ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីក​ផ្លូវ​ដើម្បី​ដាក់​លូ​បង្ហូរទឹក តែ​ពេល​ដាក់​លូ​រួច​មិន​ព្រម​ជួសជុល​ផ្លូវ​វិញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រព័ន្ធ​លូ​បង្ហូរ​ទឹកធំ​មួយ​ខ្សែ​ដែល​មានមុខ​កាត់​១​ម៉ែត្រ​លាតសន្ធឹង​ក្នុងភូមិ​សាស្ត្រ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ស្ថិត​ក្នុងភូមិ​ឬ​ស្សី និង​ភូមិ​ឬ​ស្សី​៣ និង​ភូមិ​នានា​ផ្សេង​ទៀត​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ស្ទឹង​មាន​ជ័យ​២ បាន​ដាក់​ប្រព័ន្ធ​លូ រួចរាល់​ជាង​១​ខែ​ទៅ​ហើយ ប៉ុន្តែ​អ្នកបច្ចេកទេស​ពុំ​ព្រម​ជួសជុល​ផ្លូវ​ដែល​បាន​ជីក​កកាយ​សម្រាប់​ដាក់​លូ​ឲ្យ​បាន​ស្អាត​ល្អ​វិញ​ដូច​ដើម​វិញ​នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ ប្រព័ន្ធ​លូ​បង្ហូរ​ទឹកធំ​មួយ​ខ្សែ​ដែល​មានមុខ​កាត់​១​ម៉ែត្រ​លាតសន្ធឹង​ក្នុងភូមិ​សាស្ត្រ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ស្ថិត​ក្នុងភូមិ​ឬ​ស្សី និង​ភូមិ​ឬ​ស្សី​៣ និង​ភូមិ​នានា​ផ្សេង​ទៀត​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ស្ទឹង​មាន​ជ័យ​២ បាន​ដាក់​ប្រព័ន្ធ​លូ រួចរាល់​ជាង​១​ខែ​ទៅ​ហើយ ប៉ុន្តែ​អ្នកបច្ចេកទេស​ពុំ​ព្រម​ជួសជុល​ផ្លូវ​ដែល​បាន​ជីក​កកាយ​សម្រាប់​ដាក់​លូ​ឲ្យ​បាន​ស្អាត​ល្អ​វិញ​ដូច​ដើម​វិញ​នោះ​ទេ ដោយ​ទុក​ឲ្យ​ផ្លូវ​មួយ​ចំហៀង​ត្រូវ​គ្រ​ហោង និង​ផុង​សល់​តែ​មួយ​ចំហៀង​សម្រាប់​ពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​មក​ដែល​បង្ក​ការ​រំខាន​ដល់​បងប្អូន​អ្នកដំណើរ​នាំ​គ្នា​រអ៊ូរទាំ​អំពី​ការ​កកកុញ​ស្ទះចរាចរណ៍​ស្ទើរ​គ្រប់​ម៉ោង ពិសេស គឺ​ក្រុម​ពលរដ្ឋ​ដែល​មាន​របរ​រកស៊ី​នៅ​ប្រប​សងខាង​ផ្លូ ។

ប្រជាពលរដ្ឋ​ដែល​រស់នៅ​ប្រប​សងខាង​ផ្លូវ​នៃ​តំបន់​នោះ​ក៏​ដូច​ជា អ្នកដំណើរ​ទូទៅ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវ​នោះ​បាន​សម្តែង​អារម្មណ៍​មិន​ពេញចិត្ត និង​រអ៊ូរទាំ​ជា​ខ្លាំង ចំពោះ​បញ្ហា​ដែល​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​ក្នុង​ការ​ស្ថាបនា​ផ្លូវ ពុំ​ព្រម​ជួសជុល​ផ្លូវ​ប៉េ​តុង​ដែល​បាន​ជីក​កកាយ​សម្រាប់​ដាក់​ប្រព័ន្ធ​លូ កាលពី​ពេល​កន្លង​ទៅ​ឲ្យ​បាន​ស្អាត​ល្អ​ជូន​ពួក​គាត់​សម្រាប់​ធ្វើ​ដំណើរ​វិញ​សោះ ដោយ​បណ្តែតបណ្តោយ​ឲ្យ​ផ្លូវត្រូវ​គ្រ​ហោង​ចោល​មួយ​ជំ​ហៀ​ង​ផ្លូវ ជា​ហេតុ​ធ្វើ​ឲ្យ​បងប្អូន​អ្នកដំណើរ​ទូទៅ​ត្រូវ​ប្រជ្រៀត​គ្នា​ទៅ​ជិះ​លើ​ផ្លូវ​ម្ខាង​រួម​គ្នា បង្ក​ជា​ការ​កកស្ទះ​រ៉ាប់​ម៉ោង​រាល់ពេល​ជិះ​ធ្វើ​ឆ្លងកាត់​ម្តង​ៗ ពិសេស​រាល់ពេល​មាន​រថយន្ត​ច្រើន​គ្រឿង​ធ្វើ​ដំណើរ​ឆ្លងកាត់​ម្តង​ៗ គឺ​ត្រូវ​កកស្ទះ​ណែន​ណាំ​តាន់តាប់​តែ​ម្តង ហើយ​ពុំដែល​ឃើញ​មាន​ក្រុម​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ​ណាមួយ​ចុះ​ពិនិត្យ​មើល និង​ជួសជុល​ផ្លូវ​ប៉េ​តុង​មួយ​នេះ​ឲ្យ​ដូច​ដើម​វិញ​សោះ ។

ក្រុម​ពលរដ្ឋ​ស្នើរ​ដល់​អាជ្ញាធរ​ភូមិ​សង្កាត់ ពិសេស​ការិយាល័យ​ជំនាញ​ពាក់ព័ន្ធ​រួម​ជាមួយ​ក្រុមហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ​ក្នុង​ការ​ស្ថាបនា​ផ្លូវ​មួយ​ខ្សែ​ខាងលើ​មេត្តា​ចុះ​មក​ពិនិត្យ និង​ធ្វើការ​ជួសជុល​ឲ្យ​បាន​ស្អាត​ល្អ​ដូច​ដើម​ជូន​ពួក​គាត់​សម្រាប់​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់ ដើម្បី​ទៅ​ធ្វើ​ការងារ​ជូន​កូន​ទៅ​សាលា ឬ​ទៅ​បំពេញ​កិច្ច​ការងារ​ផ្សេង​ៗ​ផង​ដែរ ជៀសវាង​ការ​បណ្តែតបណ្តោយ​ឲ្យ​ស្ថានភាព​ផ្លូវ​នៅ​ទាំង​បែប​នេះ ហើយ​ត្រូវ​ប៉ះពាល់ និង​រំខាន​ដល់​ការ​រស់នៅ ក៏​ដូច​ជា​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​ទូទៅ​ផង​ដែរ ។

គួ​រំលឹក​ថា កាលពី​ពេល​កន្លង​ទៅ​ក្រុមហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ​ក្នុង​រៀបចំ​ដាក់​ប្រព័ន្ធ​លូ​បង្ហូរទឹក និង​ស្ថាបនា​ផ្លូវ​មួយ​ខ្សែ​ខាងលើ​នោះ​ដែល​ពុំ​ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​ប្រាប់​ពី​ឈ្មោះ​ក្រុមហ៊ុន គឺ​ធ្លាប់​ទទួល​ការ​រិះគន់​ធ្ងន់ អំពី​ការ​រៀបចំ​ប្រព័ន្ធ​បង្ហូរទឹក​ខុស​ស្តង់ដារ​បច្ចេកទេស ដោយ ក្រុម​អ្នក​ដាក់​ប្រព័ន្ធ​លូ​បាន​កាយ​អាចម៍ដី​ចេញ​មក​ដាក់​លើ​ផ្លូវ ដើម្បី​ដាក់​ប្រព័ន្ធ​លូ លុះ​ពេល​ដាក់​រួច​ក្រុម​ជំនាញ​ពុំ​បាន​យក​អាចម៍ដី​ថ្មី ឬ​ក៏​ដីខ្សាច់ ដើម្បី​មក​ចាក់​បំពេញ​វិញ​ឡើយ បែរជា​យក​ដី​ចាស់​ទៅ​ចាក់​លុប​លើ​ប្រព័ន្ធ​លូ​ទៅ​វិញ ។

ប្រភព​បន្ត​ថា បន្ថែម​ពី​នេះ​ក្រុម​អ្នក​ដាក់​ប្រព័ន្ធ​លូ​ក៏​បាន​ទារ​លុយ​ពី​ពលរដ្ឋ​មួយ​ចំនួន​ថ្លៃ​ការ​ចាក់​បំពេញ​ដីខ្សាច់​នៅ​មុខ​ផ្ទះ​នីមួយ​ៗ​ផង​ដែរ ដោយ​ក្នុង​តម្លៃ​ចាប់ពី​៣​ម៉ឺន​រៀល​ដល់​៥​ម៉ឺន​រៀល​ក្នុង​១​ឡាន ។

ប៉ុន្តែ​បាតុភាព​ខាងលើ​នេះ​ត្រូវ​បាន​លោក សាំ ពិសិដ្ឋ ដែល​ជា​ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹក​ជ​ញ្ចូ​ន​រាជធានី​ភ្នំពេញ​បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ឲ្យ​ដឹង​ថា លោក​បាន​ចាត់​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ជាក់ស្តែង​នូវ​តាំង​ដាក់​លូ​នោះ ។

លោក​បាន​ទទួលស្គាល់​ថា ការ​ដាក់​លូ​នោះ​មាន​ចំណុច​ខ្វះខាត​ខ្លះ ដែល​ជា​ការ​ធ្វេសប្រហែស​របស់​ក្រុម​កម្មករ ប៉ុន្តែ​ទោះជា​យ៉ាងណា លោក​បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​ទទួល​ម៉ៅ​ការ​នោះ​បាន​កែសម្រួល​ឡើង​វិញ និង​ឲ្យ​បញ្ឈប់​ឲ្យ​កម្មករ​យក​លុយ​ពី​ប្រជាពលរដ្ឋ​ជា​បន្ទាន់​ចាប់ពី​ពេល​នេះ​តទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ