សម្តេច​តេ​ជោ ៖ គ្មាន​បរទេស​ណា​ស្រឡាញ់​ខ្មែរ​ជាង ខ្មែរ​ស្រឡាញ់​ខ្មែរ យើង​ទេ


រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី និង​ប្រជា​ធាន​គណបក្ស​ប្រជាជន​កម្ពុជា​ន​បាន​អះអាង​ថា គ្មាន​បរទេស​ណា​ស្រឡាញ់​ខ្មែរ​ជាង​ខ្មែរ​ស្រឡាញ់​ខ្មែរ​នោះ​ទេ ។

សម្តេច​បាន​សរស​រលើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០១៨ នេះ​ថា​កម្ពុជា​ទើប​មាន​ពេល​​ពេញលេញ​អភិវឌ្ឍន៍​ប្រទេស​ក្នុង​រយៈពេល​២០​ឆ្នាំ​មកនេះ ។ កម្ពុជា​បាន​កើន​ពី​៥​លាន​មក​ជិត​១៦​លាន​នាក់ ហើយ​កំពុង​រីក​លូតលាស់​មក​ទល់​សព្វថ្ងៃ គឺ​ដោយសារ​បាតដៃ​ខ្មែរ​យើង​រួម​គ្នា​ព្រោះថា គ្មាន​បរទេស​ណា​ស្រឡាញ់​ខ្មែរ​ជាង​ខ្មែរ ស្រឡាញ់​ខ្មែរ​យើង​នោះ​ទេ ។

ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ក៏​បាន​អរគុណ​បងប្អូន​ជនរួមជាតិ​ដែល​បាន​ចូលរួម​ថែរក្សា​ការពា​សន្តិភាព និង​ការ​អភិវឌ្ឍ​ផង​ដែរ ។ សម្តេច​បញ្ជាក់​ថា ៖ «​ខ្ញុំ​ម្នាក់ឯង​ក៏​មិន​អាច​ធ្វើ​បាន​ដែរ ប្រសិនបើ​គ្មាន​ការ​ចូលរួម​ពី​បងប្អូន និង​កូនក្មួយ​ទាំងអស់​គ្នា​» ។

ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ ខណៈ​ដែល​មាន​បរទេស​មួយ​ចំនួន​បាន​កំពុង​តែ​ញុះញង់​ឲ្យ​ខ្មែរ និង​ខ្មែរ​ស្អប់​គ្នា​ឯង ។ ជាង​នេះ​មាន​ជនជាតិ​ខ្មែរ​សញ្ជាតិ​បរទេស​បាន​កំពុង​តែ​ញុះញង់​ពលរដ្ឋ​នៅ​ក្នុងស្រុក និង​ក្រៅ​ស្រុក​ឲ្យ​ស្អប់​គ្នា​ផង​ដែរ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

​នយោបាយ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ