ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​វគ្គ​បំប៉ន​ជំនាញ​ទប់ទល់​បាតុកម្ម​កូដកម្ម​រយៈពេល​១៥​ថ្ងៃ

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ដោយ​អនុវត្ត​តាម​អនុសាសន​នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​ដោយ​មានការ​យកចិត្តទុកដាក់​ពី​លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ​បាន​បើក…

ខេត្តតាកែវ ៖ ដោយ​អនុវត្ត​តាម​អនុសាសន​នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​ដោយ​មានការ​យកចិត្តទុកដាក់​ពី​លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ​បាន​បើក និង​បិទ​វគ្គ​ជា​បន្តបន្ទាប់​ស្រប​តាម​គោលការណ៍​របស់​ក្រសួងមហាផ្ទៃ​ក៏​ដូច​ជា អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ។

ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០១៨ នៅ​ទីធ្លា​បរិវេណ​ក្រុមប្រឹក្សា​ខេត្តតាកែវ​បាន​ប្រារព្ធ​ពិធី​បិទ​វគ្គ​បំប៉ន​ជំនាញ​ទប់ទល់​បាតុកម្ម​កូដកម្ម​រយៈពេល​១៥​ថ្ងៃ ។

ស្ថិត​ក្រោម​អធិបតីភាព​លោក ឧត្តមសេនីយ៍ទោ សុខ សំណាង​ស្នងការ​នគរបាល​ខេត្ដ​ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​លោកស្នងការ​រង​ទទួល​ផែនការ​ងារ​សេនាធិការ​, ផែន​សន្តិសុខ និង​លោកស្រី​ស្នងការ​រង​យេ​ន​ឌ័​រលោក​នាយ​.​នាយ​រង​កា​រិ​.​ពាក់ព័ន្ធ (​លោក​មេបញ្ជាការ មេបញ្ជាការ​ង និង​កម្លាំង​កងអនុសេនាធំ​អន្តរាគមន៍​ពិសេស​ចំនួន​១២៥​នាក់ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ព្រមទាំង​កម្លាំង​ពាក់ព័ន្ធ ។

ដែល​មាន​ខ្លឹមសារ​មេរៀន ៖ ១- លំ​ហាត់​របៀប គោរព​គំនាប់ សម្រាក​ប្រុង​ឆ្វេង​បែរ​ស្តាំ​បែរ​ត្រឡប់​ក្រោយ​បែរ​មាន​ខែល និង​គ្មាន​ខែល ២- កាយវិការ​ប្រយុទ្ធ សម្រុក​រុញច្រាន​ហ្វូង​បាតុករ (​រូបភាព​ប្រក់​ខែល​) និង​ប្រើប្រាស់​រថយន្ត​អគ្គិភ័យ​បាញ់​ទឹក​បំបែក​បាតុកម្ម និង​រថយន្ត​សង្គ្រោះ ៣ – បច្ចេកទេស​ប្រើប្រាស់​អាវុធ​lung ផ្សែង ៤- កាយវិការ​បង្រួម​រូបភាព និង​ពង្រីក​រូបភាព ៥ – របៀប​គប់​គ្រាប់​បែកផ្សែង គ្រាប់​បែកផ្សែង​បង្ហូរទឹកភ្នែក ៦ – រូបភាព​ទប់ស្កាត់​ហ្វូង​បាតុករ​នឹង​ការ​តវ៉ា​ផ្សេង​ៗ​ដែល​នឹង​កើត​មាន​ឡើងជា​យថាហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ