ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងកម្លាំង​អន្តរាគមន៍​ឈុត​ខ្មៅ​លេង​មួយ​ប្រាវ​បាន​៦​នាក់​សុទ្ធតែ​ក្មេង​ៗ

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ កងកម្លាំង​អន្តរាគមន៍​ឈុត​ខ្មៅ​របស់​ស្នងការ​ខេត្ត​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ លក ញ៉ា​វ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​ខេត្ត និង​មានការ​សម្រួល​នីតិវិធី​ដោយ​លោក ជ័យ រិ​ទ្ធី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​នៅ​វេលា​ម៉ោង​២​និង​១០​នាទី​រសៀល…

ខេត្តកំពត ៖ កងកម្លាំង​អន្តរាគមន៍​ឈុត​ខ្មៅ​របស់​ស្នងការ​ខេត្ត​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ លក ញ៉ា​វ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​ខេត្ត និង​មានការ​សម្រួល​នីតិវិធី​ដោយ​លោក ជ័យ រិ​ទ្ធី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​នៅ​វេលា​ម៉ោង​២​និង​១០​នាទី​រសៀល ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០១៨ នេះ​បាន​ចុះ​បង្ក្រាប​ទីតាំង​សម្ងំ​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​មួយ​កន្លែង​នៅ​ភូមិ​កណ្តាល​ទួល ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត ។

បើ​តាម​លោក​វរសេនីយ៍ទោ លក ញ៉ា​វ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ស្នងការ​ខេត្ត​ដែល​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​បាន​ឲ្យ​ដឹង​ថា ក្នុង​កិច្ច​ប្រតិបត្តិការ​ខាងលើ​កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៦​នាក់ រឹបអូស​វត្ថុ​តាង​ថ្នាំ​ញៀន​ចំនួន​១០​កញ្ចប់​តូច រួម​នឹង​សម្ភារ​វេច​ខ្ចប់​មួយ​ចំនួន និង​ឧបករណ៍​សំរាប់​សេព​មួយ​ចំនួន ។

លោក​បាន​បន្ត​ទៀត​ថា ជនសង្ស័យ​ទាំង​៦​នាក់​រួម​នឹង​វត្ថុ​តាង​ថ្នាំ​ញៀន និង​សម្ភារ​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ