ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​រវល់​​ច្រៀង​ខារ៉ាអូខេ ក្មួយ​សាច់ថ្លៃ​ម្ចាស់​ហាង​ស៊ីដាច់

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ​បុរស​​ម្នាក់​ចូល​ច្រៀង​ខារ៉ាអូខេ​យ៉ាង​សប្បាយ ភ្លេច​គិត​ម៉ូតូ​ទុក​នៅ​ខាងក្រៅ ត្រូវ​ជនសង្ស័យ​លួច​យក​ទៅ​បាត់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​៨ ខែសីហា នៅ ហាង​ខារ៉ាអូខេ​មួយ​កន្លែង​យីហោ…

ខេត្តព្រៃវែង ៖ ​បុរស​​ម្នាក់​ចូល​ច្រៀង​ខារ៉ាអូខេ​យ៉ាង​សប្បាយ ភ្លេច​គិត​ម៉ូតូ​ទុក​នៅ​ខាងក្រៅ ត្រូវ​ជនសង្ស័យ​លួច​យក​ទៅ​បាត់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​៨ ខែសីហា នៅ ហាង​ខារ៉ាអូខេ​មួយ​កន្លែង​យីហោ ស្រី​ទូច ដែល​ស្ថិត​ក្នុងភូមិ​ប្របុស​រលួយ ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង​។

ជនសង្ស័យ​ទាំង​២​នាក់​ខា​ង​លើ​ដែល​ត្រូវ​​សមត្ថកិច្ច​​ឃាត់ខ្លួន ម្នាក់​ឈ្មោះ ម៉េ​ត ភាព ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​មុន្នី​សិលា ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្ដេច និង​ម្នាក់​ទៀត​ឈ្មោះ ផ​ន ចាន់​រ៉ា​(​ហៅ​លាន​) ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​មុន្នី​សិលា ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្ដេច ត្រូវជា​ក្មួយ​សាច់ថ្លៃ​របស់​ម្ចាស់​ហាង​ខាងលើ​។ ចំណែក​ម៉ូតូ​មួយ​គ្រឿង​ដែល​ត្រូវ​ក្រុម​ជនសង្ស័យ​យក​ទៅ​នោះ​ម៉ាក​ហុងដា ធុន​C125 ស៊េរី​ឆ្នាំ​២០១៥ ព​ណ៌ខ្មៅ គ្មាន​ស្លា​ក​លេខ ជា​កម្មសិទ្ធិ​របស់​ជន​រង​គ្រោះ​ឈ្មោះ ប៊ុត វណ្ណ​រ៉ា ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ដំរី​ស្លាប់ ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្ដេច​ខេត្តព្រៃវែង​។

សមត្ថកិច្ច​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ បុរស​ជា​ម្ចាស់​ម៉ូតូ និង​មិត្តភក្តិ​២​ទៅ​៣​នាក់ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ខាងលើ​ចូល​ទៅ​ច្រៀង​ខារ៉ាអូខេ​នៅ​ក្នុង​ហាង​កន្លែង​កើតហេតុ ដោយ​ច្រៀង​នៅ​ក្នុង​បន្ទប់ ហើយ​ទុក​ម៉ូតូ​នៅ​ខាងក្រៅ​ក្នុង​បរិវេណ​ហាង ដោយ​ពុំ​បាន​ចាក់​សោក​ម៉ូតូ​ឡើយ លុះ​ពេល​ច្រៀង​បាន​ជាង​១​ម៉ោង បុរស​ជា​ម្ចាស់​ម៉ូតូ​បាន​ចេញ​មក​ក្រៅ​និយាយ​ទូរ​សព្ទ័ ក៏​ស្រាប់តែ​បាត់​មិនឃើញ​ម៉ូតូ ទើប​មានការ​ផ្អើល​ឆោឡោ​ឡើង និង​ប្តឹង​ទៅ​សមត្ថកិច្ច​ឱ្យ​ជួយ​អន្តរាគមន៍​។

លោក​វរសេនីយ៍ត្រី ជ័យ សេង​ហ៊ា​ង អធិការ​នគរបាល​ស្រុក​ព្រះស្តេច បានឱ្យ​​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​ភ្លាម លោក​បាន​បញ្ជា​កំលាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល និង​កំលាំង​ស្រុក​ចុះ​ស្រាវជ្រាវ និង​ស្ទាក់​តាម​គ្រប់​គោលដៅ រហូត​ដល់​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ដដែល ក៏​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់ រួម​ជាមួយ​វត្ថុ​តាង​ម៉ូតូ​របស់​រង​គ្រោះ នៅ​ចំណុច​ផ្ទះ​ឈ្មោះ សេង សុធា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ស្ថិត​ក្នុងភូមិ​ពោ​ធិថ្មី ឃុំ​កោះ​សំពៅ ស្រុក​ពាម​ជរ ខណៈ​ពួក​គេ​កំពុង​ផឹកស៊ី​។

ក្រោយ​ពី​សមត្ថកិច្ច​សាកសួរ ជនសង្ស័យ​ទាំង​២​នាក់​បាន​សារភាព​ថា​ ខ្លួន​ពិតជា​បាន​លួ​ច​ម៉ូតូ​ខាងលើ​ពិតប្រាកដ​មែន​។ បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះស្ដេច ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​ទៅ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ