ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​បាន​ត្អូញត្អែ​ថា​ឆ្នាំ​នេះ​ស្រូវ ពោត តម្លៃ​ថោក​នៅ​លើ​មាត់​ឈ្មួញ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ដំណាំ​ស្រូវ និង​ពោតក្រហម​របស់​ប្រជាពលរដ្ឋ​ក្នុងស្រុក​លើក​ដែក , ខេត្តកណ្តាល​មួយ​ចំនួន​តូច នៅ​តាម​តំបន់​ទំនាប​ត្រូវ​ទឹកជំនន់​លិចលង់​រង​ការ​ខូចខាត និង​មួយ​ចំនួន​ទៀត ខំ​ប្រមូល​ផល​យក​មក​ដល់​ផ្ទះ​ហើយ បែរជា​ពួក​ឈ្មួញ​ដើរ​ប្រមូល​ទិញ​ឲ្យ​តម្លៃ​ថោក​ទៀត…

ខេត្តកណ្តាល ៖ ដំណាំ​ស្រូវ និង​ពោតក្រហម​របស់​ប្រជាពលរដ្ឋ​ក្នុងស្រុក​លើក​ដែក , ខេត្តកណ្តាល​មួយ​ចំនួន​តូច នៅ​តាម​តំបន់​ទំនាប​ត្រូវ​ទឹកជំនន់​លិចលង់​រង​ការ​ខូចខាត និង​មួយ​ចំនួន​ទៀត ខំ​ប្រមូល​ផល​យក​មក​ដល់​ផ្ទះ​ហើយ បែរជា​ពួក​ឈ្មួញ​ដើរ​ប្រមូល​ទិញ​ឲ្យ​តម្លៃ​ថោក​ទៀត ។

ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ពួក​គាត់​នៅ​ក្នុងស្រុក​លើក​ដែក​នេះ​ភាគច្រើន​សុទ្ធតែ​ជា​អ្នក​ប្រកប​មុខរបរ​ដាំ​ដំណាំ​ស្រូវ និង​ពោត ចិញ្ចឹម​ជីវភាព​គ្រួសារ​តាំងពី​ដូនតា​មក​ម្ល៉េះ ដោយ​អ្នកខ្លះ​មាន​ដី​១​ហិ​កតា ,២​ហិ​កតា ,៣​ហិ​កតា ,៤​ហិ​កតា និង​៥​ហិ​កតា​ក៏​មាន ។ ពលរដ្ឋ​បន្ត​ថា ឆ្នាំ​នេះ​ទាំង​ស្រូវ និង​ពោត​មាន​ផ្លែ​ច្រើន​ជាង​ឆ្នាំ​មុន​ៗ ប៉ុន្តែ​មិន​ទាន់​ទុំ​ស្រួលបួល​ផង ស្រាប់តែ​ជំនន់​ទឹកភ្លៀង និង​ទឹកទន្លេ​មេគង្គ​គំហុក​ឡើង​យ៉ាង​លឿន​បង្ក​ឲ្យ​ដំណាំ​របស់​ពួក​គាត់​នៅ​តាម​តំបន់​ទំនាប​មួយ​ចំនួន​តូច​រង​នូវ​ការ​លិច​ទឹក ។ ហេតុ​ដូច្នេះ​ហើយ​ទើប​ពួក​គាត់​បង្ខំចិត្ត​នាំ​គ្នា​សម្រុក​ប្រមូល​ផល​ទាំង​ស្រូវ និង​ពោត​នៅ​ស្ទើរ ព្រោះ​ខ្លាច​ទឹក​លិច​ចោល​អត់​ប្រយោជន៍ ។ តែ​ទោះជា​យ៉ាងណា​ក៏​នៅ​តែ​ទឹក​លិច​អស់​ប្រហែល​៣០​ភាគរយ ប្រមូល​ផល​បាន​យក​មក​ផ្ទះ​បាន​ប្រហែល​៧០ ភាគរយ​។

ពលរដ្ឋ​បាន​ត្អូញត្អែ​ថា ឆ្នាំ​នេះ​ពួក​គាត់​ខាត​ចូល​ខ្យល់​ហើយ ព្រោះ​ទាំង​ស្រូវ និង​ពោត​ប្រមូល​ផល​មក​ដល់​ផ្ទះ​បែរជា​ឈ្មួញ​ឲ្យ​តម្លៃ​ត្រឹមតែ ៥៣០​រៀល​ទៅ​៦០០​រៀល ក្នុង​មួយ​គីឡូក្រាម ខណៈ​ឆ្នាំ​មុន​ឈ្មួញ​ទិញ​៦០០​រៀល ,៧០០​រៀល រហូត​ដល់​៨០០​រៀល​ឯណោះ ។ ពលរដ្ឋ​បន្ត​ទៀត​ថា ស្រូវ ពោត​ធ្លាក់​ថ្លៃ​នេះ​ដោយសារ តែ​គ្មាន​ឈ្មួញ​ក្រៅ​ស្រុក​ចូល​មក​ទិញ គឺ​មាន​តែ​ឈ្មួញ​ក្នុងស្រុក​៣.៤ នាក់​ប៉ុណ្ណោះ​ដើរ ។ ហេតុ​ដូច្នេះ​តម្លៃ​ថ្លៃ​ថោក​នៅ​លើ​តែ​មាត់​ឈ្មួញ​៣.៤ នាក់​នេះឯង ។

ប្រជាពលរដ្ឋ​សំណូមពរ​សូម​ឲ្យ​អាជ្ញាធរ​មន្ត្រី​ជំនាញ​ពាក់​ព​ន្ធ័​ស្រុក​,​ខេត្ត​ជា​ពិសេស​រាជរដ្ឋាភិបាល​មេត្តា​ជួយ​បញ្ចុះតម្លៃ​ប្រេង សាំង ជី និង​ពូជ​ឲ្យ​ចុះថ្លៃ​ផង ព្រោះ​ឥឡូវនេះ​ថ្លៃ​ណាស់ ហើយ​សូម​ជួយ​រក​ទីផ្សារ​តម្លៃ​ស្រូវ ពោត​ឲ្យ​ប្រជា​កសិករ​បាន​ថ្លៃ​ត្រឹម​ក្នុង​១​គីឡូក្រាម​១០០០​រៀល ឫ​១២០០​រៀល​មក ទើប​ទូទាត់​ថ្លៃ​ប្រេង សាំង ជី ពូជ និង​កម្មករ​ទៅ​គ្រាន់​នៅ​សល់​ប្រាក់​ខ្លះ​ដោះស្រាយ​ជីវភាព​ក្នុង​គ្រួសារ​ឲ្យ​កូន​រៀនសូត្រ ។

ជា​ពិសេស​កាត់​បន្ថយ​ការ​ទៅ​ចំណាក់ស្រុក​គេ​បែកបាក់​ក្រុម​គ្រួសារ ណាមួយ​បើ​ទុក​ដី​ទំនេរ​ចោល​វា​នាំ​ឲ្យ​ខូច​ដី ។ ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ​លោក នូវ សំណាង អភិបាលស្រុក​លើក​ដែក​បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ជា​រៀង​រាល់​ឆ្នាំ​ឲ្យ​តែ​ដល់​ខែ​ទឹក គឺ​ផលដំណាំ​របស់​ប្រជាពលរដ្ឋ​តែងតែ​ចុះថោក​ហើយ ព្រោះស្រូវ ឫ​ពោត​របស់​ពួក​គាត់​នៅ​ស្ទើរ​បាន​ន័យ​ថា មិន​ទាន់​ទុំ​ស្រួល ហើយ​សើម​ទៀត ដូ​ច្នះ​ឈ្មួញ​ទិញ​មិន​បាន​ថ្លៃ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ