ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱដី​ក្រចេះ​អើយ… លិចអស់ហើយ លិចគ្រប់​​​​កន្លែង

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ​៖ ​​ក្រៅពី​ការ​ជន់​លិច​បង្កឱ្យ​​ប៉ះពាល់​ភូមិឋាន ផ្លូវលំ ផ្លូវថ្នល់ សាលារៀន វត្ត អារាម និង​លិចលង់​ផលដំណាំ​កិ​សកម្ម ក្នុង​នោះ​ក៏​មាន​បណ្តា​រម​នី​យ​ដ្ឋា​ន​មួយ​ចំនួនទៀត…

ខេត្តក្រចេះ ​៖ ​​ក្រៅពី​ការ​ជន់​លិច​បង្កឱ្យ​​ប៉ះពាល់​ភូមិឋាន ផ្លូវលំ ផ្លូវថ្នល់ សាលារៀន វត្ត អារាម និង​លិចលង់​ផលដំណាំ​កិ​សកម្ម ក្នុង​នោះ​ក៏​មាន​បណ្តា​រម​នី​យ​ដ្ឋា​ន​មួយ​ចំនួនទៀត ដូចជា​តំបន់​អេកូ​ទេសចរណ៍​ធម្មជាតិ តំបន់​​ទេ​ចរណ៍​ប្រ​វត្ត​ិសាស្ត្រ​ជា​ច្រើន​​​ក្នុង​ខេត្តក្រចេះ ​ក៏​ត្រូវ​រង​នូវ​ការ​ប៉ះពាល់​ពី​ទឹកជំនន់​ផង​ដែរ​ ។

រម​នី​យ​ដ្ឋា​ន​សំខាន់​ៗ ​ដែល​មានឈ្មោះ​ល្បីល្បាញ ហើយ​មា​នទី​តាំងនៅ​ប្រ៉​ប​នឹងដង​ទន្លេ​មេគង្គ​ កំពុង​តែ​ជួប​ប្រទះ​​ការ​ជន់​លិច​នេះ មាន​ដូច​ជា​តំបន់​រម​នី​យ​ដ្ឋា​ន​អន្លង់​ផ្សោត ត្រូវ​បាន​ជន់​លិច​បាត់បង់​សោ​ភ័ណភាព និង​លិច​ទីកន្លែង ​សម្រាប់​ភ្ញៀវ​អង្គុយ​មើល​ផ្សោត ​។ រម​នីយ​​ដ្ឋា​ន​ទឹក ជួរ​ទន្លេមេគង្គ​កាំ​ពី ក៏​​​ជន់​លិច​រោង​ក្យូ​ស​ផ្ទះ ទឹក ​ដែល​សង់​នៅ​ប្រប​មាត់ទឹក បាត់បង់​សោ​ភ័ណភាព ​ទេសចរណ៍ធម្មជាតិ​ទាំងស្រុង ដោយ​អ្នកលក់​នំចំណី​​ម្ហូបអាហារ​បាន​សម្រេច​​ឈប់​លក់ដូរជា​​បណ្តោះអាសន្ន​ ។ ចំណែកនៅ​រម​នី​យ​ដ្ឋា​ន​វប្បធម៌​ប្រ​វត្ត​ិសាស្ត្រ​​​ព្រះ​វិហារ​ធំ​សសរ​១០០ ក៏​ត្រូវ​ទឹកជំនន់​បាន​ជន់​លិច​ផ្លូវថ្នល់​កាត់​ផ្តាច់​ការ​ធ្វើ​ដំណើរ​ទៅ​មក​បាន ​។

ពលរដ្ឋ​ដែល​រស់នៅ​លក់ដូរ​តាម​ផ្លូវ​ទៅ​កាន់​រម​នី​យ​ដ្ឋា​ន​ទាំងនេះបាន​និយាយ​ថា ជា​រៀងរាល់​ឆ្នាំ​នា​រដូវវស្សា ស្ថានភាព​ភ្ញៀវ​ត្រូវ​ស្ងប់ស្ងាត់​ទាំង​ភ្ញៀវ​ខ្មែរ ​និង​ភ្ញៀវ​បរទេស ​។ ដោយសារតែ​តំបន់​រម​នី​យ​ដ្ឋា​ន​ទាំងនោះ​ត្រូវ​​លិចលង់ និង​បាត់បង់​សោ​ភ័ណភាព គឺ​មើលឃើញ​តែ​ផ្ទៃ​ទឹក ទន្លេ ដែល​មាន​សភាព​ល្អក់​ខ្មួល​ដ៍​ធំ​ឡ្វឹ​ង​ល្វើយ​។ជាមួយ​និង​ការ​ជន់​លិច​នេះ បាន​ធ្វើ​ឲ្យ​សហគមន៍​ទេសចរណ៍​ព្រួយបារម្ភ​ពី​ការ​បាត់​ចំ ណូ​ល​រយៈពេល​យូរ​ក្នុង​រដូវវស្សា​ឆ្នាំ​នេះ ក៏​ព្រោះតែ​ស្ថានភាព​ទឹកជំនន់​ឆ្នាំ​នេះ​បាន​ជន់​ឡើងខ្លាំង​តាំងពី​ដើមឆ្នាំ​និង​មាន​រយៈ​ពេល​យូរ​ជា​ឆ្នាំ​រាល់ដង​។

ជុំវិញ​ស្ថានភាព​ការ​លិចលង់​នេះ បាន​ធ្វើ​ឲ្យ​ប្រជា​សហគមន៍​ទេសចរណ៍​មាន​ដូច​ជា ក្រុមសហគមន៍​ទូក​ចម្លង និង​សគម​ន៍​លក់​ឈើ​ចម្លាក់​នៅ​ក្នុង​តំបន់​ទេសចរណ៍​អន្លង់​ផ្សោត ក៏​ដូចជា​សហគមន៍​លក់​ម្ហូប​អារ​ហារ​នៅ
​រម​នី​យ​ដ្ឋា​ន​ទឹក​ជួរ​ទន្លេមេគង្គ​កាំ​ពី មានការ​ព្រួ​យបារម្ភ​ពី​បាត់ចំណូល​ប្រចាំ​ថ្ងៃ​ ដោយសារ​ការ​លិចលង់​យូ​រ​ពេក​។

ព័ត៌មានលម្អឹតនឹងមានផ្សាយជូនបន្តលើទំព័រកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ