ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបោល​ឡិច​ស៊ី​ស​ពន្លះ​មួយ​គ្រឿងរួច​បន្ត​បុក​ចូល​ផ្ទះ​អ្នកស្រុក​ទៀត (មានវីដេអូ​)

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ រថយន្ត​ឡិច​ស៊ី​ស RX300 មួយ​គ្រឿង​បាន​បើក​ធ្លាក់​ផ្លូវ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​មួយ​គ្រឿង​ក្រឡាប់​បះជើង និង​បុក​ដើម​ក្រខុប​មួយ​ដើម​បណ្តាល​ឱ្យ​រលំអស់មួយដើម​ រួច​បន្ត​ទៅ​បុក​ចូល​ផ្ទះ​អ្នកស្រុក​ថែម​ទៀត ទើប​កល់​ទៅ​មុខ​លែង​រួច​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៨ សីហា…

ខេត្តព្រៃវែង ៖ រថយន្ត​ឡិច​ស៊ី​ស RX300 មួយ​គ្រឿង​បាន​បើក​ធ្លាក់​ផ្លូវ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​មួយ​គ្រឿង​ក្រឡាប់​បះជើង និង​បុក​ដើម​ក្រខុប​មួយ​ដើម​បណ្តាល​ឱ្យ​រលំអស់មួយដើម​ រួច​បន្ត​ទៅ​បុក​ចូល​ផ្ទះ​អ្នកស្រុក​ថែម​ទៀត ទើប​កល់​ទៅ​មុខ​លែង​រួច​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៨ សីហា ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣១០ ត្រង់​ចំណុច​ភូមិ​ព្រែក​តាសរ ឃុំ​អ្នក​លឿង ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​។

រថយន្ត​បង្ក​ខាងលើ​ម៉ាក​ឡិច​ស៊ី​ស RX300 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២P-១២០០ បើកបរ​ដោយ​បុរស​ម្នាក់ ដែល​គេ​ស្គាល់​ថា​ជា​គ្រូបង្រៀន​នៅ​វិទ្យាល័យ ក្នុងស្រុក​ពាម​ជរ និង​រួម​ដំណើរ​ដោយ​ស្ត្រី​ម្នាក់​ត្រូវជា​ប្រពន្ធ និង​ជា​គ្រូបង្រៀន​ដូច​គ្នា​។

សាក្សី​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​កើតហេតុ ពេល​មេឃ​កំពុង​ធ្លាក់​ភ្លៀង​ខ្លាំង គេ​ឃើញ​រថយន្ត​ខាងលើ ធ្វើ​ដំណើរ​មក​ពី​ទិស​ខាងជើង​ឆ្ពោះទៅ​ត្បូង ក្នុង​ល្បឿន​យ៉ាង​លឿន និង​រេ​ពេញ​ផ្លូវ លុះ​មក​ដល់​ចំណុច​កើតហេតុ រថយន្ត​ខាងលើ​បាន​រេ​ចង្កូត​ធ្លាក់​ចេញពី​ផ្លូវ​ទៅ​ខាងឆ្វេង​ដៃ បុក​រ៉ឺ​ម៉ក​ម៉ូតូ​មួយ​គ្រឿង​ដែល​ឈប់​ចត​បណ្តាល​ឱ្យ​រ៉ឺម៉កម៉ូតូនោះ​ប៉ើង​ក្រឡាប់​ផ្ងារជើង រួច​រថយន្ត​ខាងលើ​បុក​ដើម​ក្រខុប​រលំ​អស់​មួយ​ដើម​ទៀត ហើយ​បន្ត​បុក​ចូល​ផ្ទះ​អ្នកស្រុក​ដែល​នៅ​ក្បែ​នោះ​កល់​ជាប់​ទៅ​មុខ​លែង​រួច​។

ប្រភព​ដដែល​នេះ​បាន​បញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​បណ្តាល​ឱ្យ​អ្នកបើកបរ និង​អ្នក​រួម​ដំណើរ​ដែល​ជិះ​ក្នុង​រថយន្ត​នោះ​រង​របួសធ្ងន់​ទាំង​២​នាក់ ហើយ​ត្រូវ​បាន​សាច់ញាតិ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ទាំង​យប់ ដោយ​ទុក​រថយន្ត​ចោល​នៅ​កន្លែង​កើតហេតុ​។

ចំពោះ​មូលហេតុ​ដែល​បណ្តាល​ឱ្យ​កើត​មាន​គ្រោះថ្នាក់​នេះ ត្រូវ​បាន​អ្នកស្រុក​ដែល​ឃើញ​ហេតុការណ៍​ផ្ទាល់​បាន​អះអាង​ថា មក​ពី​អ្នកបើកបរ​ស្រវឹង ហើយ​បើក​លឿន​ក្នុង​ពេល​មេឃ​កំពុង​ភ្លៀង​ខ្លាំង ទើប​ធ្វើ​ឱ្យ​គ្រោះថ្នាក់​បែប​នេះ​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ