ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ ! ម៉េច​ក៏​សាហា.វ​អី​យ៉ាងនេះ​ចាក់​បី​កាំបិត​ធ្លាយ​ពោះ

5 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ បុរសម្នាក់បានប្រើអំពើ​ហិង្សា​យ៉ាងសាហាវ ដែល​​បង្កហេតុ​ដោយ​​ញៀន​ថ្នាំ ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៧​និង​៤៨​នាទី​យប់ ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ភូមិ​បង្គោល​ប្រាំបី…

ខេត្តព្រះវិហារ ៖ បុរសម្នាក់បានប្រើអំពើ​ហិង្សា​យ៉ាងសាហាវ ដែល​​បង្កហេតុ​ដោយ​​ញៀន​ថ្នាំ ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៧​និង​៤៨​នាទី​យប់ ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ភូមិ​បង្គោល​ប្រាំបី ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ឯក គឹ​ម​អិន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរប​មិន​ពិតប្រាកដ មាន​ទីលំនៅ​ៗ ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ។ រីឯ​ជន​រង​គ្រោះ​ឈ្មោះ ហឿ​ន ធា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មានមុខ​រប​មិន​ពិតប្រាកដ ប​ច្ចប្ប​ន្ន​ស្នាក់​នៅ​ភូមិ​ធម្មជាតិ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ។

ជាមួយ​គ្នា​នេះ​លោក​អនុសេនីយ៍ឯក ជុន បូ​រ៉ា មេបញ្ជាការ​ង​កងរាជអាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត​បាន​ឲ្យ​ដឹង​ថា ហេតុ​ដែល​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​នេះ​កើតឡើង​នោះ​ដោយ​មុន​ដំបូង​គេ​បានឃើញ​ជន​រង​គ្រោះ​នឹង​ជនសង្ស័យ​ទាំង​ពីរ​អ្នក​ផឹកស្រា​ជាមួយ​គ្នា ក្រោយមក​ជន​រង​គ្រោះ​ក៏​បាន​ទៅ​ទិញ​ថ្នាំ​ញៀន​យក​មក​ឲ្យ​ជនសង្ស័យ តែ​ជន​រង​គ្រោះ​ហុច​ឲ្យ​ទៅ​ជនសង្ស័យ​ដោយ​ឲ្យ​មិន​ដល់​ដៃ​ជនសង្ស័យ ពេល​នោះ​ជនសង្ស័យ​ខាងលើ​ក៏​កើតក្តី​ខឹង ដោយ​ផ្សំ​នឹង​កា​បែក​ថ្នាំ​ផង​នោះ ជនសង្ស័យ​ក៏​បាន​យក​កាំបិត​ចុង​ស្រុ​ច​ហក់​ស្ទុះ​ទៅ​ចាក់​លើ​ជន​រង​គ្រោះ​ចំនួន​៣​កាំបិត បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ធ្លាយ​ពោះ ។

ក្រោយ​កើតហេតុ​ភ្លាម​ៗ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត​សហ​ការណ៍​ជាមួយ​កម្លាំង​ការិយាល័យ​ទី​២ របស់​កងពលតូច​អន្តរាគមន៍​លេខ​៨ ក៏​បាន​ចុះ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ភ្លាម​ៗ​ផង​ដែរ ។ មក​ដល់​ពេល​នេះ ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ឃុំ​ស្រអែម តែ​ស្ថានភាព​កំពុង​ធ្ងន់ធ្ងរ​នៅឡើយ រីឯ​ជនសង្ស័យ​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ