ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាប់​ជាប់​គុក​២លើកហើយ នៅតែ​មិនរាងចាលទៀត​

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ជនសង្ស័យ​២​នាក់​ត្រូវ​បាន​ប៉ូលិស​ស្រុក​ត្រាំកក់​ឃាត់ខ្លួន​រួម​ជាមួយ​វត្ថុ​តាង​ជាក់ស្តែង រួច​កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​ការិយាល័យ​ប្រឆាំង​កា​ជួញដូ​​រថ្នាំ​ញៀន​ខេត្ត​ដើម្បី​ចាត់ការ​បន្ត ពេល​ជនសង្ស័យ​ទាំង​២​នាក់​​ជិះ​ម៉ូតូ​១​គ្រឿង​​ចែកចាយ​គ្រឿងញៀន​ទៅ​ឱ្យ​អ្នក​ប្រើប្រាស់​បន្ត​។ ហេតុការណ៍​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់​ថ្ងៃ​ទី​៨ ខែសីហា​ ឆ្នាំ​២០១៨ ស្ថិត​នៅ​លើ​ផ្លូវលំ ក្នុងភូមិ​អង្គ​តា​កុប…

ខេត្តតាកែវ ៖ ជនសង្ស័យ​២​នាក់​ត្រូវ​បាន​ប៉ូលិស​ស្រុក​ត្រាំកក់​ឃាត់ខ្លួន​រួម​ជាមួយ​វត្ថុ​តាង​ជាក់ស្តែង រួច​កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​ការិយាល័យ​ប្រឆាំង​កា​ជួញដូ​​រថ្នាំ​ញៀន​ខេត្ត​ដើម្បី​ចាត់ការ​បន្ត ពេល​ជនសង្ស័យ​ទាំង​២​នាក់​​ជិះ​ម៉ូតូ​១​គ្រឿង​​ចែកចាយ​គ្រឿងញៀន​ទៅ​ឱ្យ​អ្នក​ប្រើប្រាស់​បន្ត​។ ហេតុការណ៍​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់​ថ្ងៃ​ទី​៨ ខែសីហា​ ឆ្នាំ​២០១៨ ស្ថិត​នៅ​លើ​ផ្លូវលំ ក្នុងភូមិ​អង្គ​តា​កុប ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ ។

លោក​ឌុ​ច ធី​យ៉ា អធិការ​នគរបាល​ស្រុក​ត្រាំកក់​បានអោយ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​រួម​មាន ម្នាក់​ឈ្មោះ អ៊ុ សៀវ​វ៉ាង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ នៅ​ភូមិ​ថ្នល់​បែក សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ
និង​ម្នាក់​ទៀត​ឈ្មោះ ឈូក មិថុនា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ នៅ​ភូមិ​១ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ ។

លោក​អធិការ​នគរបាល​ស្រុក​បាន​បន្ត​ទៀត​ថា មុន​ពេល​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួននេះ​ ជនសង្ស័យ​ទាំង​២​នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ធ្វើ​សកម្មភាព​ចែកចាយ​ថ្នាំ​ញៀន​នៅ​ចំណុច​ខាងលើ ហើយ​កម្លាំង​ល្បាត​ប្រទះ​ឃើញ​ក៏​មានការ​សង្ស័យ ទើប​​ឃាត់ខ្លួន និង​ឆែក​ក្នុង​ខ្លួន​រក​ឃើញ​គ្រឿងញៀន​១​កញ្ចប់​ធំ ក៏​បានឃាត់​ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នេះ​នាំ​មក​អធិការដ្ឋាន​ស្រុក​តែ​ម្តង​។ ចំពោះ​វត្ថុ​តាង​ដែល​សមត្ថកិច្ច​ដកហូត​បាន​រួម​មាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​១​កញ្ចប់​ធំ និង​ម៉ូតូ​១​គ្រឿង ម៉ាក​យ៉ា​ម៉ា​ហា​អុី​លី​ហ្គែ​ន ពណ៌​ទឹកប៊ិច គ្មាន​ស្លាក​លេខ​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ទាំង​២​នាក់​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន​ពិតប្រាកដ​មែន ។

លោកនាយ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូ​គ្រឿងញៀន​ខេត្ត​បានឱ្យ​ដឹង​ថា ជនសង្ស័យ​នេះ​ជា​មុខសញា​ចាស់​ធ្លាប់​ជាប់គុក​២​លើក​រួច​មក​ហើយពី​បទ​ចែកចាយ​គ្រឿងញៀន ពេល​នេះ​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ជនសង្ស័យ​ទាំង​២​នាក់​រួម​ជាមួយ​វត្ថុ​តាង​ទៅ​កាន់​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​ទៅ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ