កូនស្រី​ស្អាតៗ​យ៉ាង​នេះ ម៉េច​ក៏​​ធ្វើ​បាប​ទាំង​៣នាក់ដល់​ម៉្លឹង


បើ​តាម​សារព័ត៌មាន​បរទេស​ផ្សាយ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ថា ​មាន​ស្ត្រី​៣​នាក់​គឺ​នាង គ្រី​​ស្ទី​ណា អា​យុ១៩​ឆ្នាំ នាង​អេ​ង ​ជេ​លី​ណា អាយុ​១៨​ឆ្នាំ និង​​នាង​ម៉ា​រី​យ៉ា អាយុ​១៧​ឆ្នាំ ត្រូវ​​​បាន​ប៉ូលិស​រុ​ស្ស៊ី​​ចាប់ខ្លួន និង​ចោទប្រកាន់​ថា បាន​ធ្វើឃាត​លោក​មី​ខា​អ៊ី​ល កា​ឆា​ទូ​យ៉ា​ន ​(Mikhail Khachaturyan) ដែល​ត្រូវ​ជា​ឪពុក​អាយុ​៥៧​ឆ្នាំ នៅ​ក្រុង​មូ​ស្គូ​ ដោយសារ​មាន​​កំហឹង​ដែល​ឪពុក​​រូប​នេះ បាន​ធ្វើបាប​​ពួក​នាង​​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំមក​ហើយ ។ ប្រសិន​បើ​កាត់ក្តី​ថា​ មាន​កំហុស​ពិតមែន ​ពួក​នាង​អាច​ជាប់គុក​រយៈពេល​១៥​ឆ្នាំ ។

រឿងហេតុ​​ខាង​លើ​នេះ​​បាន​បង្ហើប​ឲ្យ​ដឹង​ក្រោយ​ពី​ប្រទះ​ឃើញ​សព​លោក​កា​ឆា​ទូ​យ៉ា​ន  ក្នុង​សភាព​មាន​ស្លាកស្នាម​របួស​ចាក់​ជា​ច្រើន​កន្លែង ដែល​ស្ថិត​នៅ​ឯ​អគារ​មួយ​នៅ​ក្នុង​ក្រុង​នោះ ។ ហើយ​ប៉ូលិស​​បាន​បញ្ជាក់​ថា ​ទាំង​៣​នាក់​បងប្អូន​​ក៏​បាន​សារភាព​ថា រួម​គ្នា​សម្លាប់​ឪពុក ហើយ​ឪពុក​ក៏​ញៀន​ហេ​រ៉ូ​អ៊ី​ន​លើស​កម្រិត ។ នាង​គ្រី​ស្ទី​ណា​ បាន​បញ្ជាក់​ប្រាប់​ប៉ូលិស​ថា «​យើង​ស្អប់​គាត់ យើង​ចង់បាន​តែ​ម្យ៉ាង​ឲ្យ​គាត់​បាត់​ពីមុខ ឬ​ពួក​យើង​មិន​ស្គាល់​គាត់ និង​មិន​ចង់​ឲ្យ​គាត់​ត្រឡប់​មក​វិញ​» ។

ស្ត្រី​ទាំង​៣​រូប​​ខាង​លើ​បាន​បញ្ជាក់​ទៀត​ថា​ «​ក្នុង​ថ្ងៃ​កើតហេតុ​នោះ​ លោក​កា​ឆា​ទូ​យ៉ា​ន​ បាន​យក​កាំបិត​មក​គំរាម​ពួក​នាង​នៅ​ក្នុងផ្ទះ ក្រោយមក​ក៏​មាន​នារី​ម្នាក់​ក្នុង​ចំណោម​ទាំង​៣​នាក់​​បាន​ទាញ​កាំបិត​មក​ចាក់ ឃើញ​ដូច្នេះ​ពួក​គេ​ទាំង​២​នាក់​ក៏​នាំ​គ្នា​ចាក់ ​បណ្ដាល​ឲ្យ​គាត់​​ស្លាប់​តែម្តង» ។

ក្រៅពី​នេះ​អ្នក​ជិតខាង​របស់​ក្រុម​គ្រួសារ​លោក​កា​ឆា​ទូ​យ៉ា​ន ក៏​​បាន​អះអាង​ថា លោក​កា​ឆា​ទូ​យ៉ា​ន ​ជា​មនុស្ស​ព្រៃផ្សៃ​ណាស់ ហើយ​ត្រូវ​ប្រពន្ធ​រត់​ចោល រួម​ទាំង​បោះបង់​ចោល​កូន​ស្រី​ទាំង​៣​នាក់ ។ លោក​កា​ឆា​ទូ​យ៉ា​ន ​មាន​ពាក់ព័ន្ធ​ជាមួយ​ក្រុម​ឧក្រិដ្ឋករ និង​អាច​ជា​ប្រធាន​ម៉ា​ហ្វ៊ី​យ៉ា ព្រោះ​គេ​មិន​បាន​ធ្វើ​ការងារ​បែរជា​មាន​ប្រាក់ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ