ការហាត់ប្រាណក៏ត្រូវតែតាមពេលវេលាដែរ ទើបអាចធ្វើឲ្យអ្នកអាចស្រកទម្ងន់បានសម្រេច។ ដូចនេះតើពេលណាគួរតែហាត់ប្រាណ អាចទទួលបានរាងស្អាត ?
1.អ្នកអាចហាត់ប្រាណចាប់ពីម៉ោង៦ព្រឹកដល់ម៉ោង៨ព្រឹក ព្រោះវាជាពេលវេលាដែលអាចធ្វើឲ្យអ្នកទទួលបានរាងស្អាត ប៉ុន្តែអ្នកមិនគួរហាត់ប្រាណដោយប្រើចលនាខ្លាំងបានឡើយ ដោយអ្នកគួរតែហាត់ប្រាណដោយការដើរលឿន ដើរយឺត ឬឡើងចុះជណ្តើរជាដើម។ ជាពិសេស អ្នកដែលមានជាតិស្ករមិននឹងន និងអ្នកដែលមានជំងឺទាក់ទងនឹងសរសៃឈាម និងបេះដូង មិនអាចហាត់ប្រាណក្នុងពេលមិនទាន់ញ៉ាំអាហារពេលព្រឹកនោះទេ ។ ការហាត់ប្រាណនៅពេលព្រឹកនេះ គួរតែញ៉ាំទឹកឲ្យបានច្រើន ។
2. អ្នកអាចចាប់ផ្តើមហាត់ប្រាណដោយប្រើកម្លាំងខ្លាំងនៅចន្លោះចាប់ពីម៉ោង២កន្លះ ដល់ម៉ោង៤រសៀល ដោយអ្នកអាចហែលទឹក ហាត់យូហ្កា ឬវៃ៉សីជាដើម ។ អ្នកគួរតែហាត់ក្រោយពេលដែលអ្នកពិសាអាហារថ្ងៃត្រង់រួចចំនួន២ម៉ោង ទើបមិនប៉ះពាល់ដល់សុខភាព ។
3. ចាប់ពីម៉ោង៥ល្ងាច ដល់ម៉ោង៧យប់ អ្នកអាចហាត់ប្រាណតាមចលនាម៉ោង២បាន ហើយចន្លោះម៉ោងនេះ ជាម៉ោងដែលអ្នកងាយទទួលបានផលជាងគេក្នុងរយៈពេលមួយថ្ងៃ ។ ប៉ុន្តែក្រោយអ្នកហាត់ប្រាណរួចចំនួនមួយម៉ោង ទើបអ្នកអាចពិសារអាហារពេលល្ងាចបាន ។
4. ក្រោយពេលដែលអ្នកបរិភោគអាហារពេលល្ងាចរួច អ្នកក៏អាចដើរតាមសួនច្បារបានដែរ ព្រោះវាអាចជួយរំលាយអាហារក្នុងក្រពះអ្នក ព្រមទាំងជួយអ្នកឲ្យគេងលក់ស្រួលទៀតផង (ប្រភពពី៖ Health.com.kh) ៕
ចែករំលែកព័តមាននេះ