ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ឆ្កែ​អាណិត​ខំរ​ត់ទៅ​ជួយ តែ​ឡាន​បោះពួយ​យ៉ាង​លឿន

5 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា ស្ត្រី​វ័យ​កណ្តាល​ម្នាក់​ត្រូវ​បាន​ឡាន​បុក ខណៈ​ពេល​ជួយ​ឆ្កែ​ឆ្លងផ្លូវ​នៅ​ក្នុង​ក្រុង Wuxi ខេត្ត Jiangsu​។…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា ស្ត្រី​វ័យ​កណ្តាល​ម្នាក់​ត្រូវ​បាន​ឡាន​បុក ខណៈ​ពេល​ជួយ​ឆ្កែ​ឆ្លងផ្លូវ​នៅ​ក្នុង​ក្រុង Wuxi ខេត្ត Jiangsu​។

វី​ដេ​អូ​មួយ​ត្រូវ​គេ​ថត​បាន​ហើយ​បង្ហោះ​ចូល​ទៅ​លើ​អ៊ី​ន​ធើ​ណេ​ត ដោយ​បាន​បង្ហាញ​ពី​សកម្មភាព​ឆ្កែ​កំពុង​វារ​ឆ្លងផ្លូវ​ទាំង​មាន​របួស​។ ដោយសារ​តែ​ឡាន​ជា​ច្រើន​បាន​បើក​ទៅ​មក​ពេក ទើប​សត្វ​ឆ្កែ​មួយ​ក្បាល​នោះ សម្រេចចិត្ត​ឈប់​នៅ​ស្ងៀម​រង់ចាំ​សេចក្តីស្លាប់​។

ហេតុតែ​ចិត្ត​មិន​ដាច់​ស្ត្រី​វ័យ​កណ្តាល​ម្នាក់​បាន​ដើរ​ឆ្លងផ្លូវ​ទៅ​ជួយ​លើក​ឆ្កែ​នោះ​ចេញពី​ផ្លូវ ក្នុង​គោលបំណង​នាំ​វា​ចេញ​ទៅ​កាន់​ម្ខាង​ទៀត​នៃ​ផ្លូវ​។ គាត់​ខំ​លើកដៃ​ធ្វើ​ជា​សញ្ញា​ដល់​រថយន្ត​ផ្សេង​ៗ​ទៀត​ដែរ តែ​រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង​មិន​បាន​ឈប់​នោះ​ឡើយ ហើយ​ក៏​បុក​ពេញ​មួយ​ទំហឹង​ចំ​ជើង បណ្តាល​ឲ្យ​របួស​ទាំង​ឆ្កែ ទាំង​មនុស្ស​។

ប៉ុន្តែ​ជា​សំណាងល្អ​វិញ ដែល​ទាំង​មនុស្ស និង​ឆ្កែ​មិន​មាន​គ្រោះថ្នាក់​ដល់​ជីវិត​នោះ​ទេ ហើយ​ចំពោះ​កម្រិត​ធ្ងន់ ឬ​ស្រាល​នៃ​របួស គឺ​គេ​មិន​បាន​បញ្ជាក់​ឲ្យ​ដឹង​ច្បាស់​នោះ​ទេ​។
ពេល​នេះ ប៉ូលិស​កំពុង​តែ​ធ្វើការ​ស៊ើបអង្កេត​ដើម្បី​ឲ្យ​ដឹង​ថា អ្នក​ណា​ខុស អ្នក​ណា​ត្រូវ​។

គេ​ក៏​រក​ឃើញ​ថា អ្នក​បើករថយន្ត​ដឹក​ទំនិញ​អាច​នឹង​មើល​មិនឃើញ​ស្ត្រី​ជួយ​ឆ្កែ ដោយ សារ​តែ​បាន​អង្គុយ​ចុះ​អោន​យក​ឆ្កែ ផុត​ពី​គំហើញ​របស់​តៃកុង​ឡាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ