ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​អើយ​! ចាប់​​កោរសក់ ថែម​ទាំង​បង្ខាំង​ទុក​ទៀត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​មេម៉ាយ​ម្នាក់​បាន​ប្តី​ក្រោយ​តែងតែ​ប្រចណ្ឌ វាយ​ធ្វើបាប​ស្ទើរតែ​រាល់ថ្ងៃ ថែម​ទាំង​ចាប់​កោរសក់​ឡើង​ត្រងោល និង​បង្ខាំង​ទុក​ក្នុង​បន្ទប់​ទៀត​ផង ហេតុ​ការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៩​និង​៤០​នាទី​យប់ ថ្ងៃ​ទី​៨ ខែសីហា ស្ថិត​នៅ​បន្ទប់​ជួល​ក្នុងភូមិ​ឬ​ស្សី​ទី​២…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​មេម៉ាយ​ម្នាក់​បាន​ប្តី​ក្រោយ​តែងតែ​ប្រចណ្ឌ វាយ​ធ្វើបាប​ស្ទើរតែ​រាល់ថ្ងៃ ថែម​ទាំង​ចាប់​កោរសក់​ឡើង​ត្រងោល និង​បង្ខាំង​ទុក​ក្នុង​បន្ទប់​ទៀត​ផង ហេតុ​ការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៩​និង​៤០​នាទី​យប់ ថ្ងៃ​ទី​៨ ខែសីហា ស្ថិត​នៅ​បន្ទប់​ជួល​ក្នុងភូមិ​ឬ​ស្សី​ទី​២ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ​។

ស្ត្រី​រង​គ្រោះ​ខាងលើ​ឈ្មោះ ពេញ ស្រី​នាង អាយុ​៣៩​ឆ្នាំ មុខរបរ​រើស​អេ​ត​ចាយ ស្នាក់​នៅ​ផ្ទះ​ជួល​ជាន់​ក្រោម ស្ថិត​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ មានស្រុក​កំណើត​នៅ​ខេត្ត​កណ្តាល ចំណែក​បុរស​ជា​ប្តី​ឈ្មោះ ស៊ី​ន ដា​រា អាយុ​៤០​ឆ្នាំ មុខរបរ​រើស​អេ​ត​ចាយ មាន​ស្រុក​​​កំណើត​នៅ​ស្រុក​លើក​ដែក ខេត្តសៀមរាប​។

ប្រភព​ពី​ស្ត្រី​រង​គ្រោះ​ប្រាប់​ថា គាត់​ជា​ស្ត្រី​មេម៉ាយ​កូន​៣​ដែល​លែងលះ​ជាមួយ​ប្តី​មុន​យូរ​ឆ្នាំ​មក​ហើយ ។ ក្រោយមក​ក៏​ស្គាល់​ប្តី​ក្រោយ​និង​រស់នៅ​ជាមួយ​គ្នា​ទើបតែ​១​ឆ្នាំ​កន្លះ​ប៉ុណ្ណោះ គាត់​ស្រលាញ់​ប្តី​ក្រោយ​នេះ​ណាស់​បាន​ផ្គាប់ផ្គុន​គ្រប់​បែប​យ៉ាង​ថែម​ទាំង​ទិញ​របស់របរ​ដែល​ប្តី​ចង់បាន​ឲ្យ​ទាំងអស់ និង​ទិញ​ម៉ូតូ​ថ្មី​ឱ្យ​ទៀត​ដំបូង​ការ​រស់នៅ​ចុះសម្រុង​គ្នា​ណាស់ ទើបតែ​២​ខែ​ក្រោយ​នេះ​ប្តី​គាត់​បែរជា​កែប្រែ​ច​រិ​ក​ចេះ​ប្រចណ្ឌ ឈ្លោះ​វាយ​ទាស់​ទែង​គ្នា​រាល់ថ្ងៃ ហើយ​មិន​គិត​ជួយ​រកស៊ី​អ្វី​គិតតែ​លាដៃ​សុំ​លុយ បើ​មិន​ឱ្យ​នឹង​វាយ​ធ្វើបាប​គាត់ ថែម​ទាំង​ប្រមូល​ខោអាវ​ថ្មី​ៗ​របស់​គាត់​យក​ទៅ​ដុត​ចោល​អស់​គ្មាន​សល់ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា នៅ​យប់​ថ្ងៃ​កើតហេតុ​នេះ​គឺ​ប្តី​គាត់​បាន​បង្ខាំង​គាត់​ទុក​ក្នុង​បន្ទប់​​រួច​ចាប់​គាត់​កោរសក់​ឡើង​ត្រងោល វាយតប់​ឡើង​ហើម​មុខ​​មាត់ ហើយ​ប្រមូល​លុយ​ដែល​គាត់​មាន​ទាំង​ប៉ុន្មាន​យក​ទៅ​អស់ ថែម​ទាំង​ចាក់សោ​ទ្វារ​ពី​ក្រៅ​មិន​ឱ្យ​គាត់​ចេញ​ទៅ​ណា​ឡើយ​។

បើ​តាម​ម្ចាស់ផ្ទះ​ជួល​វិញ​ប្រាប់​ថា ប្តី​ប្រពន្ធ​មួយគូរ​នោះ​ឈ្លោះ​គ្នា​ស្ទើរតែ​រាល់ថ្ងៃ តែ​ស្ត្រី​នោះ​នៅ​តែ​ទ្រាំ​រស់នៅ​ជាមួយ​ប្តី​នោះ​ នេះ​ប្រហែលជា​គូកម្ម ហើយ​គាត់​ធ្លាប់​បណ្ដេញ​ប្តី​ប្រពន្ធ​នោះ​ចេញ​មិន​ឱ្យ​ស្នាក់​នៅ​ជា​ច្រើន​ដង តែ​ស្ត្រី​នោះ​មិន​ព្រម និង​សុំ​អង្វរ​គាត់​នៅ​បន្ត គាត់​អាណិត​ក៏​ចេះ​តែ​ឱ្យ​នៅ​ទៅ​។

ហើយ​នៅ​យប់​កើតហេតុ​នោះ ម្ចាស់ផ្ទះ​បាន​ទូរស័ព្ទ​ទៅ​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចុះ​មក​ជួយ​អន្តរាគមន៍ និង​គាស់​ទ្វារ​បន្ទប់​ជួយ​ស្ត្រី​រង​គ្រោះ​ចេញ​មក​ក្រៅ ហើយ​នាំ​ស្ត្រី​នោះ​ទៅ​ប៉ុស្តិ៍​នគរបាល ដើម្បី​ដាក់​ពាក្យបណ្តឹង ។ បន្ទាប់​ពី​ទទួល​បណ្តឹង​រួច​លោកនាយ​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ​៣ បាន​ជូន​ថវិកា​ទៅ​កាន់​ស្ត្រី​នោះ​ចំនួន​៦​ម៉ឺន​រៀល ដើម្បី​ធ្វើ​សោហ៊ុយ​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ