ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណឹង​ល្អ​សម្រាប់​​អ្នក​ភ្នំពេញ គ្រោង​បន្ថែម​រហូត​ដល់​២៣៧​គ្រឿង​ឯណោះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​អះអាង​ថា បច្ចុប្បន្ន​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​ដឹក​ជញ្ជូន​តាម​រថយន្តក្រុង​សាធារណៈ​ចំនួន​១៧៧​គ្រឿង ហើយ​បើ​គ្មាន​ការ​ប្រែប្រួល​ទេ​នៅ​បំណាច់​ឆ្នាំ​២០១៨​ខាង​មុខ​នេះ​នឹង​ដាក់​ឱ្យ​ដំណើរការ​រថយន្តក្រុង រហូត​ដល់​ទៅ​២៣៧​គ្រឿង សម្រាប់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កំណើន​ប្រជាពលរដ្ឋ ធ្វើ​ដំណើរ​តាម​រថយន្តក្រុង​សាធារណៈ ដឹក​អ្នកដំណើរ​ក្នុង​រាជធានី​ភ្នំពេញ មានការ​កើនឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ដើម្បី​បំរើ​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​អះអាង​ថា បច្ចុប្បន្ន​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​ដឹក​ជញ្ជូន​តាម​រថយន្តក្រុង​សាធារណៈ​ចំនួន​១៧៧​គ្រឿង ហើយ​បើ​គ្មាន​ការ​ប្រែប្រួល​ទេ​នៅ​បំណាច់​ឆ្នាំ​២០១៨​ខាង​មុខ​នេះ​នឹង​ដាក់​ឱ្យ​ដំណើរការ​រថយន្តក្រុង រហូត​ដល់​ទៅ​២៣៧​គ្រឿង សម្រាប់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កំណើន​ប្រជាពលរដ្ឋ ធ្វើ​ដំណើរ​តាម​រថយន្តក្រុង​សាធារណៈ ដឹក​អ្នកដំណើរ​ក្នុង​រាជធានី​ភ្នំពេញ មានការ​កើនឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ដើម្បី​បំរើ​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ ។

លោក ម៉េ​ត មាស​ភក្តី អ្នក​នាំពា​ក្ស​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា មក​ដល់​ពេល​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​ដឹក​ជញ្ជូន​តាម​រថយន្តក្រុង​សាធារណៈ​ចំនួន​១៧៧​គ្រឿង ហើយ​បើ​គ្មាន​ការ​ប្រែប្រួល​ទេ​នៅ​បំណាច់​ឆ្នាំ​២០១៨​ខាង​មុខ​នេះ​នឹង​ដាក់​ឱ្យ​ដំណើរការ​រថយន្តក្រុង​រហូត​ដល់​ទៅ​២៣៧​គ្រឿង​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ ។ លោក​បន្ត​ថា ការ​បង្កើន​ចំនួន​រថយន្ត​ចំនួន​ខ្សែ​រត់ និង​ចំនួន​ចំណត​នេះ​គឺ​ដោយសារ​ប្រជាពលរដ្ឋ​បាន​យល់​ដឹង​ពី​អត្ថប្រយោជន៍​នៃ​ការ​ប្រើប្រាស់​សេវា​រថយន្តក្រុង​កាន់តែ​ច្រើន​ឡើង​ៗ ។

លោក ម៉េ​ត មាស​ភក្តី បាន​ឲ្យ​ដឹង​ទៀត​ថា ដើម្បី​ឆ្លើយ​តប​និង​ការ​គាំទ្រ​ចំពោះ​សេវា​ដឹក​ជញ្ជូន​អ្នកដំណើរ​តាម​រថយន្តក្រុង​សាធារណៈ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បង្កើត​ចំណតរថយន្ត​ក្រុង ឬ​ទីកន្លែង​រង​ចាំ​ឡើង​ហើយនឹង​ចុះ​ពី​រថយន្តក្រុង​នេះ​ជា​២​ប្រភេទ ដែល​ទី​១-​បាន​រៀបចំ​ធ្វើ​ដំបូល និង​មាន​កៅអី​សម្រាប់​អង្គុយ​រង់ចាំ នៅ​ទីតាំង​ដែល​មាន​ស្ថានភាព​ធំ​ទូលាយ និង​ទី​២- ចំណត​ដែល​ជា​ប្រភេទ​ប​ជ្ឈ​ដែល​អ្នក​ជិះ​ត្រូវ​ឈរ​រង់ចាំ ។

សូម​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ដែល​និយម​ធ្វើ​ដំណើរ​តាម​រថយន្តក្រុង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​សម្តែង​នូ​ង​ការ​សាទរ​ក៏​ដូច​ជា​គាំទ្រ​ចំពោះ​រាជរដ្ឋាភិបាល​ដែល​បាន​បង្កើត​ឱ្យ​មាន​សេវា​ដឹក​ជញ្ជូន​អ្នកដំណើរ​តាម​រយ​រថយន្តក្រុង​ក្នុង​តម្លៃ​ថោក ជា​ពិសេស​បាន​អនុគ្រោះ​មិន​យក​ប្រាក់​ចំពោះ​ព្រះសង្ឃ ជន​ចាស់ជរា សិស្ស និស្សិត ជន​ពិការ និង​កម្មករ កម្មការិនី​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ