ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនបរទេស​ម្នាក់​ស្លា.ប់​ដោយសារ​តែ​…

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ករណីជនបរទេសម្នាក់បានស្លាប់ នា​វេលា​ម៉ោង​ប្រហែល​៥​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ក្នុង​មន្ទីរពេទ្យ​អន្តរជាតិ​រ៉ូ​យ៉ា​ល់​អង្គរ​សៀមរាប ក្នុងភូមិ​កសិកម្ម សង្កាត់​ស្រ​ង៉ែ ក្រុង​-​ខេត្តសៀមរាប…

ខេត្តសៀមរាប ៖ ករណីជនបរទេសម្នាក់បានស្លាប់ នា​វេលា​ម៉ោង​ប្រហែល​៥​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ក្នុង​មន្ទីរពេទ្យ​អន្តរជាតិ​រ៉ូ​យ៉ា​ល់​អង្គរ​សៀមរាប ក្នុងភូមិ​កសិកម្ម សង្កាត់​ស្រ​ង៉ែ ក្រុង​-​ខេត្តសៀមរាប មាន​ជន​ជនបរទេស​ម្នាក់​បាន​ស្លាប់ ដោយសារ​ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ជំនាញ និង​វេជ្ជបណ្ឌិត ក្នុង​ខេត្តសៀមរាប ។

តាម​ប្រភព​ពី​នគរបាល​ជំនាញ​ខេត្ត​បាន​ប្រាប់​ថា ជន​រង​គ្រោះ​ឈ្មោះ LEE WOOSUNG ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ជនជាតិ​កូរ៉េ​ខាងត្បូង កាន់​លិខិតឆ្លងដែន​លេខ​M៣៥៨៣៤៥៦២​ជា​ភ្ញៀវ​ទេសចរណ៍ ។ ដែល​ចូល​មក​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ តាម​ច្រក​ព្រ​លាន​យន្តហោះ​អន្តរជាតិ​សៀមរាប ស្នាក់​នៅ​បន្ទប់​ជួល​ជាមួយ​មិត្ត​ស្រី ឈ្មោះ ភាន់ សុ​ផា​ន ជនជាតិ​ខ្មែរ រស់នៅ​ភូមិ តា​ភុល សង្កាត់ ស្វាយ​ដង្គំ ក្រុង​-​ខេត្តសៀមរាប ។

ប្រភព​បាន​បញ្ជាក់​ថា បើ​តាម​ការ​សាកសួរ​ពី​មិត្ត​ស្រី​ឈ្មោះ ភាន់ សុ​ផា​ន បាន​ប្រាប់​សមត្ថកិច្ច​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រហែល​០៥​និង​០០​នាទី​ព្រឹក​ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ​២០១៨ ជន​រង​គ្រោះ​មាន​អាការ​ឈឺ​ស្មា​ខាងស្តាំ​ខ្លាំង ត្រូវ​បាន​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​អន្តរជាតិ​រ៉ូ​យ៉ា​ល់​អង្គរ​សៀមរាប រហូត​ដល់​វេលា​ម៉ោង​០៥​និង​២០​នាទី​ព្រឹក​ថ្ងៃខែ​ឆ្នាំ​ដដែល ជន​រង​គ្រោះ​ក៏​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ ។ ក្រោយ​ពី​ជន​រង​គ្រោះ​ស្លាប់​ភ្លាម​ខាង​មន្ទីរពេទ្យ​ក៏​បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ឱ្យ​ចុះ​មក​ជួយ​អន្តរាគមន៍​ផង​ដែរ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ផ្អែក​តាម​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​នគរបាល​ជំនាញ និង​លោក​វេជ្ជបណ្ឌិត អ៊ិ​ត ឆប ឆ​រ័​ត្ន គ្រូពេទ្យ​អម​តុលាការ​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ស្លាប់​ដោយសារ ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង​ពិតប្រាកដ​មែន ពុំ​មែន​ករណី​ឃាតកម្ម​អ្វី​នោះ​ឡើយ ។

បច្ចុប្បន្ន​សព​ជន​រង​គ្រោះ​ត្រូវ​បាន​កម្លាំង​ជំនាញ​យក​ទៅ​តម្កល់​ទុក​បណ្តោះអាសន្ន​នៅ​មន្ទីរពេទ្យ​អន្តរជាតិ​រ៉ូ​យ៉ា​ល់​អង្គរ​សៀមរាប ដើម្បី​រង់ចាំ​ការ​សម្រេច​របស់​ក្រុម​គ្រួសារ និង​ស្ថានទូត ជា​មុន​សិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ