ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៀត​ហើយ ! សាច់សត្វ​មាន​ទៅ​តិច​ណា(មានវីដេអូ)

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ មុខសញ្ញា​ចាស់​នឹង​ថ្មី​ចំនួន​ពីរ​នាក់ ដែល​ល្បី​ក្នុង​ការ​ប្រកបរ​របរ​ជួញដូរ​សាច់សត្វ​ព្រៃ​នៅ​ក្រុង​សែន​មនោ​រម្យ ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប កាលពី​ថ្ងៃ​ទី​០៨ សីហា ២០១៨ នៅ​ក្នុង​ផ្សារ​ក្រុង​សែន​មនោ​រម្យ ។…

ខេត្តមណ្ឌលគិរី ៖ មុខសញ្ញា​ចាស់​នឹង​ថ្មី​ចំនួន​ពីរ​នាក់ ដែល​ល្បី​ក្នុង​ការ​ប្រកបរ​របរ​ជួញដូរ​សាច់សត្វ​ព្រៃ​នៅ​ក្រុង​សែន​មនោ​រម្យ ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប កាលពី​ថ្ងៃ​ទី​០៨ សីហា ២០១៨ នៅ​ក្នុង​ផ្សារ​ក្រុង​សែន​មនោ​រម្យ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្រុម​អន្តរាគមន៍​បង្ក្រាប​បទល្មើស​សត្វព្រៃ​ចល័ត​នៃ​រដ្ឋបាល​ព្រៃឈើ សហ​ការណ៍​ជាមួយ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ WILDLIIFEALLIANCE និង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​សែន​មនោ​រម្យ​បាន​ចុះ​ឃាត់​ចាប់​សត្វព្រៃ​នៅ​ទីតាំង​ចំនួន​២​ទីតាំង ។ ក្រុមចម្រុះ​បាន​ប្រមូល​សាច់សត្វ​ព្រៃ​ប្រមាណ​៦៧.៧​គីឡូក្រាម ដោយ​ឃាត់​អ្នក​លក់ដូរ​សាច់សត្វ​ព្រៃ​ចំនួន​២​នាក់ ។

សមត្ថកិច្ច​បន្ត​ថា ទីតាំង​ទី​១​នៅ​ចំណុច​ផ្សារ​គុម្ព​ប្ញ​ស្សី ម្ចាស់​ឈ្មោះ សោម គឹ​ម​សាង ភេទ​ស្រី អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ លក់ដូរ ស្ថិត​នៅ​ភូមិ​កណ្តាល សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ជា​មុខសញ្ញា​ចាស់​ដែល​សមត្ថកិច្ច​ចុះ​បង្ក្រាប​កាលពី​៥​ខែ​មុន និង​ម្នាក់​ទៀត​ឈ្មោះ សាំង វុ​ទ្ធី ភេទ​ប្រុស មាន​ទីលំនៅ​ភូមិ​ដើម​ស្រល សង្កាត់​មនោ​រម្យ ។

មន្ត្រី​ជំនាញ​ឲ្យ​ដឹង​ថា សត្វព្រៃ​ដែល​ចាប់​រួម​មាន ៖ កាំ​ប្រ​ម៉ា ៧.២០​គីឡូ សាច់​ជ្រូកព្រៃ​ជាង​៤០​គីឡូ ក្តាន់​ញ៉ែង​៥​ក្បាល ស្មើរ​និង​៧.៥០​គីឡូ សាច់​ឈ្លូស​១៦​គីឡូ ក្រពះ​ប្រ​ម៉ា​ចំនួន​០២ ។ បច្ចុប្បន្ន​អ្នក​លក់ដូរ​សាច់សត្វ​ព្រៃ​ទាំង​២​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ពិន័យ​ជាមួយ​ទឹកប្រាក់​សរុប​ចំនួន​៧​លាន​៥​សែន​៤​ម៉ឺន​៤​ពាន់​រៀល រួច​ធ្វើការ​ដោះ​លែង​ឲ្យ​ទៅ​ផ្ទះ​វិញ ចំណែក​សាច់សត្វ​ព្រៃ​បញ្ជូន​ទៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី​ដុត​ក​ម្ចេ​ច​ចោល ។

លោក ជ័យ សុខា នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​សែន​មនោ​រម្យ​បាន​ឲ្យ​ដឹង​ថា ចំពោះ​ស្ត្រី​ខាងលើ​មិន​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ទេ ព្រោះ​បទល្មើស​នេះ​ជា​ប្រភេទ​សត្វព្រៃ​ធម្មតា​ដោយ​មិន​ចាត់​ចូល​ជា​ប្រភេទ​សត្វ​កម្រ ។ លោកនាយ​ផ្នែក​បញ្ជាក់​ថា ករណី​នេះ​ត្រឹមតែ​ពិន័យ​អន្តរកាល​ប៉ុណ្ណោះ ។

ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​សែន​មនោ​រម្យ​បាន​និយាយ​ថា ទីតាំង​ផ្ទះ​ស្ត្រី​ឈ្មោះ សោម គឹ​ម សាង បាន​លួច​រកស៊ី​លក់​សត្វព្រៃ​រាប់​ឆ្នាំ​មក​ហើយ មិន​ដែល​ឃើញ​មាន​សមត្ថកិច្ច​ក្នុង​ខេត្ត​ណា​ម្នាក់​ចេញ​មុខ​បង្ក្រាប​ទេ ទើបតែ​ពេល​នេះ​មាន​ជំនាញ​អង្គការ​វ៉ា​យ​អេ​ត ចុះ​ចាប់​បង្ក្រាប​បាន​២​លើក តែ​មិន​ព្រម​ឈប់​ប្រកប​របរ​ខុសច្បាប់​នេះ​ទេ ។ ដូច្នេះ​មហាជន​បាន​ស្នើរ​ដល់​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​គួរ​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​បុគ្គល​ដែល​មិន​រាង​ច្រាល​ក្នុង​ការ​រកស៊ី​សត្វព្រៃ​ខុសច្បាប់ បើ​មិន​ចឹ​ង​ទេ ពួក​គាត់​នៅ​តែ​ប្រព្រឹត្ត​សកម្មភាព​ដដែល​មិន​ឈប់​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ