ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រប់​ជាតិ​សាសន៍​ទាំងអស់​ដែល​ប្រ​សូត្រ​កូនភ្លោះ៣ទៅ៤នាក់​នៅ​ស្រុក​ខ្មែរ​សម្តេច​នឹង​ជួយ

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ចៅ​ភ្លោះ​៣​នាក់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នេះ ប្រ​សូត្រ​ក្នុង​មន្ទីរពេទ្យ​ខេត្ត​នា​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ ។ ជា​ការ​ឆ្លើយ​តប នៅ​ព្រឹក​ថ្ងៃ​ទី​១០…

ខេត្តកំពង់ចាម ៖ ចៅ​ភ្លោះ​៣​នាក់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នេះ ប្រ​សូត្រ​ក្នុង​មន្ទីរពេទ្យ​ខេត្ត​នា​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ ។

ជា​ការ​ឆ្លើយ​តប នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែសីហា​នេះ លោក​សេង ទៀង ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ​ក៏​បាន​យក​អំណោយ​មក​ជូន​ដោយ​ផ្ទាល់​ដៃ​តែ​ម្តង​ចំពោះ​ម្តាយកូន​ភ្លោះ ។

បើ​តាម​ស្ត្រី​ម្នាក់​ឈ្មោះ ប៊ុ​ន កុសល អាយុ​២៥​ឆ្នាំ ត្រូវជា​ម្តាយកូន​ភ្លោះ​បាន​ឲ្យ​ដឹង​ថា សម្រាប់​អំណោយ​របស់​សម្តេច​តេ​ជោ​រួម​មាន ទឹកដោះគោ​ម្សៅ​២​កេស ស្ករស​៥​គីឡូក្រាម សារុង​២ ក្រ​ម៉ា​២ អង្ករ​២០០​គីឡូក្រាម រួម​ទាំង​ថវិកា​៥​លាន​រៀល​ផង​ដែរ ។ ខណៈ​ទទួល​អំណោយ​ទាំងនេះ​រួច ម្តាយកូន​ភ្លោះ​មាន​ទឹកចិត្ត​សប្បាយ​រីករាយ និង​សូម​ជូនពរ​ឲ្យ​ទេវតា​ថែរក្សា​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹ​ត្ត​បណ្ឌិត ប៊ុ​ន រ៉ា​នី គ្រប់ពេលវេលា ។

លោក សេង ទៀង ជំនួយការ​សម្តេច​បាន​មាន​ប្រសាសន៍​ថា កូនភ្លោះ​បាន​ប្រ​សូត្រ​ក្នុង​មន្ទីរពេទ្យ​កំពង់ចាម​នេះ គឺជា​កូន​ទី​៣៣៦ ក្នុង​ទូ​ទាំង​រាជាណាចក្រ​កម្ពុជា ។ ជាមួយ​នោះ​លោក​ក៏​បាន​ផ្តាំផ្ញើ​ឲ្យ​មើលថែ​សុខភាព និង​ចិញ្ចឹម​បីបាច់​កូន​ឲ្យ​បាន​ល្អ ។ បើ​សម្តេច​យាង​ទៅ​ស្រុក​ក្រូចឆ្មារ សូម​ឲ្យ​យក​កូនភ្លោះ​ទៅ​ជួប​សម្តេច​ផង ក្រែង​បាន​ទទួល​អំណោយ​ទៀត ។

បញ្ជាក់ ៖ លោក សេង ទៀង ក៏​បាន​បន្ត​ទៀត​ថា គ្រប់​ជាតិ​សាសន៍​ទាំងអស់​ដែល​ប្រ​សូត្រ​កូនភ្លោះ៣ ទៅ៤នាក់ ​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​សម្តេច​នឹង​ជួយ​ជា​អំណោយ ដោយ​មិន​ប្រកាន់​ជាតិ​សាសន៍​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ