ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើល​ចុះបើ​ម្ល៉ឹង​ៗ យក​ទៅ​ណា​ទៅ !

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ រថយន្ត​០៤​គ្រឿង​ត្រូវ​បាន​អាជ្ញាធរ​ស្រុក​កែវ​សីមា​ប្រតិបត្តិការ​បង្ក្រាប កាលពី​វេលា​ម៉ោង​១​យប់ ថ្ងៃ​ទី​០៩ សីហា ២០១៨ ក្នុងភូមិ​សាស្ត្រ ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា…

ខេត្តមណ្ឌលគិរី ៖ រថយន្ត​០៤​គ្រឿង​ត្រូវ​បាន​អាជ្ញាធរ​ស្រុក​កែវ​សីមា​ប្រតិបត្តិការ​បង្ក្រាប កាលពី​វេលា​ម៉ោង​១​យប់ ថ្ងៃ​ទី​០៩ សីហា ២០១៨ ក្នុងភូមិ​សាស្ត្រ ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខណៈ​ការ​ជួញដូរ​ឈើ​ក្នុង​តំបន់​នេះ​ត្រូវ​គេ​មើលឃើញ​ថា កើត​មាន​ដូច​ទឹកបាក់​ទំនប់ ដោយ​មិន​មានការ​បង្ក្រាប​ពី​មន្ត្រី​ជំនាញ ។

ប្រភព​បាន​ឲ្យ​ដឹង​ថា កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កែវ​សីមា​បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ស្រែ​ឈូក កម្លាំង​ចារកម្ម​ខេត្ត និង​ជំនាញ​បរិស្ថាន​ដែនជម្រកសត្វព្រៃ​ស្រុក​កែវ​សីមា បាន​ធ្វើការ​ចាប់​ឃាត់​រថយន្ត​ចំនួន​០៤​គ្រឿង ទី​១- ម៉ាក​សាំ​យ៉ុ​ង ពណ៌​ស្លែ គ្មាន​ស្លាក​លេខ ផ្ទុក​ឈើ​ចំនួន​១០​ដុំ ទី​២ – ម៉ាក​សាំ​យ៉ុ​ង ពណ៌​ទឹកប្រាក់ គ្មាន​ស្លាក​លេខ ផ្ទុក​ឈើ​ចំនួន​១០​ដុំ ទី​៣ -​ម៉ាក​សាំ​យ៉ុ​ង ពណ៌​លឿង គ្មាន​ស្លាក​លេខ ផ្ទុក​ឈើ​ចំនួន​១០​ដុំ ទី​៤ – ម៉ាក​សាំ​យ៉ុ​ង ពណ៌​ស គ្មាន​ស្លាក​លេខ ផ្ទុក​ឈើ​ចំនួន​១០​ដុំ សរុប​ចំនួន​៤០​ដុំ ជា​ឈើប្រណិត​ប្រភេទ​សុ​ក្រំ ។

គិត​ត្រឹម​ថ្ងៃ​ទី​០៨ សីហា​នេះ ការ​បង្ក្រាប​រថយន្ត​ដឹកឈើ​ខាងលើ​នេះ គឺជា​ករណី​ទី​ពីរ​ក្នុង​អំឡុង​ដើមខែ​សីហា ដែល​កាលពី​ថ្ងៃ​ទី​០៣ ក៏​មានការ​ចាប់​បង្ក្រាប​រថយន្ត​ធុន​ធំ​ចំនួន​៣​គ្រឿង​ដេ​ល​ដឹកឈើ​ខុសច្បាប់​ផង​ដែរ ។
បច្ចុប្បន្ន​ឈើ និង​រថយន្ត​ទាំងអស់​ខាងលើ​ត្រូវ​បាន​ប្រគល់​ជូន​ជំនាញ​បរិស្ថាន​ដែនជម្រកសត្វព្រៃ​ស្រុក​កែវ​សីមា ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ