ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការងា​ល្អ​មាន​ច្រើន​ណាស់ ម៉េច​ក៏​ទៅ​ធ្វើ​ចឹ​ង​ទៅ​វិញ​!

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​២​នាក់​ដែល​ជួញដូរ​គ្រឿងញៀន (​ខេ​ទឹកកក​៥​ថង់​តូច​) ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០១៨ ។ ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​មាន​១-…

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​២​នាក់​ដែល​ជួញដូរ​គ្រឿងញៀន (​ខេ​ទឹកកក​៥​ថង់​តូច​) ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០១៨ ។

ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​មាន​១- ឈ្មោះ ខែ​ន វាសនា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​ប្រជា​ធម្ម សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ២- ឈ្មោះ សោម វាសនា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ ។

លោក​វរសេនីយ៍ត្រី តាំង សុ​ហេង មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ម៉ា​ឡៃ​បាន​ប្រាប់​ថា នៅ​ពេល​ឃាត់​ជនសង្ស័យ គឺ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ម៉ា​ឡៃ​បាន​ធ្វើការ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា និង​ចុះ​ប្រតិបត្តិការ​ចាប់ខ្លួន​ជនសង្ស័យ​បាន​២​នាក់ និង​ដកហូត​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (​ខេ​ទឹកកក​ចំនួន​៥​ថង់​តូច មាន​ទម្ងន់​៣,៣៨​ក្រាម​) និង​ម្ស៉ៅ​ពណ៌​ស (​សាជូ​) ទម្ងន់​៤៩៦​ក្រាម វិទ្យុទាក់ទង​២​គ្រឿង ដែល​ឃាត់​នៅ​វេលា​ម៉ោង​០៨​ព្រឹក ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​- ឃុំ​ទួល​ពង្រ​ស្រុក​ម៉ា​ឡៃ ។

លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ថា នៅ​ពេល​ដែល​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ម៉ា​ឡៃ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ និង​វត្ថុ​តាង​ថ្នាំ​ញៀន​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ច្បាប់ ហើយ​កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជួញដូរ​ថ្នាំ​ញៀន​បន្ត​ទៀត ដើម្បី​ចាប់ខ្លួន​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ