ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​បាន​ស្លា.ប់​នៅ​កន្លែង​ដោយសារ​តែ​…

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ត្រូវ​បាន​ម៉ូតូ​បុក​បណ្តាល​ឲ្យ​ស្លាប់ ខណៈ​ពេល​ដើរ​នៅ​លើ​ទ្រូងផ្លូវ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​0៨ ខែសីហា​នេះ នៅ​វេលា​ម៉ោង​១១​និង​៤៥​នាទី រំលង​អធ្រាត្រ លើ​កំណាត់​ផ្លូវ​លេខ​១៥៩​សេ…

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ត្រូវ​បាន​ម៉ូតូ​បុក​បណ្តាល​ឲ្យ​ស្លាប់ ខណៈ​ពេល​ដើរ​នៅ​លើ​ទ្រូងផ្លូវ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​0៨ ខែសីហា​នេះ នៅ​វេលា​ម៉ោង​១១​និង​៤៥​នាទី រំលង​អធ្រាត្រ លើ​កំណាត់​ផ្លូវ​លេខ​១៥៩​សេ ចំណុច​ភូមិ​តា​សល់ ឃុំ​ចំណោម ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ឯក ស៊ិ​ន ណា​រ៉ា​ក់ អធិការ​នគរបាល​ស្រុក​មង្គល​បូ​រី​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​មាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​វ៉េវ​ចាស់ គ្មាន​ផ្លា​ក​លេខ ពណ៌​ខ្មៅ​ក្បាល​ក្រហម អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ បាន​បើក​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​លុះដល់​ចំណុច​កើតហេតុ​ក៏​បុក​មនុស្ស​ប្រុស​ម្នាក់​ដែល​ត្រូវ​ស្គាល់​ថា ឈ្មោះ ផាត អាយុ​ប្រហែល​៤៥​ឆ្នាំ (​ជា​មនុស្ស​វិកលចរិត​) នៅ​ខេត្តព្រៃវែង បណ្ដាល​ឲ្យ​ស្លាប់ នៅ​កណ្ដាល​ទ្រូងផ្លូវ ។

លោក​អធិការ​បាន​បន្ត​ថា ៖ ចំណែក​អ្នកបើកបរ​ម៉ូតូ​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ក្រោយ​ពេល​បុក​រួច​អ្នកបើកបរ​ម៉ូតូ​នោះ​បាន​ឡើង​ជិះ​ម៉ូតូ​១​គ្រឿង​ទៀត ដែល​ជិះ​បើក​មក​ពីក្រោយ ហើយ​គេចខ្លួន​ទៅ​ទិស​ខាងជើង​បាត់​ស្រមោល ។ សព​សមត្ថកិច្ច​កំពុង​ធ្វើ​ស្រាវជ្រាវ​រក​សាច់ញាតិ​ផង​ដែរ ។

បើសិនជា​រក​សាច់ញាតិ​មិនឃើញ​ទេ​អាជ្ញាធរ​នឹង​បង្កើត​គណៈ​ក​ម្មា​ការ​ធ្វើការ​រំលាយសព​ទុក​ធាតុ​ក្រែង​មាន​បងប្អូន​មក​រក ។ ចំពោះ​ម៉ូតូ​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មង្គល​បូ​រី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ