ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​ជាង​៣.០០០​គ្រួសារជូនពលរដ្ឋរងគ្រោះទឹកជំនន់

5 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ នា​រសៀល​ថ្ងៃ​ទី​០៩ សីហា ២០១៨ កម្ពស់​ទឹកទន្លេ​មេគង្គ​បាន​ហក់​ឡើង​ដល់​១៥,២៤​ម៉ែត្រ​លើស​ពី​កម្រិត​ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន​១៥,២០​ម៉ែត្រ ជិត​២.០០០​គ្រួសារ​ជម្លៀស​មក​កាន់​ទួល​សុវត្ថិភាព ។  ជាមួយ​នោះ​លោក​ឧត្តមសេនីយ៍ទោ បែន…

ខេត្ត​ត្បូងឃ្មុំ ៖ នា​រសៀល​ថ្ងៃ​ទី​០៩ សីហា ២០១៨ កម្ពស់​ទឹកទន្លេ​មេគង្គ​បាន​ហក់​ឡើង​ដល់​១៥,២៤​ម៉ែត្រ​លើស​ពី​កម្រិត​ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន​១៥,២០​ម៉ែត្រ ជិត​២.០០០​គ្រួសារ​ជម្លៀស​មក​កាន់​ទួល​សុវត្ថិភាព ។

 ជាមួយ​នោះ​លោក​ឧត្តមសេនីយ៍ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត និង​សហការី​ជា​ច្រើន​នាក់​បាន​ចុះ​ពិនិត្យ​ទីទួល​សុវត្ថិភាព នៅ​កំពង់ទ្រាស ស្រុក​ក្រូចឆ្មារ ត្រៀម និង​ចែក​អំណោយ​ជាង​៣.០០០​គ្រួសារ ក្រោម​អធិបតីភាព​សម្តេច​កិត្តិ​ព្រិ​ទ្ធិ​បណ្ឌិត ប៊ុ​ន រ៉ា​នី​-​ហ៊ុន សែន នា​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ ។

អ្នកស្រី ស៊ុ​ញ ប៉ិ​ញ អាយុ​៥៨​ឆ្នាំ នៅ​ភូមិ​រកា​ធំ ឃុំ​ជី​រោ​ទី​១ ស្រុក​ត្បូងឃ្មុំ ប្រាប់​ថា នៅ​ចំ​ថ្ងៃ​បោះ​ឆ្នោត​ទី
២៩ កក្កដា​កន្លង​ទៅ​ទឹកទន្លេ​បាន​ឡើង​មក​ជន់​លិច​ក្រោមផ្ទះ ដោយ​គោ​ចំនួន​០៤​ក្បាល នៅ​មិនកើត​ត្រូវ
បាន​ដឹក​មក​ស្នាក់​នៅ​បណ្តោះអាសន្ន​ទីទួល​សុវត្ថិភាព​ឃុំ​ទន្លេ​បិទ ។ រួម​ជាមួយនឹង​អ្នក​ភូមិ​ផ្សេង​ទៀត
មាន​រហូត​ដល់​ទៅ​រាប់រយ​គ្រួសារ ដោយ​បាន​ជួបនឹង​ការ​លំបាក​គ្រប់​បែប​យ៉ាង ។

អ្នកស្រី ស៊ុ​ញ ប៉ិ​ញ ប្រាប់​បន្ត​ថា ជាមួយនឹង​ការ​លំបាក​នោះ​ត្រូវ​បាន​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​បាន​ជួយ
រៀបចំ​ឲ្យ​មានទឹក​ស្អាត​ប្រើប្រាស់ បង្គន់​អនាម័យ ហើយ​កន្លង​ទៅ​ថ្មី​ៗ​នេះ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត
ប៊ុ​ន រ៉ា​នី ហ៊ុន សែន បាន​ចុះ​មក​ចែក​អំណោយ​ជូន​ដល់​ពលរដ្ឋ រង​គ្រោះ​ដោយ​ទឹកជំនន់​មាន​ដល់​ទៅ
រាប់​ពាន់​គ្រួសារ ហើយ​គាត់​ក៏​បាន​ទទួល​នឹង​គេ​ដែរ ។ ពិតជា​មាន​ក្តី​សប្បាយ​រីករាយ​ព្រោះថា កំពុង​តែ​ជួប​ការ​លំបាក​ត្រូវ​បាន​អំណោយ​មក​ដល់ ពិតជា​បាន​ជួយ​ដោះស្រាយ​នូវ​ទុក្ខ​លំបាក​បាន​មួយ​គ្រា​ដែរ ។

ដោយនៅ​ព្រឹក​ថ្ងៃ​ទី​០៩ សីហា ២០១៨ គាត់​មាន​អាការ​វិលមុខ​មិន​ស្រួលខ្លួន​បាន​ដើរមក​រក​សេវា​ព្យាបាល​នៅ​ត្រង់​ទីទួល​សុវត្ថិភាព​ដែល​មាន​គ្រូពេទ្យ​នៅ​ប្រចាំការ ដោយ​មិន​មានការ​ចំណាយ​លុយ​ឡើយ ។

លោក​ឧត្តមសេនីយ៍ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​០៩
សីហា រូប​លោក​នឹង​សហការី​ជា​ច្រើន​នាក់​បាន​ចុះ​ទៅ​ពិនិត្យ​ពី​ស្ថានភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ
ត្រង់​ទីទួល​សុវត្ថិភាព ឃុំ​កំពង់ទ្រាស ស្រុក​ក្រូចឆ្មារ លើ​ទី​ទំហំ​ជាង​១​ហិ​កតា ដល់​ទៅ​ជាង​៥០០​នាក់ ។

បើសិនជា​ទឹកទន្លេ​មេគង្គ​នូវ​បន្ត​ហក់​ឡើង​បន្ថែម​ទៀត​ជាង​២​តឹក​នោះ​ទីទួល​នឹង​ត្រូវ​ទឹក​លិច​អស់ហើយ
ពលរដ្ឋ​កាន់តែ​មានការ​លំបាក​អាច​នឹង​ចល័ត​ទៅ​រស់នៅ​កន្លែង​ផ្សេង ។ កន្លង​ទៅ​នេះ​កម្លាំង​នគរបាល​និង​អាវុធហត្ថ​បាន​ជួយ​រុះរើ​ផ្ទះ​ពលរដ្ឋ​ចំនួន​១៤​ខ្នង​មក​កាន់​កន្លែង​សុវត្ថិភាព​ផង​ដែរ ។

លោក​ឧត្តមសេនីយ៍ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត​បន្ត​ថា នៅ​ថ្ងៃ​ទី​១០ សីហា កម្លាំង​នគរបាល​ចំនួន​១៥០​នាក់​នឹង​ចុះ​ទៅ​ដល់ទី​នោះ ដើម្បី​ជួយ​រៀបចំ​លើកដាក់​អង្ក​ជាង​៩០​តោន និង​សម្ភារ​ផ្សេង​ៗ​ទៀត​ជាង​១០០​តោន ដើម្បី​ចែក​ជូន​ដល់​ពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹកជំនន់ ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន សែន រហូត​ដល់​ទៅ​ជាង​៣.០០០​គ្រួសារ ។ សមត្ថកិច្ច​នឹង​រៀបចំ​កម្លាំង​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ថ្នាក់ដឹកនាំ​ព្រមទាំង​ប្រជាពលរដ្ឋ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ