សូមបញ្ឈប់ឱ្យអស់ទៅ…វិនាសហិនហោចអស់ហើយ !
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនៅភូមិសាស្ត្រ ស្រុកកំពង់ត្រឡាច កាលពីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ លោក សោម ភិរុណ…
ខេត្តកំពង់ឆ្នាំង ៖ ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនៅភូមិសាស្ត្រ ស្រុកកំពង់ត្រឡាច កាលពីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ លោក សោម ភិរុណ…
ខេត្តកំពង់ឆ្នាំង ៖ ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនៅភូមិសាស្ត្រ ស្រុកកំពង់ត្រឡាច កាលពីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ លោក សោម ភិរុណ នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់សូមបញ្ឈប់ការ ប្រើប្រាស់បទល្មើសនេសាទដោយដាក់របាំងស្បៃមុងជាដាច់ខាត ព្រោះថា បទល្មើសមួយប្រភេទនេះបានបំផ្លាញខ្ទេចនូវត្រីតូចធំគ្មានសល់នោះឡើយ ។
លោកអំពាវនាវបែបនេះ បន្ទាប់ពីសង្កេតឃើញថា បទល្មើសនេសាទដាក់របាំងស្បៃមុងនៅតែកើតមានឡើងឥតឈប់ឈរ នៅក្នុងភូមិសាស្ត្រ ដែលលោកកំពុងប្រតិបត្តិការបង្ក្រាបនេះ ។
លោកនាយខណ្ឌរដ្ឋបាលជលផលបានបន្តថា ថ្ងៃនេះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទបានដឹកនាំដោយលោក អៀង វុធ អភិបាលរងខេត្តកំពង់ឆ្នាំង និងលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ រួមនឹងសមត្ថកិច្ចចម្រុះបានចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចព្រុំប្រទល់ស្រុកពញាឮ ខេត្តកណ្តាល និង ស្រុកបាធាយ ខេត្តកំពង់ចាម ។ អ្វីដែលជាការកត់សំគាល់នោះបទល្មើសនេសាទដាក់ របាំងស្បៃមុខនៅតែកើតមានឡើង ។
លោកបានបញ្ជាក់ថា ខែនេះជារដូវបិទនេសាទ និងម្យ៉ាងវិញទៀតទឹកទន្លេកំពុងតែឡើងជាបន្តបន្ទាប់កូនត្រីតូចៗដែលទើបតែនឹងញាស់កំពុងតែសម្រុកទៅរកជម្រកលាក់ខ្លួន ក្នុងព្រៃ ស៊ីចំណី ធំធាត់ លុះពេលរដូវបើកនេសាទ ត្រីធំ ហើយចេញពីព្រៃ ពេលនោះហើយ ជារដូវត្រីត្រូវ ធ្វើប្រហុកផ្អក ។
ប៉ុន្តែបើយើងដាក់របាំងស្បៃមុខចាប់វាដែលកំពុងនៅតូចៗសឹងមិនចង់ឃើញ វានឹងវិនាសហិនហោចជាពុំខាន ។ ហេតុនេះហើយ ក្នុងនាមលោក ជាមន្ត្រីជំនាញជលផល សូមអំពាវនាវដល់ប្រជាពលរដ្ឋសូមកុំនេសាទខុសច្បាប់ដូចជារបាំងស្បៃមុននេះជាដើម ៕
ចែករំលែកព័តមាននេះ