ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់ៗ…Huawei វាយ​ទម្លាក់ Apple ឈរ​តំណែង​លេខ​២​ជា​ក្រុមហ៊ុន​លក់​ស្មាន​ហ្វូ​ន​ធំ​ជាងគេ​លើ​ពិភពលោក

5 ឆ្នាំ មុន

យោង​តាម​​របាយការណ៍​ថ្មី​មួយ​របស់ Counterpoint Research បាន​ឲ្យ​ដឹង​ថា Huawei បាន​យកឈ្នះ Apple ក្នុង​ការ​ក្លាយជា​ក្រុម​ហ៊ុន​​លក់​ស្មា​ត​ហ្វូ​ន​ធំ​ជាង​គេ​លើ​ពិភព​លោក បើ​គិត​​ពី​ចំនួន​ដែល​បាន​លក់​ចេញ ។…

យោង​តាម​​របាយការណ៍​ថ្មី​មួយ​របស់ Counterpoint Research បាន​ឲ្យ​ដឹង​ថា Huawei បាន​យកឈ្នះ Apple ក្នុង​ការ​ក្លាយជា​ក្រុម​ហ៊ុន​​លក់​ស្មា​ត​ហ្វូ​ន​ធំ​ជាង​គេ​លើ​ពិភព​លោក បើ​គិត​​ពី​ចំនួន​ដែល​បាន​លក់​ចេញ ។

របាយការណ៍​នេះ​​កត់​សម្គាល់ថា Huawei អាច​សម្រេច​បាន​គោលដៅ​នេះ​ ព្រោះ​​ភាពរឹងមាំ​របស់​ទូរស័ព្ទ​កម្រិត​ខ្ពស់​ ​​​​កម្រិត​មធ្យម និង​​ទាប​​របស់​ខ្លួន​ ​រួម​មាន ​ទូរស័ព្ទ​យីហោ Honor ​ជាដើម ។ ក្នុង​រយៈពេល​៧​ឆ្នាំ​កន្លង​មកនេះ ចំណាត់ថ្នាក់​លេខ​​១​ និង​លេខ​​២​ ​ក្នុង​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ គឺ​បាន​ទៅ​លើ​ក្រុម​​​ហ៊ុន​ Samsung និង Apple​ ។

Samsung នៅ​តែ​បន្ត​តំណែង​លេខ​​១​របស់​ខ្លួន​ដដែល ​បន្ទាប់​ពី​មើលឃើញ​ការ​លក់​ស្មា​ត​ហ្វូ​ន​កើន​ឡើង​ដល់​ទៅ​២០%​នៃ​ការ​លក់​ទាំងអស់​ ។ ប្រាកដ​​ណាស់​ ចំណាត់ថ្នាក់​នេះ​អាច​នឹង​ផ្លាស់​ប្តូរ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ទៀត​ ហើយ​​​ត្រីមាស​ទី២ ​គឺជា​ត្រីមាស​​ទន់ខ្សោយ​បំផុត​សម្រាប់​ការ​លក់​របស់ Apple ។

លើស​ពី​នេះ​​ យោង​តាម​ការ​លូតលាស់​របស់ Huawei ក្រុមហ៊ុន​នេះ​អាច​នឹង​ដណ្តើម​ចំណាត់ថ្នាក់​លេខ​​១​ពី Samsung ទៀត​ផង ប៉ុន្តែ​វា​មិន​​អាច​​កើត​មាន​ឡើង​ក្នុង​ពេល​ឆាប់​ៗ​នេះ​​​ឡើយ​ ។ ការ​លក់​ស្មា​ត​ហ្វូ​ន​របស់ Huawei ស្មើនឹង ១៥%​នៃ​ការ​លក់​ស្មា​ត​ហ្វូ​ន​ទាំងអស់ ខណៈ​​ការ​លក់​របស់ Apple ស្មើ​​១១%​ ។

Xiaomi ជាប់​​ចំណាត់​ថ្នាក់​លេខ​​៤​ ស្មើ​៩%, Oppo ជាប់​ចំណាត់ថ្នាក់​លេខ​​៥ ស្មើ​៨%​ និង​​​ Vivo ជាប់​ចំណាត់ថ្នាក់​លេខ៦​ ស្មើ​៧%​ នៃ​ការ​​លក់​សរុប​ ។ ជាមួយ​គ្នា​នេះ​​ តម្លៃ​លក់​ជា​មធ្យម​របស់​ស្មាត​​​ហ្វូ​ន​​បាន​ផ្លាស់​ប្តូរ​បន្តិចបន្តួច​ផង​​ដែរ​ ។

បើ​ទោះ​ជា​​តម្លៃ​លក់​ជា​មធ្យម​​​របស់ Samsung មិន​​​​​ផ្លាស់​ប្តូរ​ច្រើន​​ក្តី​ ​ប៉ុន្តែ​តម្លៃ​លក់​ជា​មធ្យម​របស់ Apple បាន​កើនឡើង​ដល់​ទៅ​២០%​ឯណោះ ព្រោះតែ iPhone X ។ រីឯ​តម្លៃ​លក់​ជា​មធ្យម​របស់ Huawei ក៏​បាន​កើនឡើង​​​២៨%​​ផង​ដែរ ខណៈ​តម្លៃ​របស់ Xiaomi កើនឡើង​​១៤% ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ