ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ដេញ​ប្រ​មាញ់​​២​នាក់​ផ្អើល​ក្រុងភ្នំពេញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនសង្ស័យ​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចំនួន​២​ខណ្ឌ​សហការ​គ្នា​ដេញ​ប្រ​មា​ញ់​ផ្អើល​ក្រុងភ្នំពេញ ដោយ​សង្ស័យ​ថា​ជា​ក្រុម​ដៃ​ស្អិត​ជំនាញ​ខាង​ឆក់ ហើយ​សមត្ថកិច្ច​ឃាត់​សួរនាំ​មិន​ព្រម​ឈប់ បែរជា​បន្ថែម​ល្បឿន​បើក​គេចខ្លួន​។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១០ ខែសីហា នៅ​ជិត​និង​សួនច្បារ​វត្ត​បទុម​វ​តី ផ្លូវ​ព្រះបាទ​សុរា​ម្រិ​ត…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនសង្ស័យ​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចំនួន​២​ខណ្ឌ​សហការ​គ្នា​ដេញ​ប្រ​មា​ញ់​ផ្អើល​ក្រុងភ្នំពេញ ដោយ​សង្ស័យ​ថា​ជា​ក្រុម​ដៃ​ស្អិត​ជំនាញ​ខាង​ឆក់ ហើយ​សមត្ថកិច្ច​ឃាត់​សួរនាំ​មិន​ព្រម​ឈប់ បែរជា​បន្ថែម​ល្បឿន​បើក​គេចខ្លួន​។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១០ ខែសីហា នៅ​ជិត​និង​សួនច្បារ​វត្ត​បទុម​វ​តី ផ្លូវ​ព្រះបាទ​សុរា​ម្រិ​ត សង្កាត់​ចតុមុខ ខណ្ឌចំការមន​។

បុរស​ជា​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០០៩ ពណ៌​ខ្មៅ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ប៉ុស្តិ៍​អូរ​បែក​ក្អម​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​មានការ​ភ្ញាក់ផ្អើល គឺ​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ផ្លូវ​ដួង​ងៀប សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ ដោយ​កម្លាំង​ល្បាត​ប៉ុស្តិ៍​ទទួល​ដំណឹង​ពី​ជន​រង​គ្រោះជា​ស្ត្រី​ម្នាក់​ថា​មាន​ជនសង្ស័យ​ជា​បុរស​២​នាក់​ធ្វើ​សកម្មភាព​ឆក់​កាបូប​គាត់​បាន​សម្រេច​ហើយ​ជិះ​ម៉ូតូ​គេចខ្លួន​ទៅ​បាត់ ។

ប្រភពដដែលបានបន្ត​ថា ភ្លាម​ៗ​នោះ​សមត្ថកិច្ច​បាន​ជិះ​ម៉ូតូ​រក​ជនសង្ស័យ​ទាំង​២​នាក់​នោះ​តាម​ការរៀបរាប់របស់​ជន​រង​គ្រោះ ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​២​នាក់​មាន​ភិនភាគ​ដូច​ការ​រៀបរាប់​របស់​ជន​រង​គ្រោះ ពេល​នោះ​សមត្ថកិច្ច​បម្រុង​ឃាត់​ខ្លួន​សួរនាំដែរ តែ​ជន​សង​្ស័យទាំង២នាក់​​នោះ​គ្រាន់តែ​ឃើញ​សមត្ថកិច្ច​ភ្លាម ក៏​បន្ថែម​ល្បឿន​ម៉ូតូ​បើក​រត់គេច​ខ្លួន​យ៉ាង​លឿន ក៏​ត្រូវ​កម្លាំង​ល្បាត​ប្រដេញ​តាម​រហូត​ដល់​ខណ្ឌចំការមន ក៏​ត្រូវ​បាន​កម្លាំង​ល្បាត​ប៉ុស្តិ៍​ទំនប់​ទឹក​ជួយ​សហការ​គ្នា​ដេញ​បង្ក្រាប​ផ្អើល​ពេញ​ក្រុងភ្នំពេញ រហូត​ទៅ​ដល់​ជិត​សួនច្បារ​វត្ត​បទុម​វ​តី ផ្លូវ​ព្រះបាទ​សុរា​ម្រិ​ត សង្កាត់​ចតុមុខ ខណ្ឌចំការមន ទើប​ឃាត់ខ្លួន​បាន​ទាំង​២​នាក់​តែ​ម្តង​។

បន្ទាប់​ពី​ឃាត់ខ្លួន​បាន កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ទំនប់​ទឹក​ក៏​ប្រគល់​ជនសង្ស័យ​ទាំង​២​នាក់​នោះ​ឱ្យទៅ​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​អូរ​បែក​ក្អម​ចាត់ការ​បន្ត ដោយ​កម្លាំង​នគរបាល​បាននាំ​ខ្លួន​ជនសង្ស័យ​ទាំង​២​នោះ​យក​ទៅ​សួរនាំ​បន្ត​នៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ និង​រក​ជន​រង​គ្រោះ​ឱ្យមក​ដាក់​ពាក្យបណ្ដឹង និង​មើល​ភិនភាគ​ជនសង្ស័យ​ទាំង​២​នោះ​ដើម្បី​ឱ្យ​ដឹង​ថា ​ពិតជា​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​របស់​ខ្លួនមែន ​ឬ​ក៏​មិនមែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ