ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ប្រគល់​ប្រាក់​ធានា​រ៉ាប់រង​សង្គម ប្រាក់​បូជាសព និង​ឧបត្ថម្ភ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ថ្ងៃ​ព្រហស្បតិ៍ ១៣​រោច ខែ​ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​០៩ ខែសីហា…

ខេត្តបាត់ដំបង ៖ ថ្ងៃ​ព្រហស្បតិ៍ ១៣​រោច ខែ​ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​៣ និង​៣០​នាទី លោក ងួ​ន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត បាត់ដំបង ប្រធានកិត្តិយស ស​.​អ​.​ក ខេត្ត​, លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ឃ្នួ​ច មេបញ្ជាការ​រង​យោធភូមិ ភាគ​ទី​៥ មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​បាត់ដំបង ជា​ប្រធាន ស​.​អ​.​ក ខេត្ត​, លោកស្រី និ​ន កន្និដ្ឋា នាយិកា​រង​បេឡា​ជាតិ អតីត​យុទ្ធ​ជន​, វរសេនីយ៍ទោ កាន ផល្លា មេបញ្ជាការ​រង កងរាជអាវុធហត្ថ​ខេត្ត សមាជិក គណកម្មាធិការ ស​.​អ​.​ក ខេត្ត​, លោក លោកស្រី ស្នងការ​រង​នគរបាល ខេត្ត សមាជិក គណកម្មាធិការ ស​.​អ​.​ក ខេត្ត​, លោក វង់ រ​ដ្ឋា អនុប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្ត​, លោក ផេង សិ​ទ្ធី អភិបាល នៃ​គណៈ​អភិបាលក្រុង ប្រធានកិត្តិយស ស​.​អ​.​ក ក្រុង​។

អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​ប្រាក់​ធានា រ៉ាប់រង​សង្គម ប្រាក់​បូជាសព និង​ឧបត្ថម្ភ​មួយ​លើក ជូន​ដល់​គ្រួសារ​និវត្តជន និង​ជន​ពិការ អញ្ជើញ​ចូលរួម​មាន​៖ អស់លោក​ក្រុមការងារ ស​.​អ​.​ក ខេត្ត​, លោក​ប្រធាន អនុប្រធាន ស​.​អ​.​ក ក្រុង​, លោក​ប្រធានកិត្តិយស​សាខា​សង្កាត់​អូរ​ចារ​, ក្រុមការងារ ស​.​អ​.​ក ក្រុង​/​ស្រុក ក្រុមការងារ​បេឡា​ជាតិ អាជ្ញាធរ​ដែនដី​សរុប​ចំនួន ៤៣​នាក់​។

ក្នុង​ពិធី​នេះ​បាន​ប្រគល់​ថវិកា​ជូន​គ្រួសារ​សព​អតីត​យុទ្ធ​ជន​ចំនួន ២៨​សព រួម​មាន​៖ ជន​ពិការ ១៦​សព​, និវត្តជន​១២​សព ដែល​អញ្ជើញ​មក​ពី ក្រុង​បាត់ដំបង ០៥​សព​, ស្រុក​សង្កែ ០៤​សព​, ស្រុក​ថ្មគោល ១​សព​, ស្រុក​រតនៈ​មណ្ឌល ០២​សព​, ស្រុក​បាណ​ន់ ០១​សព​, ស្រុក​ឯក​ភ្នំ ០១​សព​, ស្រុក​សំឡូត ០៣​សព​, ស្រុក​សំពៅ​លូន ០៣​សព​, ស្រុក​កំ​រៀង ០២​សព​, ស្រុក​ភ្នំព្រឹក ០៤​សព​, ស្រុក​រុក្ខ​គី​រី ០១​សព​, ស្រុក​គាស់​ក្រឡ ០១​សព សរុប​ជា​ថវិកា​ចំនួន ២១១,៩៣៧,០៣១​រៀល នៅ​លំនៅ​ដ្ឋា​ន​របស់​សព​លោក ឈឺ​ន សំ​អឿ​ន ស្ថិត​នៅ​ភូមិ​អញ្ចាញ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។

ក្នុង​ឱកាស​នេះ​ឯកឧត្តម អធិបតី​បាន​សំណេះសំណាល ចូលរួម​រំលែក​ជាមួយ​គ្រួសារ​សព ដែល​ពួក​គាត់​បាន​លះបង់​អាយុជីវិត​ដើម្បី​ការពារ​ជាតិ​មាតុភូមិ និង​បាន​ថ្លែងអំណរគុណ​ដល់​គ្រួសារ​អតីត​យុទ្ធ​ជន​ទាំងអស់ ដែល​បាន​ណែនាំ​បងប្អូន​ឲ្យ​ទៅ​បោះ​ឆ្នោត ជូន​សម្តេច​តេ​ជោ ដើម្បី​ដឹកនាំ​ប្រទេស​ជាតិ ឲ្យ​មាន​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ