ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនបរទេស​កំពុង​ប្រើ​ការ​ព្រួយបារម្ភ ដើម្បី​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទោះបីជា​មិន​បាន​បង្ហាញ​ចំ​ៗ​ឈ្មោះ​យ៉ាងណា​ក្តី លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាង​ថា ការ​ព្រួយបារម្ភ​របស់​ជនបរទេស​មកលើ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុ​ជាមួយ​ចំនួន​គឺ​មានគំនិត និង​វប្បធម៌​លូកដៃ​ចូល​កិច្ចកា…

រាជធានី​ភ្នំពេញ ៖ ទោះបីជា​មិន​បាន​បង្ហាញ​ចំ​ៗ​ឈ្មោះ​យ៉ាងណា​ក្តី លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាង​ថា ការ​ព្រួយបារម្ភ​របស់​ជនបរទេស​មកលើ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុ​ជាមួយ​ចំនួន​គឺ​មានគំនិត និង​វប្បធម៌​លូកដៃ​ចូល​កិច្ចកា រ​ផ្ទៃក្នុង​កម្ពុជា​។ ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​នេះ ខណៈ​ដែល​បណ្តា​ប្រទេស មួយ​ចំនួន​បាន​សម្តែង​ក្តី​បារម្ភ​ចំពោះ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ក្រោយ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦​កន្លង​មកនេះ​។

ករណី​នេះ​ត្រូវ​បាន​លោក សុខ ឥ​សាន បញ្ជាក់ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០១៨ តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ថា «​ដើម្បី​មាន​លេស​លូកដៃ​ចូល កិច្ចការ​ផ្ទៃក្នុង​កម្ពុជា មាន​ជនបរទេស​មួយ​ចំនួន​បាន​សម្តែង​ការ​ព្រួយបារម្ភ​ពី​បញ្ហា​កម្ពុជា ដោយ​មិន​គិត​ថា​កម្ពុជា​ជា​រដ្ឋ​ឯករាជ្យ មាន​អធិបតេយ្យ ហើយ​មិន​គិត​ពី​ការ​គោរព អនុវត្ត តាម​ធម្មនុញ្ញ អ​សប ដែល​ហាម​មិន​ឲ្យ​បណ្តា​ប្រទេស​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង បណ្តា​ប្រទេស ផ្សេង​ជា​សមាជិក អ​សប នោះ​ទេ »​។ លោក​បាន​បន្ត​ថា តាម​ការ​លើក​ឡើង​របស់​ជនបរទេស​ខ្លះ ហាក់ដូចជា​ឈឺឆ្អាល​នឹង​រឿង​កម្ពុជា​ណាស់ ឈឺឆ្អាល​រឿង​កម្ពុជា​ជាង​ប្រជាជន​កម្ពុជា​ទៅ​ទៀត​។

ពួក​គេ​ធ្វើខ្លួន​ស្នេហា​ខ្មែរ​ជាង​ខ្មែរ​។ ប៉ុន្តែ​ការ​និយាយ​ថា​ស្ន​ហា​ខ្មែរ​ជាង​ខ្មែរ វា​គ្រាន់តែ​ជា​លេស ដើម្បី លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា ដោយ​រំលោភ​ឯករាជ្យ អធិបតេយ្យភាព​កម្ពុជា​តែ​ប៉ុណ្ណោះ​។ ជាមួយ​គ្នា​នោះ​ដែរ​លោក សុខ ឥ​សាន ក៏​បាន​លើក​ឡើង​ថា អាកប្បកិរិយា​របស់​ជន​ប រទេស​បែប​នេះ បង្ហាញ​ឲ្យ​ឃើញ​នូវ​គំនិត​ចក្រពត្តិនិយម​នៅ​តែ​ស្ថិត​នៅ​ក្នុង​ខួរក្បាល និង​វប្ប ធម៌​ចង់​ឈ្លានពាន​គេឯង​តែ​ប៉ុណ្ណោះ​។ លោក​បន្ថែម​ថា ម្យ៉ាងទៀត​ជនបរទេស​នោះ​ច្រើន​តែ ច្រណែន​នឹង​នយោបាយ​ការ​បរទេស​កម្ពុជា ហើយ​ចង់​ដាក់​គំនាប​មក​លើ​កម្ពុជា មិន​ឲ្យ​មាន​សិ ទ្ធិ​ធ្វើ​អ្វី​តាម​សិទ្ធិ​ស្វ័​យស​ម្រេច​របស់​ខ្លួន​បាន ដោយសារ​តែ​ប្រកាន់​និន្នាការ​មនោគមន៍វិជ្ជា សកលលោក​។

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​បក្ស​អំណាច​នេះ​ថា បរទេស​ទាំងនោះ​មាន ចេតនា​មិនល្អ​មក​លើ​កម្ពុជា​។ លោក​ក៏​បាន​គូសបញ្ជាក់​ថា «​បើ​គេ​ពិតជា​មាន​ចេតនា​ល្អ ចំពោះ​កម្ពុជា គេ​គួរតែ​បង្កើន​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​កម្ពុជា​ឲ្យ​ស្មើ ឬ​លើស​ភាគី​ដៃគូ​ម្ខាង​ទៀត ទើប​ត្រឹមត្រូវ មិន​ត្រូវ​រារាំង និង​ទប់ស្កាត់​មិន​ចង់​ឲ្យ​កម្ពុជា​មាន​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស ក្រៅពី​ខ្លួន​ដើម្បី​ចង់​យក​កម្ពុជា​ធ្វើ​ជា​ចំណាប់ខ្មាំង​ផ្តាច់មុខ​របស់​ខ្លួន​នោះ​ទេ​។ បើ​ធ្វើ​បែប​នេះ មិន​ខុស​អី​នឹង​កូន​ក្មេង​ទាស់​គ្នា​ហើយ​ហាម​មិន​ឲ្យ​អ្នក​ដទៃ​មាន​ទំនាក់ទំនង​ជាមួយ​ដៃគូ​ទំនាស់​នោះ​ឡើយ »​។

ជាង​ជាង​នេះ​ទៅ​ទៀត​អ្នកនាំពាក្យ​ដដែល​ក៏​បាន​សង្កត់ធ្ងន់​ថា ជនបរទេស​មិន​គួរ​ចេះ ឈឺឆ្អាល​រឿង​កម្ពុជា​ទេ គិតតែ​ប្រទេស​ខ្លួនឯង​ទៅ មាន​សត្រូវ​ជុំ​ទិស ហើយ​ភេរវកម្ម​នៅ​ជាប់​ខ្លួន មិន​គិត​បែរមក​ចេះ​គិត​រឿង​អ្នក​ដទៃ​ដែល​កំពុង​មាន​សន្តិភាព ស្ថិរភាព​នយោបាយ ប្រជាជន​កំពុ ង​សប្បាយ​រីករាយ​ក្នុង​ជីវភាព​រស់នៅ​ប្រកបដោយ​ក្តី​សង្ឃឹម​នោះ​ឡើយ​។ សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​ខណៈ​ពេល​ដែល​មាន​បណ្តា​ប្រទេស​មួយ​ចំនួន​ក៏​ដូច​ជា​ជ​បរទេស​មួយ​ចំនួន​បាន​សម្ដែង​ការ​សោកស្តាយ​ចំពោះ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ថា​ជា​ការ​បោះ​ឆ្នោត​ក្លែងក្លាយ មិន​អាច​ទទួលយក​បាន​ដោយសារ​គ្មាន បក្ស​ប្រឆាំង​ចូលរួម​ប្រកួតប្រជែង ទោះបីជា​មាន​គណបក្ស​ចំនួន​១៩​ចូលរួម​ប្រកួតប្រជែង​ក្តី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ