ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជើងជ្រែងរថយន្ត​នៅស្ងៀមសោះ ស៊េរីទំនើប​មកពន្លះពេញទំហឹង​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹង​ជោក​បើករថយន្ត​ពណ៌​សស៊េរី​ទំនើប​​មួយ​គ្រឿង​រេ​ចង្កូត​ទៅ​បុក​ជើង​ជ្រែង​រថយន្ត​ចាក់​បេតុង​មួយ​គ្រឿង​ដែល​ឈប់​នៅ​លើ​ដងផ្លូវ​កំពុង​ចាក់​បេតុង​ទៅ​ក្នុង​ការដ្ឋាន​សំណង់​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​៩​និង​១០​នាទី​យប់ ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ជាប់​របង​បន្ទាយ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ផ្នែក​ខាងត្បូង តាម​បណ្តោយ​ផ្លូវ​៥២៨ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​ទី​១…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹង​ជោក​បើករថយន្ត​ពណ៌​សស៊េរី​ទំនើប​​មួយ​គ្រឿង​រេ​ចង្កូត​ទៅ​បុក​ជើង​ជ្រែង​រថយន្ត​ចាក់​បេតុង​មួយ​គ្រឿង​ដែល​ឈប់​នៅ​លើ​ដងផ្លូវ​កំពុង​ចាក់​បេតុង​ទៅ​ក្នុង​ការដ្ឋាន​សំណង់​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​៩​និង​១០​នាទី​យប់ ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ជាប់​របង​បន្ទាយ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ផ្នែក​ខាងត្បូង តាម​បណ្តោយ​ផ្លូវ​៥២៨ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​មួយ​គ្រឿង ពណ៌​សលាយ​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ ៥A-២០៨១ ជា​ប្រភេទ​រថយន្ត​ចាក់​បេតុង កំពុង​ឈប់​ចត​ចាក់​បេតុង​នៅ​លើ​ដងផ្លូវ​៥២៨ ដោយ​ដាក់​ជើង​ជ្រែង​លយ​ចេញ​មក​ចំណី​ផ្លូវ​ម្ខាង លុះដល់​វេលា​កើតហេតុ​ក៏​ស្រាប់តែ​មាន​រថយន្ត​​ស៊េរី​ទំនើប​មួយ​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២Y-៣១២២ បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ស្ថានភាព​ស្រវឹង ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​៥២៨ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច និង​បើកបរ​ក្នុង​ល្បឿន​លឿន​។

ប្រភព​ដដែល​បាន​បន្ត​ថា លុះ​មក​ដល់​ចំណុច​កើត រថយន្ត​ពណ៌​ស​ខាងលើ​នោះ​ក៏​បាន​រេ​ចង្កូត​ទៅ​ខាងឆ្វេង​បុក​ជើង​ជ្រែង​របស់​រថយន្ត​ចាក់​បេតុង​ដែល​ដាក់​លយ​ចេញ​មក​លើ​ផ្លូវ បណ្តាល​ឲ្យ​រថយន្ត​ពណ៌​សរង​ការ​ខូចខាត​ក្រពឹត​កាង​ផ្នែក​ខាង​មុខ​ចំហៀង​ខាងឆ្វេង​យ៉ាងដំណំ ចំណែកឯ​រថយន្ត​ចាក់​បេតុង​មិន​មាន​រង​ការ​ខូចខាត​នោះ​ទេ​។ ភ្លាម​ៗ​នោះ​អ្នកបើកបរ​រថយន្ត​ពណ៌​សបាន​ចុះ​ពីលើ​រថយន្ត​ទាំង​ក្នុង​សភាព​ស្រវឹង​ទ្រេត
ទ្រោត រួច​ក៏​បាន​ហៅ​ម៉ូតូឌុប​ជិះ​ចេញពី​កន្លែង​កើតហេតុ​បាត់​ស្រមោល បន្សល់​ទុក​តែ​រថយន្ត​ពណ៌​ស​នោះ​នៅ​កន្លែង​កើតហេតុ​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ក៏​ដូច​ជា​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​មក​ដល់​ចំណុច​កើតហេតុ បន្ទាប់​មក​ក៏​ឃើញ​មាន​តំណាង​ភាគី​ខាង​រថយន្ត​ពណ៌ស​​បាន​ចូលខ្លួន​មក​ធ្វើការ​ដោះស្រាយ​គ្នា​ជាមួយ​ភាគី​រថយន្ត​ចាក់​បេតុង ដោយ​ភាគី​ទាំង​ពីរ​មិន​ចង់​មានរឿង​វែង​ឆ្ងាយ​ក៏​បាន​ធ្វើការ​សម្របសម្រួល​គ្នា​ដោយ​ព្រមយក​រថយន្ត​ទៅ​ជួសជុល​រៀង​ៗ​ខ្លួន​ដើម្បី​បញ្ចប់រឿង​នឹង​កន្លែង​កើតហេតុ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ