ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​ហើយ​នៅ​តែ​បើកបរ បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ បុរស​ម្នាក់​បាន​បើករថយន្ដ​រេ​ចង្កូត​ទៅ​ប៉ះ​រថយន្ដ​មួយ​គ្រឿង​ទៀត ដែល​កំពុង​ធ្វើ​ដំណើរ បញ្ច្រាសទិស​គ្នា​រួច​ហើយ​បាន​ជ្រុល​ចង្កូត​ទៅ​បុក​ផ្ទប់​ជាប់​នឹង​ខឿន​ជើង​តាង​រូបសំណាក​តោ​ក្បាលស្ពាន បណ្ដាល​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ​។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ខាង​មុខ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ស្ថិត​ក្នុ​ភូមិ​អូរ​ស្ដៅ សង្កាត់​ផ្ទះ​ព្រៃ…

ខេត្តពោធិ៍សាត់ ៖ បុរស​ម្នាក់​បាន​បើករថយន្ដ​រេ​ចង្កូត​ទៅ​ប៉ះ​រថយន្ដ​មួយ​គ្រឿង​ទៀត ដែល​កំពុង​ធ្វើ​ដំណើរ បញ្ច្រាសទិស​គ្នា​រួច​ហើយ​បាន​ជ្រុល​ចង្កូត​ទៅ​បុក​ផ្ទប់​ជាប់​នឹង​ខឿន​ជើង​តាង​រូបសំណាក​តោ​ក្បាលស្ពាន បណ្ដាល​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ​។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ខាង​មុខ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ស្ថិត​ក្នុ​ភូមិ​អូរ​ស្ដៅ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ កាលពី​វេលា​ម៉ោង​២០ និង​២០​នាទី​យប់ ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០១៨​។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា នៅ​វេលា​យប់ នោះ​គេ​ឃើញ​រថយន្ដ​មួយ​គ្រឿង​ពណ៌​ស គ្មាន​ស្លាក​លេខ ធ្វើ​ដំណើរ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុង​ទិស​ដៅ​ពី​លិច​ទី​កើត​។ ទៅ​ដល់​ចំណុច​កើតហេតុ​មិនដឹង​ជា​យ៉ាងម៉េច​ស្រាប់តែ​រេ​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ តម្រង់​រថយន្ដ​មួយ​គ្រឿង​ទៀត​ដែល​កំពុង​ធ្វើ​ដំណើរ​មក​ពីមុខ​។ ខណៈនោះ​រថយន្ដ​ខាង​មុខ​បាន​ងាកក្បាល មក​ខាងឆ្វេង​ផុត​ក៏​បុក​ចំ​ទ្រូង​ខាងស្ដាំ ហើយ​ជ្រុល​ទៅ​បុក​ខឿន​តម្កល់​រូប​តោ​ក្បាល​ស្ពានថ្ម​រួច​ជាប់ នៅ​ទីនោះ​តែ​ម្ដង​។

អ្នកបើកបរ​គាប​ជាប់​ក្នុង​រថយន្ដ​របួស​យ៉ាងធ្ងន់ធ្ងរ ចំណែក​អ្នក​បើរ​រថយន្ដ​មួយ​គ្រឿង ទៀត​មិន​រង​របួស​អ្វី​ទេ ហើយ​បាន​គេចខ្លួន​បាត់​ដោយ​ពុំ​មាន​អ្នក​ណា​ស្គាល់​អត្តសញ្ញាណ​ទេ​។ សមត្ថកិច្ច​បញ្ជាក់​ថា អ្នកបើកបរ​ទំនងជា​ស្រវឹងស្រា ហើយ​បើកបរ​មិន​ប្រកាន់​ស្ដាំ​ទើប​បានជា​បង្ក គ្រោះថ្នាក់​បែប​នេះ​។ ជន​រង​គ្រោះ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តពោធិ៍សាត់ ចំណែក​រថយន្ដ​បង្ក​គ្រោះថ្នាក់​ទាំង​ពីរ​គ្រឿង​សមត្ថកិច្ច​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ ដើម្បី​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ