ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ទាន់​ស្ទើរ​ស្ល​ឈាម​…​ប្តី​ណា​ទ្រាំ​បាន ប្រពន្ធ​នាំ​ប្រុស​ស្នេហ៍​ថ្មី​មកនេះ​នោះ​ដល់​ផ្ទះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​រវល់​ឡើង​ចុះ​ដឹក​ឥ​វ៉ា​ន់​ពី​ប្រទេស​ថៃ​មក​កម្ពុជា​ដើម្បី​រក​ចំណូល​សម្រាប់​គ្រួសារ ស្រាប់តែ​នាង​ជា​ប្រពន្ធ​លួច​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​បុរស​ម្នាក់​ផ្សេង​ទៀត​យ៉ាង​រំភើយ គ្រា​ប្តី​មិន​នៅផ្ទះ​អស់​រយៈពេល​៤​ខែ ខាង​ប្តី​តាមដាន​រាល់​សកម្មភាព​ទ​ង្វើ​ផិតក្បត់​របស់​ប្រពន្ធ​ដឹង​រឿង​ទាំង​ប្រពន្ធ​លួច​រៀប​ការ សែនព្រេន​ដោយ​ស្ងាត់​ៗ​ជាមួយ​ប្រុស​ស្នេហ៍​ទ្រាំ​លែង​បាន​ទើប​នៅ​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ បុរស​រវល់​ឡើង​ចុះ​ដឹក​ឥ​វ៉ា​ន់​ពី​ប្រទេស​ថៃ​មក​កម្ពុជា​ដើម្បី​រក​ចំណូល​សម្រាប់​គ្រួសារ ស្រាប់តែ​នាង​ជា​ប្រពន្ធ​លួច​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​បុរស​ម្នាក់​ផ្សេង​ទៀត​យ៉ាង​រំភើយ គ្រា​ប្តី​មិន​នៅផ្ទះ​អស់​រយៈពេល​៤​ខែ ខាង​ប្តី​តាមដាន​រាល់​សកម្មភាព​ទ​ង្វើ​ផិតក្បត់​របស់​ប្រពន្ធ​ដឹង​រឿង​ទាំង​ប្រពន្ធ​លួច​រៀប​ការ សែនព្រេន​ដោយ​ស្ងាត់​ៗ​ជាមួយ​ប្រុស​ស្នេហ៍​ទ្រាំ​លែង​បាន​ទើប​នៅ​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ​២០១៨ ប្តី​តាម​ទាន់​ប្រុស​ស្នេហ៍​កំពុង​នៅ​ក្នុងផ្ទះ​របស់​ខ្លួន ផ្ទះ​លេខ​៣៦C20 ផ្លូវ​បេតុង ភូមិ​ត្រពាំង​ក្រសាំង​១ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ ស្រែក​ឆោឡោ​ប្រកែក​សម្តី​មួយ​ប្រាវ​ផ្អើល​អ្នក​ភូមិ សមត្ថកិច្ច​ចុះ​ទៅ​អន្តរាគមន៍ ហៅ​នាំ​ភាគី​ទាំង​៣ ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍ ។

ភាគី​ខាង​ប្រពន្ធ​មានឈ្មោះ ប​.​ឆ​.​វ អាយុ​៣៤​ឆ្នាំ មុខរបរ​លក់ដូរ និង​កាត់ដេរ រស់នៅ​ផ្ទះ​កើតហេតុ​ខាងលើ មានស្រុក​កំណើត​នៅ​ស្រុក​ថ្មគោល ខេត្តបាត់ដំបង ។ ចំណែក​ភាគី​ខាង​ប្តី​មានឈ្មោះ ស​.​គ​.​ល អាយុ​៣៧​ឆ្នាំ មុខរបរ​អ្នកជំនួញ ខ្មែរ​-​ថៃ រស់នៅ​ផ្ទះ​កើត​ហេតុតែ​ក្នុង​រយៈពេល​៤​ខែ ខណៈ​ដែល​មាន​បញ្ហា​ក្នុង​គ្រូ​សារ​ច្រើន​តែ​ស្នាក់​នៅផ្ទះ​បង​ផ្សេង​ទៀត ។

រីឯ​ភាគី​ខាង​ប្រុស​ស្នេហ៍​របស់​ស្ត្រី​ខាងលើ​ឈ្មោះ ឯ​.​ណ​.​ង អាយុ​៣៧​ឆ្នាំ មុខរបរ​សន្តិសុខ មានស្រុក​​កំណើត​ស្រុក​ថ្មគោល ខេត្តបាត់ដំបង ជា​ស្រុក​កំណើត​ជាមួយ​ស្រី​ស្នេហ៍ ។

តាម​ភាគី​ខាង​ប្តី​បាន​ឲ្យ​ដឹង​ថា គាត់​បាន​រៀប​ការ​នឹង​គ្នា​អស់​រយៈពេល​១០​ឆ្នាំ​មក​ហើយដោយ​ប្រ​កប​​មុខរបរ​ជា​អាជីវក​រទាំង​២​នាក់ ហើយ​មានកូន​ស្រី​ម្នាក់ អាយុ​៧​ឆ្នាំ​ជា​ចំណងដៃ​អា​ពា​ហ៌​ពិ​ពា​ហ៌ ។ បុរស​ខាងលើ​បន្ត​ទៀត​ថា ការ​រស់នៅ​ក្នុង​សង្គម​គ្រួសារ​គ្រា​ដើម​រាសី​ខ្ពស់ត្រដែត​មុខរបរ​រកស៊ី​ឡើង​ដូច​កាំជណ្តើរ ដោយ​មហិច្ឆតា ក្រុង​គ្រួសារ បង្កើត​ពង្រីក​នូវ​មុខរបរ​ប្តី​បន្ថែម​ជំនួញ​ជួញដូរ​ដឹក​ឥ​វ៉ា​ន់​ពី​ប្រទេស​ថៃ​មក​កម្ពុជា​អស់​រយៈពេល​ជិត​១​ឆ្នាំ ។

ស្រប​ពេល​ដែល​ប្តី​មិន​នៅផ្ទះ​ស្រាប់តែ​រយៈពេល​៤​ខែ​ចុង​ក្រោយ​នេះ​ពោល​ក្នុង​អំឡុង ខែមីនា ឆ្នាំ​២០១៨ កន្លង​មកនេះ ស្រាប់តែ​ភាគី​ខាង​ប្រពន្ធ​បញ្ចេញ​នូវ​អាកប្បកិរិយា​ប្លែក​ៗ​ចេះ​តែ​ដុកដាន់​រករឿង​ទើប​ក្នុង​គ្រួសារ​កើតជា​វិវាទ​ទំនាស់​បាត់​អស់រលីង​សេចក្តីសុខ​សុភមង្គល​គ្រួសារ​រលាយ​បាត់​អស់ ។

ទ​ង្វើ​សកម្មភាព​ប្លែក​ៗ​ស្តែង​ចេញ​ឡើង​របស់​ភាគី​ប្រពន្ធ​ធ្វើ​ឲ្យ​ភាគី​ខាង​ប្តី​កាន់តែ​ងឿងឆ្ងល់​ទីបំផុត​ក្រោយ​ពី​តាមដាន​ដឹង​ថា ប្រពន្ធ​ខ្លួន​លួច​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​ប្រុស​ផ្សេង ខណៈ​ដែល ខ្លួន និង​ប្រពន្ធ​នៅ​មិន​ទាន់​លែងលះ​ដាច់​ស្រឡះ ប្រពន្ធ​បាន​នាំ​ប្រុស​ស្នេហ៍​រូប​នោះ​ចូល​មក​ស្នាក់​អាស្រ័យ​ដល់​ក្នុងផ្ទះ​ទៀត គ្រា​ដែល​ប្តី​មិន​នៅ​រហូត​ដល់​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ​២០១៨ នេះ​គ្រួសារ​ខាងលើ​ផ្ទុះ​ជម្លោះ​បន្ទាប់​ពី​ប្តី​តាម​ទាន់​ឃើញ​ជាក់​នឹង​ភ្នែក​ប្រុស​ស្នេហ៍​ចូល​មក​ដល់​ក្នុងផ្ទះ​ស្រែក​ឆោឡោ​ផ្អើល​អ្នក​ជិតខាង​ផ្អើល​ទាំង​សមត្ថកិច្ច​ចុះ​អន្តរាគមន៍ ។

តាម​សម្តី​ភាគី​ខាង​ប្រពន្ធ​វិញ​បាន​ឲ្យ​ដឹង​យ៉ាង​ខ្លី​ថា មូលហេតុ​មក​ពី​ប្តី​ចុះ​ចោលផ្ទះ​៤​ខែ​មក​ហើយ​ទើប​កើតរឿង​នេះ ។ ជម្លោះ​ប្តី​ប្រពន្ធ​ចោទប្រកាន់​គ្នា​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​ហៅ​នាំ​ភាគី​ទាំង​៣​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ