ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើមខែ​សីហា​នេះ​ក្រុម​អាជ្ញាធរ​ថៃ ដោះ​លែង​អ្នកទោស​ខ្មែរ​ជា​បន្តបន្ទាប់

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ អ្នកទោស​ខ្មែរ​១០​នាក់​ត្រូវ​បាន​ក្រុម​អាជ្ញាធរ​ថៃ​ធ្វើការ​ដោះ​លែងឱ្យ​មាន​សេរីភាព ឡើង​វិញ​ជា​បន្តបន្ទាប់​នៅ​ក្នុង​ដើមខែ​សីហា ២០១៨​នេះ ហើយ​នាំ​ខ្លួន​មក​ប្រគល់​ឱ្យ​ក្រុម​អាជ្ញាធរ​កម្ពុជា នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ​(​ដែល​ថៃ​ហៅ​ថា​ច្រក​ទ្វារ​អន្តរជាតិ​សា​ង៉ាំ ស្ថិត​នៅ​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង…

ខេត្តឧត្តរមានជ័យ ៖ អ្នកទោស​ខ្មែរ​១០​នាក់​ត្រូវ​បាន​ក្រុម​អាជ្ញាធរ​ថៃ​ធ្វើការ​ដោះ​លែងឱ្យ​មាន​សេរីភាព ឡើង​វិញ​ជា​បន្តបន្ទាប់​នៅ​ក្នុង​ដើមខែ​សីហា ២០១៨​នេះ ហើយ​នាំ​ខ្លួន​មក​ប្រគល់​ឱ្យ​ក្រុម​អាជ្ញាធរ​កម្ពុជា នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ​(​ដែល​ថៃ​ហៅ​ថា​ច្រក​ទ្វារ​អន្តរជាតិ​សា​ង៉ាំ ស្ថិត​នៅ​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។ អ្នកទោស​ខ្មែរ​ដែល​ក្រុម​អាជ្ញាធរ​ថៃ​ដោះ​លេង​ទាំង​១០​នាក់​នោះ​រួម​មាន​៖ ១-​ឈ្មោះ ញ៉ា ញេ​ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់​ថ្មី ឃុំ​ប្រ​ធាតុ ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ (​ថៃ​ចាប់ខ្លួន​ថ្ងៃ​ទី​៧ មេ​សា ២០១៤)។

ទី​២-​ឈ្មោះ សុង ម៉ៅ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ស្រឡៅ ឃុំ​ថ្លា​ត ស្រុក​អន្លង់​វែង ខេត្ត​ឧត្ត​មាន​ជ័យ (​ថៃ​ចាប់ខ្លួន​ថ្ងៃ​ទី​២៧ មេ​សា ២០១៧) ទី​៣-​ឈ្មោះ ឆេ​ន ស៊ូ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​គោក​ភ្លុក សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ខេត្តឧត្តរមានជ័យ (​ថៃ​ចាប់ខ្លួន​ថ្ងៃ​ទី​៦ កុម្ភៈ ២០១៧) ទី​៤-​ឈ្មោះ វ៉ា ថុ​ន ភេទ​ស្រី អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​ល្វា ស្រុក​ពួក ខេត្តសៀមរាប (​ថៃ​ចាប់ខ្លួន​ថ្ងៃ​ទី​៥ សីហា ២០១៨) មូលហេតុ​ធ្វើ​ចំណាកស្រុក​រក​ការងារ​ធ្វើ ទី​៥-​ឈ្មោះ នឿ​ន នាម ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ៦-​ឈ្មោះ តាំង ផានិត អាយុ​១៥​ឆ្នាំ ទាំង​២​នាក់​រស់នៅ​ភូមិ​កន្ទួត ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ (​ថៃ​ចាប់ខ្លួន​ថ្ងៃ​ទី​៥ សីហា ២០១៨)។

ទី​៧-​ឈ្មោះ រិ​ត ចាន់​វ័យ ភេទ​ប្រុស អាយុ​១១​ឆ្នាំ ទី​៨-​ឈ្មោះ រិ​ត សំណាង ភេទ​ប្រុស អាយុ​១៣​ឆ្នាំ ទី​៩-​ឈ្មោះ រិ​ត វ៉ា​ន់​ឌី ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​៣ ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ (​ថៃ​ចាប់ខ្លួន​ថ្ងៃ​ទី​២០ មិថុនា ២០១៨) និង​ទី​១០-​ឈ្មោះ ធី​ម ម៉ូ​វ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ទួល​សាលា ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។

មន្ត្រី​ដែល​បម្រើ​ការងារ​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ​បានឱ្យ​ដឹង​ថា អ្នកទោស​ខ្មែរ ដែល​ក្រុម​អាជ្ញាធរ​ថៃ​ដោះ​លែង​នាំ​ខ្លួន​មក​ប្រគល់​ឱ្យ​អាជ្ញាធរ​កម្ពុជា​ចាប់ពី​ដើមខែ​សីហា​នេះ រហូត​មក​ទល់​ថ្ងៃ​ទី​៩ សីហា មាន​ចំនួន​១០​នាក់ ក្នុង​នោះ​ម្នាក់​ជា​ស្ត្រី​ធ្វើ​ចំណាកស្រុក​រក​ការងារ​ធ្វើ ដោយ​៩​នាក់​ជា​បុរស​ឆ្លង​ដែន​រុក​កាប់​ឈើ​គ្រញូង​។ មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា ក្រោយ​ពី​បាន​ទទួល​អ្នកទោស​ខ្មែរ​ពី​ក្រុម​អាជ្ញាធរ​ថៃ សមត្ថកិច្ច​បាន​ធ្វើការ​អប់រំ នឹង​ឱ្យ​វិល​ត្រឡប់​ទៅ​ជួបជុំ​គ្រួសារ​វិញ​នៅ​ក្នុង​ថ្ងៃ​ដដែល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ