ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​ធ្វើ​បែប​ណា ក៏​ស្រេក​ទ្រ​ហ៊ោ​យំ​ផ្អើល​ដល់​គេ​គ្រប់​គ្នា​ក្នុងភូមិ

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ពីរ​នាក់​ប្តី​ប្រពន្ធ​ចាញ់បោក​អា​ជើងល្អ​អស់​ខ្សែ​ក ស្រែកយំ​ផ្អើល​ភូមិ ដែល​ករណី​ឆរ​បោក​យក​មាស​បួន​ជី​ដូរ​នឹង​រូបចម្លាក់​លោហធាតុ ខាងលើ​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​មួយ កាលពី​វេលា​ម៉ោង​១១​និង​០០​នាទី​ព្រឹក​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ភោជនីយដ្ឋាន​មួយ​កន្លែង…

ខេត្តកំពង់ធំ ៖ ពីរ​នាក់​ប្តី​ប្រពន្ធ​ចាញ់បោក​អា​ជើងល្អ​អស់​ខ្សែ​ក ស្រែកយំ​ផ្អើល​ភូមិ ដែល​ករណី​ឆរ​បោក​យក​មាស​បួន​ជី​ដូរ​នឹង​រូបចម្លាក់​លោហធាតុ ខាងលើ​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​មួយ កាលពី​វេលា​ម៉ោង​១១​និង​០០​នាទី​ព្រឹក​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ភោជនីយដ្ឋាន​មួយ​កន្លែង នៅ​ផ្លូវ​វាង​ទីរួមស្រុក​ស្ទោង ស្ថិត​ក្នុងភូមិ​សាម​ក្អោ​ក ឃុំ​ទ្រា ស្រុក​ស្ទោង ខេត្តកំពង់ធំ ។

លោក​វរសេនីយ៍ត្រី វ៉​ន សុ​ភ័​ណ អធិការរង​នគរបាល​ស្រុក​ស្ទោង​ទទួល​ខាង​ព្រហ្មទណ្ឌ​បាន​ឲ្យ កោះសន្តិភាព​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ​២០១៨ នេះ​ថា ករណី​ឆបោក​ខាងលើ​នេះ បើ​យោង​តាម​ចម្លើយ​របស់​ជន​រង​គ្រោះ​ពីរ​នាក់​ប្ដី​ប្រពន្ធ ប្តី​ឈ្មោះ បៀ​ន ភី ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្ពាន​គ្រង ឃុំ​ចំណា​ក្រោម ស្រុក​ស្ទោង និង​មាន​ប្រពន្ធ​ឈ្មោះ រឿ​ន ភី មុខរបរ​កសិករ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​កាលពី​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០១៨ មាន​ជនសង្ស័យ​ចំនួន​ពីរ​នាក់ បាន​ជិះ​រថយន្ត ពណ៌​ស្លែ មិន​ចំណាំ​ស្លាក​លេខ គេ​ប្រាប់​ថា គេ​ឈ្មោះ លី គឹ​ម​ហេង ភេទ​ប្រុស (​មិន​ស្គាល់​ទីលំនៅ​) និង​ម្នាក់​ទៀត​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ​បាន​ជិះ​រថយន្ត​ចូល​ទៅ​ក្នុងភូមិ ហើយ​ក៏​បាន​ជួប​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​បាន​សួរ​រក​ទិញ​ដី និង​រក​ទិញ​វត្ថុ​បុរាណ​រួម​មាន​ដូច​ជា តុំ​កំបោរ និង​វត្ថុ​ផ្សេង​ៗ​ទៀត ។

បន្ទាប់​ពី​ជជែក​គ្នា​យ៉ាង​ស៊ីជម្រៅ​រួច​មក​ភាគី​ទាំង​ពីរ​ក៏​បែក​គ្នា​ទៅ​លុះដល់​ព្រឹក​ថ្ងៃ​ទី​០៨ ខែសីហា​នេះ ជនសង្ស័យ​ក៏​បាន​ប្រើ​ល្បិច​ទូរស័ព្ទ​ទៅ​ជន​រង​គ្រោះ​ដោយ​ប្រាប់​ថា មាន​គេ​ចង់​លក់​វត្ថុ​បុរាណ​រូប​ព្រះ ថា មាន​លោក​រក​ទិញ​ឲ្យ​តម្លៃ​មួយ​ម៉ឺន​ដុល្លារ ហើយ​បាន​ហៅ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​មក​ជួប​នៅ​មុខ​ស្ថានីយ​ប្រេង​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​កំពង់ក្ដី ឃុំ​កំពង់​ចិន​ត្បូង រួច​ក៏​បបួល​គ្នា​ទៅ​កន្លែង​កើតហេតុ​ខាងលើ ដើម្បី​ទៅ​មើល​ព្រះ​នោះ ដោយ​ជនសង្ស័យ​ម្នាក់​ដើរតួរ​ជា​អ្នកលក់​រូប​ព្រះ​ក្នុង​តម្លៃ​១០០០០​ដុល្លារ (​មួយ​ម៉ឺន​ដុល្លារ​) ។

ចំណែក​គ្នា​ម្នាក់​ទៀត​ធ្វើ​ជា​ធ្នាក់​ធ្វើ​ជា​បបួល​ជន​រង​គ្រោះ​ទិញ​ចូល​ហ៊ុន​គ្នា ដោយ​គេ​ដោះ​ខ្សែ​ក និង​ចិញ្ចៀន​ឲ្យ​ទៅ​អ្នកលក់​រូប​ព្រះ ហើយ​និយាយ​ថា នៅ​ខ្វះ​លុយ​មួយ​ចំនួន​ទៀត ហើយ​ក៏​ប្រាប់​ជន​រង​គ្រោះជា​ប្តី​ថា យើង​មិន​គ្រប់​លុយ​ឲ្យ​គេ​ទេ បង​ឯង​មាន​លុយ​ទេ ? ចេញ​ខ្លះមក ហើយ​យក​រូប​ព្រះ​នេះ​ទៅ​ទុក​ចុះ ចាំ​យើង​លក់​បាន​ចំណេញ​ចែក​គ្នា​ចាយ ឮ​ដូច្នោះ​ជន​រង​គ្រោះជា​ប្តី​ក៏​បាន​ដោះ​ខ្សែ​ក​មាស​ទម្ងន់​បួន​ជី​ឲ្យ​ទៅ​ជនសង្ស័យ​ទៀត នៅ​ពេល​បាន​មាស​ហើយ ជនសង្ស័យ​ក៏​បាន​ប្រើ​ល្បិច​គេចខ្លួន​បាត់​អស់​ទៅ ។

ក្រោយមក​ជន​រង​គ្រោះ​ដឹង​ថា ចាញ់បោក​គេ​ក៏​ស្រែក​ទ្រ​ហ៊ោ​យំ​ផ្អើល​អ្នក​ភូមិ​ដឹង​ដល់​ប៉ុស្តិ៍​ទើប​ខាង​ប៉ុស្តិ៍​ហៅ​មក​សួ​នាំ​ពី​បញ្ហា​នេះ ដើម្បី​ស្រាវជ្រាវ​ចាប់ខ្លួន​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​ចំពោះ​មុខ​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ