ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​មួយ​ថ្ងៃ​សោះ​ស្លា.ប់​៧​នាក់ របួសធ្ងន់​ស្រាល​ច្រើន​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០១៨ កើតឡើង​៨​លើក​ (​យប់​៤​លើក​) ​ស្លាប់​៧​នាក់​ (​ស្រី​១​នាក់​) របួសធ្ងន់​ប្រុស​៣​នាក់…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០១៨ កើតឡើង​៨​លើក​ (​យប់​៤​លើក​) ​ស្លាប់​៧​នាក់​ (​ស្រី​១​នាក់​) របួសធ្ងន់​ប្រុស​៣​នាក់ របួសស្រាល​៣​នាក់​(​ស្រី​១​នាក់​) នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង ។ មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៥​លើក ស្លាប់​៦​នាក់​, មិន​ប្រកាន់​១​លើក​, ប្រជែង​១​លើក ស្លាប់​១​នាក់​, បត់​គ្រោះថ្នាក់​១​លើក ។ សរុប​ស្លាប់​៧​នាក់ : ម៉ូតូ​៥​នាក់​(​មិន​ពាក់មួក​៥​នាក់​) ថ្មើរជើង​១​នាក់ គោ​យន្ត​១​នាក់ ។

គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​នឹង​ម៉ូតូ​១​លើក​, ម៉ូតូ​នឹង​រថយន្ត​តូច​១​លើក ស្លាប់​១​នាក់​, ម៉ូតូ​នឹង​រថយន្ត​ធំ​២​លើក ស្លាប់​៤​នាក់​, ម៉ូតូ​នឹង​ថ្មើរជើង​១​លើក ស្លាប់​១​នាក់​,​ រថយន្ត​តូច​នឹង​ថ្មើរជើង​១​លើក​, រថយន្ត​តូច​នឹង​គោ​យន្ត​១​លើក ស្លាប់​១​នាក់​, រថយន្ត​តូច​និង​រថយន្ត​ធំ​១​លើក ។ បណ្តាល​ឲ្យ​ខូចខាត​យាន​១៤​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​៦​គ្រឿង​, រថយន្ត​តូច​៤​គ្រឿង​, រថយន្ត​ធំ​៣​គ្រឿង​, គោ​យន្ត​១​គ្រឿង​, ថ្មើរជើង​២​នាក់ ។ យានយន្ត​បង្កហេតុ : ម៉ូតូ​៣​លើក​, រថយន្ត​តូច​៤​លើក​, រថយន្ត​ធំ​១​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៤​លើក​,​ ផ្លូវ​ខេត្ត​៤​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ខេត្តសៀមរាប​១​លើក ស្លាប់​៣​នាក់ (​ស្រី​១​នាក់​), ខេត្ត​ត្បូងឃ្មុំ​១​លើក ស្លាប់​១​នាក់​, ខេត្តពោធិ៍សាត់​១​លើក ស្លាប់​១​នាក់ របួស​១​នាក់​, ខេត្តកំពង់ចាម​១​លើក ស្លាប់​១​នាក់ និង​ខេត្តបន្ទាយមានជ័យ​១​លើក ស្លាប់​១​នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០១៨ : មធ្យោបាយ​ចូល​គោលដៅ​១១១៤​គ្រឿង​(​ម៉ូតូ​៥៧%), មធ្យោបាយ​ល្មើស​១២២​គ្រឿង​(​ម៉ូតូ​៦៤%), អប់រំ​៤៩​គ្រឿង​(​ម៉ូតូ​៤០%), មធ្យោបាយ​ពិន័យ​៧៣​គ្រឿង
(​ម៉ូតូ​១០០%) ។ លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០១៨ : បាន​ចុះ​អនុវត្ត​ចំនួន​៧​គោលដៅ ម៉ូតូ​ចូល​គោលដៅ​៦២៦​គ្រឿង​, អប់រំ​១៥​គ្រឿង​, ពិន័យ​ចំនួន​សរុប​៥០​គ្រឿង (​មួក​៤២​គ្រឿង​, កញ្ចក់​៧​គ្រឿង​, ស្រវឹង​គ្មាន​, ផ្សេង​ៗ​គ្មាន​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ