ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី កូនង៉ែតស្លា.ប់​យ៉ាង​សង្វេគ​ ក្រោយ​ផ្លោងគ្រាប់​ប្រមាណ​៧០​គ្រាប់

5 ឆ្នាំ មុន

ប្រទេស​អ៊ី​ស្រា​អែ​ល​-​ប៉ា​ឡេ​ស្ទី​ន ៖ ក្រុម​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន កាលពី​ថ្ងៃ​ទី​៨ ​សីហា ​បាន​បាញ់​ចេញពី​ជ្រោយ​ហ្គា​ហ្សា នូវ​គ្រាប់​រ៉ុក្កែត​ប្រមាណ​ជា​៧០​គ្រាប់​ដាក់​អ៊ីស្រា​អែ​ល ដែល​តបត​វិញ​តាម​រយៈ​ការ​វាយប្រហារ​តាម​អាកាស សម្លាប់​មនុស្ស​៣​នាក់ ក្នុង​នោះ​មាន​នារី​ម្នាក់​និង​កូនង៉ែត​ម្នាក់​។…

ប្រទេស​អ៊ី​ស្រា​អែ​ល​-​ប៉ា​ឡេ​ស្ទី​ន ៖ ក្រុម​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន កាលពី​ថ្ងៃ​ទី​៨ ​សីហា ​បាន​បាញ់​ចេញពី​ជ្រោយ​ហ្គា​ហ្សា នូវ​គ្រាប់​រ៉ុក្កែត​ប្រមាណ​ជា​៧០​គ្រាប់​ដាក់​អ៊ីស្រា​អែ​ល ដែល​តបត​វិញ​តាម​រយៈ​ការ​វាយប្រហារ​តាម​អាកាស សម្លាប់​មនុស្ស​៣​នាក់ ក្នុង​នោះ​មាន​នារី​ម្នាក់​និង​កូនង៉ែត​ម្នាក់​។

សាខា​ប្រដាប់​អាវុធ​របស់​ហា​ម៉ាស់ ប្រកាស​ទទួលខុសត្រូវ ចំពោះ​ការ​បាញ់​គ្រាប់​រ៉ុក្កែត​ដាក់​អ៊ី​ស្រា​អែ​ល ដោយ​ក្នុង​សេចក្ដី​ប្រកាស​មួយ​និយាយ​ថា ពួក​ប៉ា​ឡេ​ស្ទី​ន​បាន​បាញ់​គ្រាប់​​រ៉ុក្កែត​ច្រើន​គ្រាប់​ដាក់​បណ្ដា​ទីតាំង​សត្រូវ​នៅ​ជុំវិញ​ជ្រោយ​ហ្គា​ហ្សា​។ ​គ្រាប់​រ៉ុក្កែត​ប្រមាណ​ជា​៧០​គ្រាប់​បាញ់​ចេញពី​ហ្គា​ហ្សា​ទៅ​កាន់​ដែនដី​អ៊ី​ស្រា​អែ​ល​។

កងទ័ព​អ៊ី​ស្រា​អែ​ល​គូសបញ្ជាក់​ថា គ្រាប់​រ៉ុក្កែត​ភាគច្រើន​ធ្លាក់​ក្នុង​តំបន់​គ្មាន​មនុស្ស​រស់​នៅ ហើយ​១១​គ្រាប់​ស្ទាក់​កម្ទេច​ដោយ​ប្រព័ន្ធ​ការពារ​មី​ស៊ីលអ៊ីស្រា​អែ​ល​។ ​ទោះបី​យ៉ាង​ណា​គ្រាប់​រ៉ុក្កែត​២​គ្រាប់​ធ្លាក់​លើ​ទីក្រុង SDEROT​ បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​របួសស្រាល​។

ទូរទស្សន៍​អ៊ី​ស្រា​អែ​ល ​ផ្សាយ​រូបភាព​ផ្ទះ​មួយ​ខ្នង ​និង​រថយន្ត​១​គ្រឿង​រង​ការ​ខូចខាត ដោយ​​គ្រាប់​រ៉ុក្កែត​នៅ​ក្រុង ​SDEROT​។​ កងទ័ព​អ៊ី​ស្រា​អែ​ល ​និយាយ​ថា បាន​ធ្វើការ​វាយ​ប្រហារ​តាម​អាកាស​តបត​វិញ ប្រឆាំង​ទីតាំង​១២​កន្លែង​របស់​ក្រុម​ហា​ម៉ាស់​នៅ​ហ្គា​ហ្សា​។​

ក្រសួងសុខាភិបាល​ក្រុម​ហា​ម៉ាស់​ដែល​ត្រួតត្រា​ជ្រោយ​ហ្គា​ហ្សា និយាយ​ថា ជន​ប៉ា​ឡេ​ស្ទី​ន​៣​នាក់​ស្លាប់​ដោយ​ការ​វាយប្រហារ​ទាំងនោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ