ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹងជាប្រញាប់ទៅណា បានជាខ្ទេចទាំងឡាន និងក្បាលនាគដល់ថ្នាក់ហ្នឹង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​រួម និង​ស្ត្រី​ម្នាក់​បើករថយន្ត​មួយ​គ្រឿងក្នុង​ល្បឿន​យ៉ាង​លឿន​ហើយ​ស្រវឹងស្រា​រេ​ចង្កូត​បុក​ក្បាល​នាគ​ពុះ​ចែកផ្លូវ​ទ្រូងផ្លូវ​បណ្តាល​អោយ​ខូចខាត​រថយន្ត​ស្ទើរ​ទាំងស្រុង និង​បាក់​ក្បាល​នាគ​ពុះ​ចែកផ្លូវ​អស់​២​កង់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ នៅ​ចំណុច​មុខ​ភោ​ជនី​ដ្ឋា​ន​ម៉ូ​ឌេ​ន​៥…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​រួម និង​ស្ត្រី​ម្នាក់​បើករថយន្ត​មួយ​គ្រឿងក្នុង​ល្បឿន​យ៉ាង​លឿន​ហើយ​ស្រវឹងស្រា​រេ​ចង្កូត​បុក​ក្បាល​នាគ​ពុះ​ចែកផ្លូវ​ទ្រូងផ្លូវ​បណ្តាល​អោយ​ខូចខាត​រថយន្ត​ស្ទើរ​ទាំងស្រុង និង​បាក់​ក្បាល​នាគ​ពុះ​ចែកផ្លូវ​អស់​២​កង់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ នៅ​ចំណុច​មុខ​ភោ​ជនី​ដ្ឋា​ន​ម៉ូ​ឌេ​ន​៥ ស្ថិត​នៅ​ក្នុង​សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ ។

សាក្សី​ដែល​បានឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​រួម និង​ស្ត្រី​ម្នាក់​បើករថយន្ត​បង្ក​មួយ​គ្រឿង​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាកលេខ ភ្នំពេញ 2V-3577 បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​បើក​ក្នុង​ល្បឿន​​យ៉ាង​លឿន​មិនដឹង​ថា ប្រញាប់​ទៅ​ណា​នោះ​ទេ​បានជា​បើក​ដូច​ហោះ​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​អោយ​បាក់​អស់​២​កង់ ចំណែកឯ​រថយន្ត​បង្ក​ខ្ទេច​អស់​មួយ​ជំ​ហៀ​ង​ខាងស្តាំ និង​ដាច់​កាឡេ​កង់​មុខ​ខាងស្តាំ​ទៅ​មុខ​លែង​រួច​ហើយ​ថែម​ទាំង​ផ្ទុះ​ពោង​ទាំង​សង​ខាង សំណាងល្អ​ហើយ​ដែល​មិន​មាន​គ្រោះថ្នាក់​ទៅ​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​នោះ គ្រាន់តែ​ខូចខាត​សម្ភារ​ខ្លួនឯង​នឹង​ព្រ​ទ្យ​សម្បត្តិ​របស់​រដ្ឋ​តែ​ប៉ុណ្ណោះ ។

ក្រោយ​ពេល​កើតហេតុ​រថយន្ត​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រង​ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ