ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញា​ធរ​ធ្វើ​ពិធី​សូត្រ​មន្ត​​រម្ងាប់​ភយន្ត​រាយ​តាម​ផ្លូវជាតិ​លេខ​33

10 ឆ្នាំ មុន

ខេត្តកំពត ៖ អាជ្ញា​ធរ​មូលដ្ឋាន​ឃុំ​ឫស្សី​ស្រុក​ខាង​លិច ​កាលពី​ព្រឹក​ថ្ងៃ​ទី​៧ មេសា ​បាន​និមន្ត​ព្រះ​សង្ឃ​ធ្វើ​​ពិធី​សូត្រ​មន្ត​ដើម្បី​រម្ងាប់​​ភយ​​ន្ត​រាយ​នៅ​លើកំណាត់​​ផ្លូវ​ជាតិ​លេខ​៣៣ ពី​ទី​រួម​ស្រុក​កំពង់​ត្រាច រហូត​​ទៅ​​ដល់​​ច្រក​ទ្វារ​អន្តរជាតិ ព្រែក​ចាក បន្ទាប់ពី​កើត​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​ជាញឹក​ញាប់​​​សម្លា.ប់​មនុស្ស​អស់​ជា​ច្រើន​នាក់ ។

ខេត្តកំពត ៖ អាជ្ញា​ធរ​មូលដ្ឋាន​ឃុំ​ឫស្សី​ស្រុក​ខាង​លិច ​កាលពី​ព្រឹក​ថ្ងៃ​ទី​៧ មេសា ​បាន​និមន្ត​ព្រះ​សង្ឃ​ធ្វើ​​ពិធី​សូត្រ​មន្ត​ដើម្បី​រម្ងាប់​​ភយ​​ន្ត​រាយ​នៅ​លើកំណាត់​​ផ្លូវ​ជាតិ​លេខ​៣៣ ពី​ទី​រួម​ស្រុក​កំពង់​ត្រាច រហូត​​ទៅ​​ដល់​​ច្រក​ទ្វារ​អន្តរជាតិ ព្រែក​ចាក បន្ទាប់ពី​កើត​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​ជាញឹក​ញាប់​​​សម្លាប់​មនុស្ស​អស់​ជា​ច្រើន​នាក់ ។ ​

លោក​សួន ​អឿន ​ប្រធាន​ភូមិ​ឫស្សី​ស្រុក​បាន​ឱ្យដឹងថា ​ការធ្វើ​ពិធី​សូត្រ​មន្ត​និងដង្ហែ​​ជា​​ក្បួន​តាម​រថយន្ត​និងម៉ូតូ​​​​លើកំណាត់​ផ្លូវជាតិ​លេខ​​៣៣​នេះ​រៀបចំ​ឡើង​​ដោយ​អាជ្ញាធរ​មូលដ្ឋាន ភូមិ-ឃុំ​ ​មានប្រជាពលរ​ដ្ឋ​ ​និង​​មន្ត្រី​យោធា​ការ​ពារ​ព្រំ​ដែន​គោ​ក​ មន្ត្រី​នគរ​បាល​ប៉ុស្តិ៍​ឃុំ​ឫស្សី​ស្រុក​មន្ត្រី​នគរ​បាល​​ត្រួត​ពិនិត្យ​ច្រក​ទ្វារ​អន្តរ​ជាតិ​ព្រែក​ចាកចូល​រួម​​​​ដោយ​និមន្ត​​ព្រះសង្ឃ​​សូត្រ​មន្ត​រំដោះ​គ្រោះ​និង​ប្រោះ​​​ព្រំ​នៅ​តាម​ផ្លូវ​ជាតិ​លេខ​៣៣ ពីទីរួម​ស្រុក​កំពង់​ត្រាច​រហូត​​ដល់​ច្រក​ទ្វារ​អន្តរ​ជាតិ​ព្រែក​ចាក ដើម្បី​បញ្ចៀស​រាល់​​ភយ​ន្តរាយ​​ផ្សេង​ៗដែល​កើត​ឡើង​​ពី​ពួក​អ​មនុស្ស​​ចាំ​យាជីដល់​ជីវិត​​អ្នក​ដំណើរ ។​​

ដោយ​​អំណាច​នៃព្រះ​​​បរិត្ត​នេះ​ពួក​អនុស្ស​ទាំង​នោះ​នឹង​​អន្តរ​​ធាន​សាប​សូន្យ​អស់​ ។ គេ​សម្គាល់​ឃើញ​ថា ​​កន្លង​មក​​នៅ​តាម​ដង​ផ្លូវ​នេះ​​ធ្លាប់​​​​កើត​​​មាន​​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ជា​ច្រើន​លើក​ ​​ បណ្តាល​ឱ្យ​​ស្លាប់​មនុស្ស​ជា​ច្រើន​​នាក់ ​ទើប​​អាជ្ញាធរ​មូល​ដ្ឋាន​​​​ឃុំ​-ភូមិ​បាន​​​ផ្តើម​ធ្វើ​​​ពិធី​សូត្រ​មន្ត​រំដោះ​គ្រោះ​​ និង​ប្រោះ​ទឹក​​​​តាម​ដង​ផ្លូវ​នេះ ​សុំ​​​​​​សុខ​​ចម្រើន​​ដល់​អ្នក​ដំណើរ​​​ ។ លោក​ប្រធាន​ភូមិ​ឫស្សី​ស្រុក​បាន​បញ្ជាក់​ថា ​ការធ្វើ​ពិធី​សូត្រមន្ត​និងដង្ហែ​ជា​​​ក្បួន​រថយន្ត​នេះ​មាន​ព្រះសង្ឃ​និមន្ត​ចូល​រួម​​​​​​ និង​មន្ត្រី​យោធា​ការពារ​​ព្រំដែន​​​ សមត្ថ​កិច្ច​​រួម​ទាំង​ប្រជា​ពល​រដ្ឋ​ជា​ច្រើន ​។

លោកសេស វណ្ណា​ មន្ត្រី​នគរ​បាល​ចរាចរ​​ស្រុក​បាន​ឱ្យដឹង​​​ថា ​ផ្លូវ​ជាតិ​លេខ​៣៣​​​នេះ​កំពុង​តែស្ថាប​នា​មិន​ទាន់​​រួច​រាល់​​ទេ កើត​មាន​គ្រោះ​ថ្នាក់​ចារចរណ៍​​​​​សម្លាប់​មនុស្ស​​ ​និង​​​រង​របួស​គួរ​ឱ្យ​ព្រួយ​បារម្ភ​​​ ​​ទើប​​ពេល​នេះ​​អាជ្ញា​ធរ​មូលដ្ឋាន​រៀប​ចំ​ពិធី​​​​តាម​បែប​ព្រះ​ពុទ្ធ​​សាសនា​​​​ឡើង​​ដើម្បី​បញ្ចៀស​រាល់​ភយន្ត​រាយ​ផ្សេងៗដល់​អ្នក​​ដំណើរ ៕