ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាប់​តែ​ឮ​ប្លន់​ប្រាក់ ឬមាស តែ​ចោរ​នេះប្លន់​សក់​​វិញ ប្លែក​ម្យ៉ាង!

5 ឆ្នាំ មុន

សារព័ត៌មាន​ពី​ក្រុង​ញូ​វ​ដេ​លី​ ប្រទេស​ឥណ្ឌា​ កាលពី​ថ្ងៃ​ទី​២ សីហា ២០១៨​ បាន​ផ្សាយ​ថា ប៉ូលិស​​ឥណ្ឌា​​បង្ហើប​ឲ្យ​ដឹង​ថា ​មាន​ហេតុការណ៍​ប្លន់​នៅ​ក្នុងរ​ហាង​មួយ កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែកក្កដា…

សារព័ត៌មាន​ពី​ក្រុង​ញូ​វ​ដេ​លី​ ប្រទេស​ឥណ្ឌា​ កាលពី​ថ្ងៃ​ទី​២ សីហា ២០១៨​ បាន​ផ្សាយ​ថា ប៉ូលិស​​ឥណ្ឌា​​បង្ហើប​ឲ្យ​ដឹង​ថា ​មាន​ហេតុការណ៍​ប្លន់​នៅ​ក្នុងរ​ហាង​មួយ កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែកក្កដា ។ ជនល្មើស​មាន​គ្នា​៣​នាក់​បាន​បន្លំ​ខ្លួន​ធ្វើ​ជា​អតិថិជន​ទិញ​ទំនិញ ក្រោយ​មក​​ក៏​មាន​មនុស្ស​ម្នាក់​យក​កាំភ្លើង​ភ្ជង់​ប្លន់​ម្ចាស់​ហាង​យក​សក់​ពាក់​មាន​ទម្ងន់​ប្រហែល​២០០​គីឡូក្រាម តម្លៃ​ជាង​២០.០០០​ដុល្លារ រួច​គេចខ្លួន​បាត់ ។ ការ​ប្លន់​នោះ​ធ្វើ​ឲ្យ​ថៅកែ​ជាប់បំណុលគេ ។

លោក​ចា​ហាន​ជី ហ៊ូ​សេន ជា​ម្ចាស់​ហាង​បាន​បង្ហើប​ឲ្យ​ដឹង​ថា ​មនុស្ស​រមែង​គិត​ថា​សក់​ពាក់​មាន​តម្លៃ​ថោក ប៉ុន្តែ​វា​អាច​រក​ចំណូល​បាន​ខ្ពស់​។ ចំណែក​ទំនិញ​ដែល​ត្រូវ​ចោរប្លន់​នោះ ធ្វើ​ឲ្យ​គេ​មាន​បំណុល ព្រោះ​កាលពី​ខែ​មុន ​ទើប​ខ្ចីប្រាក់​ពី​អ្នក​បោះ​ដុំ​ម្នាក់​នៅ​ភាគ​ខាងត្បូង​ប្រទេស​ឥណ្ឌា ​ក្នុង​ទឹកប្រាក់​ជាង​១៧.០០០​ដុល្លារ ។

មុខ​ជំនួញ​សក់​ពាក់​នៅ​ឥណ្ឌា​ជា​ជំនួញ​ដ៏​ធំ ជា​មធ្យម​ក្នុង​មួយ​ឆ្នាំ​អាច​រក​ចំណូល​បាន​ជាង​៣០០​លាន​ដុល្លារ ទាំង​សក់​ពាក់ និង​សក់​ត ។ សក់​គឺជា​ផ្នែក​មួយ​បាន​ពី​វត្ត​ហិណ្ឌូ​នៅ​ភាគ​​​ខាងត្បូង​ប្រទេស​ឥណ្ឌា ដោយ​អ្នកបួស​ដែល​កោរសក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ