ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពាវនាវ​បងប្អូន​ពលរដ្ឋ​ប្រើប្រាស់​មេត្តា​យោគយល់ និង​ប្រុង​ប្រយ័ត្ន

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ អាជ្ញាធរ​ខេត្តកណ្តាល​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០១៨ ទឹកបាន​ហូរ​ច្រោះ​បាក់​ដី​ច្រាំង​ព្រែក នៅ​ក្បែរ​ស្ពាន លើ​ផ្លូវ​លេខ​២៦១ ស្ថិត​នៅ​ភូមិ​ជ្រៃ​មួយ​រយ…

ខេត្តកណ្តាល ៖ អាជ្ញាធរ​ខេត្តកណ្តាល​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០១៨ ទឹកបាន​ហូរ​ច្រោះ​បាក់​ដី​ច្រាំង​ព្រែក នៅ​ក្បែរ​ស្ពាន លើ​ផ្លូវ​លេខ​២៦១ ស្ថិត​នៅ​ភូមិ​ជ្រៃ​មួយ​រយ ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្តកណ្តាល ។

ពេល​នេះ​អាជ្ញាធរ​កំពុង​យកចិត្តទុកដាក់ និង​ចាត់​វិធាន​បន្ទាន់ ដើម្បី​ដោះស្រាយ​ផល​ប៉ះពាល់​នេះ និង​សូម​អំពាវនាវ​បងប្អូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​មេត្តា​យោគយល់ និង​ប្រុង​ប្រយ័ត្ន ។


មន្ត្រី​សាលា​ខេត្តកណ្តាល​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ខែសីហា​នេះ មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្តកណ្តាល​បាន​សហការ​ជាមួយ​រដ្ឋបាល​ស្រុក​មុខកំពូល និង​ក្រុមការងារ​ធនធាន​ទឹកបាន​នឹង​កំពុង​ជួសជុល​ភ្លាម​ៗ​តែ​ម្តង នៅ​កន្លែង​ទឹក​ហូរ​ច្រោះ​ផ្លូវ​លេខ​២៦១ ។

សូម​អរគុណ​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​បាន​ផ្ដល់​អាទិភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ផ្លូវថ្នល់​នេះ​ជូន​ប្រជាពលរដ្ឋ​ភ្លាម​ៗ ។ អាជ្ញាធរ​ខេត្តកណ្តាល​សូម​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​នេះ និង​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​នេះ មេត្តា​យោគយល់ និង​ប្រុង​ប្រយ័ត្ន​ទាំងអស់​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ