាយ​រៀង…

ខេត្តស្វាយរៀង ៖ បុរស​ម្នាក់​ជា​ជាង​ជួសជុល​រថយន្ត​ផឹក​ជាមួយ​គ្នា​ខឹង​បុរស​ម្នាក់​ទៀត​និយាយ​បង្អាប់​ថា​ជួសជុល​រថយន្ត​មិនល្អ ស្រាប់តែ​ជនសង្ស័យ​ខឹង​ស្ទុះ​ទាញ​បាន​ខ្វែវ​មក​កាប់​ជន​រង​គ្រោះ​​បណ្តាល​ឱ្យ​រង​របួសធ្ងន់​តែ​ម្តង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​យប់​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​ព្រៃ​ឆ្លាក់​សង្កាត់​ព្រៃ​ឆ្លាក់ ក្រុង​ស្វាយ​រៀង ខេត្តស្វាយរៀង​។

យោង​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ព្រំ សុ​ផាត ហៅ​ឌឿ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​ជាង​ជួសជុល​រថយន្ត រស់នៅ​ភូមិ​ព្រៃ​ឆ្លាក់ សង្កាត់​ព្រៃ​ឆ្លាក់ ក្រុង​ស្វាយ​រៀង ចំណែក​ជន​រង​គ្រោះ​ឈ្មោះ នឹម ជុន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​ជាអ្នក​​ហៅ​ម៉ូយ​តាក់ស៊ី មាន​ទីលំនៅ​ភូមិ​ព្រៃ​ឆ្លាក់​ សង្កាត់​ព្រៃ​ឆ្លាក់​ ក្រុង​ស្វាយ​រៀង ។

សមត្ថកិច្ច​បាន​ឱ្យ​​ដឹង​ថា ករណី​បណ្តាល​ឱ្យ​មានអំពើ​ហិង្សា​នេះកើតឡើង គឺ​ជនសង្ស័យ និង​ជន​រង​គ្រោះ​បាន​ផឹកស្រា​ជាមួយ​គ្នា​លុះ​ស្រវឹង​​ក៏​ទាស់​ពាក្យ​សំដី​គ្នា ដោយ​ជន​រង​គ្រោះ​បាន​និយាយ​បង្អាប់​ជនសង្ស័យ​ថា​ជួសជុល​រថយន្ត​មិនល្អ ពេល​នោះ​ជន​សង្ស័យ​ខឹង​បាន​ធ្វើ​សកម្មភាព​យក​ខ្វែវ​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ត្រូវចំ​​ម្រាមដៃ កដៃ​ខាងឆ្វេង និង​ធ្លាយ​ពោះ​ផ្នែក​ខាងឆ្វេង បណ្តាល​ឱ្យ​រង​របួស​យ៉ាង​ធ្ងន់ ហើយ​ត្រូវ​បាន​គេ​បញ្ជូន​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យរាជធានី​​ភ្នំពេញ​។

​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយ​រៀង​ដើម្បី​ចាត់​បន្ត​តាម​នីតិវិធី​៕  

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ