ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេត្តា​ជា​ធម៌​ដ៏​សំខាន់​មួយ​ក្នុង​លោក

5 ឆ្នាំ មុន

មេត្តា​ប្រែ​ថា មេត្រី​, សេចក្តី​រាប់រក​, សេចក្តី​រាប់អាន​គ្នា​, សេចក្តី​ប្រណី​, បំណង​ចង់ឱ្យ​អ្នក​ដទៃ​បាន​សេចក្តីសុខ ចម្រើន​ដូច​ខ្លួន​ដែរ​, មាន​មេត្តា ផ្សាយ​មេត្តា​ថា ខ្ញុំ​ចង់បាន​សុខ​ស្ងប់​យ៉ាងណាមិញ…

មេត្តា​ប្រែ​ថា មេត្រី​, សេចក្តី​រាប់រក​, សេចក្តី​រាប់អាន​គ្នា​, សេចក្តី​ប្រណី​, បំណង​ចង់ឱ្យ​អ្នក​ដទៃ​បាន​សេចក្តីសុខ ចម្រើន​ដូច​ខ្លួន​ដែរ​, មាន​មេត្តា ផ្សាយ​មេត្តា​ថា ខ្ញុំ​ចង់បាន​សុខ​ស្ងប់​យ៉ាងណាមិញ សូម​ឱ្យ​អ្នក​ទាំងឡាយ​បាន​សុខ​ស្ងប់​ដូច​ខ្ញុំ​ចង់បាន​នុះ​ដែរ​ទៅ​។ មេត្តា​នេះ​ជា​ធម៌​សំខាន់​មួយ​ក្នុង​លោក និង​ជា​បារមី​មួយ​ក្នុង​ចំណោម​បារមី​ទាំង​៣០​សម្រាប់​ចម្លង​សត្វលោក​ទៅ​កាន់​បរមសុខ​។

អ្នកមាន​មេត្តា​រមែង​ទទួល​បាន​អានិសង្ស​១០​ប្រការ​គឺៈ ១-​ដេក​លក់​ជា​សុខ ២-​ភ្ញាក់​ឡើងជា​សុខ ៣-​មិន​យល់សប្តិ​អាក្រក់ ៤-​ជាទី​ស្រឡាញ់​របស់​ពួក​មនុស្ស ៥-​ជាទី​ស្រឡាញ់​របស់​ពួក​អមនុស្ស ៦-​ពួក​ទេវតា​តែង​រក្សា ៧-​ភ្លើង​ក្ដី ថ្នាំ​ពិស​ក្ដី គ្រឿង​សស្ត្រាវុធ​ក្ដី មិន​អាច​មក​ជិត​កាយ ធ្វើ​នូវ​អន្តរាយ​ណាមួយ​ឡើយ ៨-​ចិត្ត​រមែង​តាំង​មាំ​ដោយ​ឆាប់ ៩-​សម្បុរ​មុខស្រស់​ថ្លា ១០-​ជា​អ្នក​មិន​វង្វេង​ក្នុង​ពេលធ្វើកា​យ​កិរិយា ។

បុគ្គល​ណា​បាន​សេពគប់ បាន​ចម្រើន បាន​តម្កល់​ស៊ប់ បាន​ប្រព្រឹត្ត​រឿយ​ៗ បាន​សន្សំទុក​ល្អ​ហើយ អានិសង្ស​ទាំង​១០​ប្រការ​នេះ រមែង​កើត​ប្រាកដ​ដល់​បុគ្គល​នោះ ។