ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជា​ក្មួយ​ស្រី​បង្កើត​ទៀត​…​តែ​នាង​លេង​មួយ​ក្បាច់​អស់​អ្វី​ថ្លែង

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ នារី​ម្នាក់​ជា​ជនសង្ស័យ​ត្រូវ​បាន​នគរបាល​ក្រុង​តា​ខ្មៅ​ធ្វើការ​ឃាត់ខ្លួន​បន្ទាប់​ពី​បាន​ទទួល​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​រហូត​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ព្រែក​សំរោង សង្កាត់​តា​ខ្មៅ…

ខេត្តកណ្តាល ៖ នារី​ម្នាក់​ជា​ជនសង្ស័យ​ត្រូវ​បាន​នគរបាល​ក្រុង​តា​ខ្មៅ​ធ្វើការ​ឃាត់ខ្លួន​បន្ទាប់​ពី​បាន​ទទួល​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​រហូត​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ព្រែក​សំរោង សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

ជន​រង​គ្រោះ​ឈ្មោះ សឿ សុ​ខៀ ភេទ​ស្រី អាយុ​៤២​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ចំណែកឯ​ជនសង្ស័យ​ឈ្មោះ ហុ​ក ស្រី​រ័​ត្ន ភេទ​ស្រី អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​សំរោង សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​រត់​តុ​ហាង ។

បើ​តាម​លោក​វរសេនីយ៍ ស កែវ​ពិសិដ្ឋ អធិការ​នគរបាល​ក្រុង​តា​ខ្មៅ​បានអោយ​ដឹង​ថា នៅ​ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០១៨ កូនស្រី​របស់​ជន​រង​គ្រោះ​ឈ្មោះ ហុ​ក លី​សួយ អាយុ​១៤​ឆ្នាំ បាន​ជិះ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ដែល​មាន​ភិនភាគ​ដូច​ខាងលើ​ទៅ​ផ្ទះ​ជនសង្ស័យ​ដែល​ត្រូវជា​ក្មួយបង្កើត ហើយ​ពេល​នោះ​ជនសង្ស័យ​បាន​សុំ​ខ្ចី​ម៉ូតូ​ថា ជិះ​ទៅ​ទិញ​អី​ហូប​បន្តិច ហើយ​ក៏​យក​ទៅ​បាត់​រហូត ។

លុះដល់​ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០១៨ ទើប​សមត្ថកិច្ច​ប៉ុស្តិ៍​តា​ខ្មៅ​ធ្វើការ​ឃាត់ខ្លួន​យក​ទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍ ហើយ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ខ្ចី​ម៉ូតូ​របស់​ជន​រង​គ្រោះ​ពិតប្រាកដ​មែន បន្ទាប់​ពី​សាកសួរ​រួច​ក៏​បញ្ជូន​បន្ត​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ