ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាជិក​ក្រុម​ជ្រូកព្រៃ​៤​នាក់​ទទួល​បាន​សញ្ជាតិ​ហើយ

5 ឆ្នាំ មុន

ប្រទេស​ថៃ ៖ អាជ្ញាធរ​ថៃ​បាន​​រាយការណ៍​នា​ថ្ងៃ​ទី​៨ ​សីហា​ថា ថៃ​បាន​ផ្ដល់​សញ្ជាតិ​ដល់​កុមារ​​នៃ​ក្រុមបាល់ទាត់​ជ្រូកព្រៃ​៣​នាក់​ និង​គ្រូបង្វឹក​ពួក​គេ ដែល​គ្មាន​សញ្ជាតិ​ក្រោយ​ពួក​គេ​​ត្រូវ​បាន​ជួ​យស​ង្ក្រោះ​ចេញពី​រូងភ្នំ​ទឹក​ជន់​លិច ជាមួយ​សមាជិក​ក្រុម​៩​នាក់​ទៀត​មក​។ លោក​សោម​ សាក់​ខា​ណា​ខាម…

ប្រទេស​ថៃ ៖ អាជ្ញាធរ​ថៃ​បាន​​រាយការណ៍​នា​ថ្ងៃ​ទី​៨ ​សីហា​ថា ថៃ​បាន​ផ្ដល់​សញ្ជាតិ​ដល់​កុមារ​​នៃ​ក្រុមបាល់ទាត់​ជ្រូកព្រៃ​៣​នាក់​ និង​គ្រូបង្វឹក​ពួក​គេ ដែល​គ្មាន​សញ្ជាតិ​ក្រោយ​ពួក​គេ​​ត្រូវ​បាន​ជួ​យស​ង្ក្រោះ​ចេញពី​រូងភ្នំ​ទឹក​ជន់​លិច ជាមួយ​សមាជិក​ក្រុម​៩​នាក់​ទៀត​មក​។

លោក​សោម​ សាក់​ខា​ណា​ខាម អ្នក​ទទួលខុសត្រូវ​ស្រុក​ MAE SAI ក្នុង​ពិធី​ប្រគល់​ឯក​សារ​​ផ្ដល់​អត្តសញ្ញាណ​គូសបញ្ជាក់​ថា ពេល​នេះ​អ្នក​ទាំង​៤​នាក់​ទទួល​បាន​សញ្ជាតិ​ថៃ​ហើយ​។

មាន​អាយុ​ពី​១១​ទៅ​១៦​ឆ្នាំ​សមាជិក​ក្រុមបាល់ទាត់​ជ្រូកព្រៃ​ និង​គ្រូបង្វឹក​ពួក​គេ ជាប់​ក្នុង​រូង​ភ្នំ​ទឹក​លិច​ចាប់ពី​ថ្ងៃ​ទី​២៣​ មិថុនា ហើយ​ខ្លះ​រហូត​ដល់​ថ្ងៃ​ទី​១០​ កក្កដា​ទើប​នាំ​ចេញពី​រូង​ភ្នំ​ថា​ម​លួង​បាន ខណៈ​ប្រតិបត្តិការ​ជួ​យស​ង្ក្រោះ​ពួក​គេ​ប្រព្រឹត្ត​ទៅ​ក្រោម​ការ​តាមដាន ពី​សំណាក់​សារព័ត៌មាន​ទូ​ទាំង​ពិភពលោក​។

សមាជិក​ក្រុម​ជ្រូកព្រៃ​៣​នាក់​ និង​គ្រូបង្វឹក​អាយុ​២៥​ឆ្នាំ​ជា​អ្នក​ដែល​គ្មាន​សញ្ជាតិ ដូច​មនុស្ស​៤៨០.០០០​នាក់ឯ​ទៀត​ដែល​រស់នៅ​ប្រទេស​ថៃ​។​ តាម​អង្គការសហប្រជាជាតិ​ថា ពួក​អ្នក​ទាំងនោះ​ភាគច្រើន​មាន​ប្រភព​ពី​កុលសម្ព័ន្ធ ដែល​រស់នៅ​ក្រៅ​ព្រំដែន​ថៃ ដូច​ជា​មី​យ៉ា​ន់​ម៉ា ឡាវ​ និង​ចិន​ ចាប់តាំងពី​ច្រើន​សតវត្ស​មក​ហើយ​។​ បញ្ហា​នោះ​ចាប់តាំងពី​យូរ​មក​ហើយ​គេ​មិន​និយាយ តែ​ទើប​លាតត្រដាង​ថា ​សមាជិក​៤​នាក់​នៃ​ក្រុមបាល់ទាត់​ជ្រូកព្រៃ​ជាប់​​ក្នុង​រូងភ្នំ​ ស្ថិត​ក្នុង​ក្រុម​មនុស្ស​គ្មាន​សញ្ជាតិ​។​ ហើយ​រដ្ឋាភិបាល​ថៃ​ពេល​នេះ​ជម្រុញ​ដំណើរកា​រ​សុំ​ចូលសញ្ជាតិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ