ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី-ប្រពន្ធស្រែកយំផ្អើល​ភូមិ ​ដោយសារ​របស់​នេះ​…

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ អំពើ​ឆបោក​យក​មាស៤​ជី​ ដូរ​រូបចម្លាក់​លោហធាតុ​គ្មាន​តម្លៃ​មួយ ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​៨ សីហា នៅ​ចំណុច​ភោជនីយដ្ឋាន​មួយ​កន្លែង​ នៅ​ផ្លូវ​វាង​ទីរួមស្រុក​ស្ទោង ស្ថិត​ក្នុងភូមិ​សាម​ក្អោ​ក…

ខេត្តកំពង់ធំ ៖ អំពើ​ឆបោក​យក​មាស៤​ជី​ ដូរ​រូបចម្លាក់​លោហធាតុ​គ្មាន​តម្លៃ​មួយ ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​៨ សីហា នៅ​ចំណុច​ភោជនីយដ្ឋាន​មួយ​កន្លែង​ នៅ​ផ្លូវ​វាង​ទីរួមស្រុក​ស្ទោង ស្ថិត​ក្នុងភូមិ​សាម​ក្អោ​ក ឃំ​ុទ្រា ស្រុក​ស្ទោង ។

លោក​វរសេនីយ៍ត្រី វ៉​ន សុ​ភ័​ណ អធិការរង​នគរបាល​ស្រុក​ស្ទោង ទទួល​ខាង​ព្រហ្មទណ្ឌ​បាន​ឱ្យ​កោះសន្តិភាព ដឹង​ នៅ​ព្រឹក​ថ្ងៃ​ទី​៩ សីហា​ ថា ករណី​ឆបោក​ខាងលើ​នេះ គឺ​យោង​តាម​បណ្តឹង​របស់​ជន​រង​គ្រោះ​ប្តី​ឈ្មោះ
បៀ​ន ភី អាយុ​៤៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្ពាន​គ្រង ឃំ​ុ​ចំណា​ក្រោម ស្រុក​ស្ទោង និង​ប្រពន្ធ​ឈ្មោះ រឿ​ន ភី អាយុ​ជាង​៤០​ឆ្នាំ មុខរបរ​កសិករ​។

លោក​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គឺ​កាលពី​ថ្ងៃ​ទី​៥ សីហា មាន​ជន​កំហូច​ពីរ​នាក់ បាន​ជិះ​រថយន្ត​ម៉ាក​កាម​រី ពណ៌​ស្លែ មិន​ចាំ​ស្លាក​លេខប្រាប់​ថា គេ​ឈ្មោះ លី គឹ​ម​ហេង ភេទ​ប្រុស (​មិន​ស្គាល់​ទីលំនៅ​) និង​ម្នាក់​ទៀត​ មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ បាន​ជិះ​រថយន្ត​ចូល​ទៅ​ក្នុងភូមិ​ហើយ​ ក៏​បាន​ជួប​ពួក​គាត់​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ បាន​សួរ​រក​ទិញ​ដី និង​រក​ទិញ​វត្ថុ​បុរាណ​ រួម​មាន​ដូច​ជា​​ដុំ​កំបោ និង​វត្ថុ​ផ្សេង​ៗ​ទៀត ។

បន្ទាប់​ពី​ជជែក​គ្នា​យ៉ាង​ស៊ីជម្រៅ​រួច​មក ភាគី​ទាំង​ពីរ​ក៏​បែក​គ្នា​ទៅ ។ លុះដល់​ព្រឹក​ថ្ងៃ​ទី​៨ សីហា ជន​កំហូច​ទាំងនោះ​ ក៏​បាន​ប្រើ​ល្បិច​ទូរស័ព្ទ​មក​ដោយ​ប្រាប់​ថា មាន​គេ​ចង់​លក់​វត្ថុ​បុរាណ​រូប​ព្រះ ​និង​មាន​ព្រះសង្ឃ​រក​ទិញ​ដោយ​ឲ្យ​តម្លៃ​មួយ​ម៉ឺន​ដុល្លារ ហើយ​បាន​ហៅ​ពួក​គាត់​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​មក​ជួប​នៅ​មុខ​ស្ថានីយ​ប្រេង​សូ​គី​ម៉ិច ស្ថិត​ក្នុងភូមិ​កំពង់ក្ដី ឃំ​ុ​កំពង់​ចិន​ត្បូង រួច​ក៏​បបួល​គ្នា​ទៅ​មើល​ចម្លាក់​ព្រះ​នោះ ដោយ​ជន​កំហូច​ម្នាក់​ដើរតួ​ជា​អ្នកលក់​ក្នុង​តម្លៃ​១០.០០០​ដុល្លារ​(​មួយ​ម៉ឺន​ដុល្លារ​) ។ ចំណែក​បក្សពួក​ម្នាក់​ទៀត ​ធ្វើ​ជា​ធ្នាក់​និង​ធ្វើ​ជា​បបួល​ពួក​គាត់ ទៅ​ទិញ​ចូល​ហ៊ុនគ្នា ។

ដោយសារ​មើលឃើញ​ថា ​ចំណេញ ពួក​គេ​គេ​ដោះ​ខ្សែ​.​ក និង​ចិញ្ចៀន​ឲ្យ​ទៅ​អ្នកលក់ ហើយ​និយាយ​ថា នៅ​ខ្វះ​លុយ​មួយ​ចំនួន​ទៀត ក៏​ប្រាប់​ពួក​គាត់​២​នាក់​ប្តី​ប្រពន្ធ​ថា មិន​គ្រប់​លុយ​ទេ តើ​បង​ឯង​មាន​លុយ​ទេ ? ចេញ​ខ្លះមក ហើយ​យក​រូប​ព្រះ​នេះ​ទៅ​ទុក​ចុះ ចាំ​យើង​លក់​បាន​ចំណេញ​ចែក​គ្នា​ចាយ ។ ឮ​ដូច្នោះ​ពួក​គាត់​ទុកចិត្ត​ស្តូក គាត់​ជា​ប្តី​បាន​ដោះ​ខ្សែ​.​ក​មាស​ទម្ងន់​៤​ជី ពី​.​ក​ប្រពន្ធ​ថែម​ឲ្យ​ទៅ​ជន​កំហូច​ទាំងនោះ ។ ចំណែក​ក្រុម​បោក នៅ​ពេល​បាន​មាស ​ហើយ​ក៏​បាន​ប្រើ​ល្បិច​គេចខ្លួន​បាត់​អស់​ទៅ នៅ​សល់​រូប​គ្មាន​តម្លៃ​ទុក​ឱ្យ ។

ក្រោយ​ពេល​ដឹង​ថា ​ចាញ់បោក​គេ ក៏​ស្រែក​ទ្រហោយំ​លែង​អៀនខ្មាស ផ្អើល​អ្នក​ភូមិ​ក៏​ដឹង​ដល់​ប៉ុស្តិ៍​ទើប​ខាង​ប៉ុស្តិ៍​ហៅ​មក​សួរនាំ​ពី​បញ្ហា​នេះ ដើម្បី​ស្រាវជ្រាវ​ចាប់ខ្លួន​ជន​កំហូច​ទាំងនោះ​យក​មាស​មក​វិញ និង​យក​មក​ផ្តន្ទាទោស​ចំពោះ​មុខ​ច្បាប់ ប៉ុន្តែ​ចាប់ខ្យល់ ។

នេះ​ជា​មេរៀន​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ ដើម្បី​ការពារ​ខ្លួនចំពោះ​អំពើ​ឆបោក​គ្រប់​ប្រភេទ ដែល​ការ​ឆបោក​បែប​នេះ ​កើត​មាន​ច្រើន​មក​ហើយ ៕

អត្ថបទសរសេរ ដោយ