ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប​រទេះគោ​ដឹក​ចង្ក្រាននិង​ឆ្នាំ​ង​ដី​ដើម្បី​លក់ ជួប​គ្រោះ​អកុសល​ស្លា.ប់​ប្រពន្ធ

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ស្ត្រី​ម្នាក់​បាន​ស្លាប់​ភ្លាម​មួយ​រំពេច​ក្នុង​ហេតុការណ៍​ក្រឡាប់​រទេះគោ​ដែល​មាន​ដឹក​ចង្ក្រាន និង​ឆ្នាំងដី​ដើរ​លក់ ខណៈ​ប្តី​ជា​អ្នក​បរទេះ ។ ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​៨ សីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​អណ្ដូង​ចំបក់…

ខេត្តកំពង់ស្ពឺ ៖ ស្ត្រី​ម្នាក់​បាន​ស្លាប់​ភ្លាម​មួយ​រំពេច​ក្នុង​ហេតុការណ៍​ក្រឡាប់​រទេះគោ​ដែល​មាន​ដឹក​ចង្ក្រាន និង​ឆ្នាំងដី​ដើរ​លក់ ខណៈ​ប្តី​ជា​អ្នក​បរទេះ ។ ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​៨ សីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​អណ្ដូង​ចំបក់ ឃុំ​វាល​ពង់ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​យី​ម រី អាយុ​៥៣​ឆ្នាំ ជា​ប្រពន្ធ ចំណែក​ប្តី​ឈ្មោះ​ប៉ុ​ល ស៊ុ​យ អាយុ​៥៨​ឆ្នាំ ជា​អ្នក​បររទេះ​គោ នៅ​ភូមិ​ឃ្លៃ ឃុំ​ជ្រៃ​បាក់ ស្រុក​រលា​ផ្អៀ ខេត្តកំពង់ឆ្នាំង​។

តាម​ការ​រៀបរាប់​របស់​បុរស​ជា​ប្តី​បានឱ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​បាន​ដឹក​គ្រឿង​ដី (​ចង្ក្រាន និង​ឆ្នាំងដី​) ចេញពី​ភូមិ​តាម​រទេះ​គោ​ជាមួយ​ប្រ​ព​ន្ឋ​ដើម្បី​យក​ទៅ​លក់​បាន​ប្រាក់​កម្រៃ​ចិញ្ចឹម​កូន​ៗ តែ​ជា​អកុសល​ពេល​ដែល​គាត់​បរទេះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​ក្រឡាប់ បណ្តាល​ឱ្យ​ប្រ​ព​ន្ឋ​របស់​គាត់​ស្លាប់​តែ​ម្តង​។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ក្រោយពេល​​កើតហេតុ សមត្ថ​កិ​ច​បាន​ចុះ​ធ្វើ​កំណត់ហេតុ ដោយ​មានការ​ទទួលស្គាល់​ពី​បុរស​ជា​ប្តី​ថា ប្រ​ព​ន្ឋ​ខ្លួន​ពិតជា​ស្លាប់​ដោយសារ​ការ​ក្រឡាប់​រទេះគោ​ប្រាកដ​មែន ។ ចំណែក​សព​ប្រ​ព​ន្ឋ​ត្រូវ​បាន​បុរស​ជា​ប្តី​យក​ទៅ​ធ្វើបុណ្យ​នៅ​ឯ​ស្រុក​កំណើត​តាម​ប្រពៃណី​៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ