ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ក្រុង​បន្ត​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ទី​សាធារណៈ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​សំណូមពរ​ពី​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ក៏​ដូច​ជា ដើម្បី​សោ​ភ័​ណ្ឌ​ភាព​ទីក្រុង​ទេសចរ​នា​ព្រឹក​ថ្ងៃ​ទី​០៨ សីហា ឆ្នាំ​២០១៨​នេះ​លោក សន កុសល អភិបាលរង​ក្រុងព្រះសីហនុ​បាន​ដឹកនាំ​ក្រុមការងារ​ចំរុះ​រួម​មាន​មន្ទីរ​បរិស្ថាន…

ខេត្ត​ព្រះ​សីហ​នុ ៖ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​សំណូមពរ​ពី​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ក៏​ដូច​ជា ដើម្បី​សោ​ភ័​ណ្ឌ​ភាព​ទីក្រុង​ទេសចរ​នា​ព្រឹក​ថ្ងៃ​ទី​០៨ សីហា ឆ្នាំ​២០១៨​នេះ​លោក សន កុសល អភិបាលរង​ក្រុងព្រះសីហនុ​បាន​ដឹកនាំ​ក្រុមការងារ​ចំរុះ​រួម​មាន​មន្ទីរ​បរិស្ថាន និង មន្ត្រី​មន្ទីរ​សាធារណៈ​ការណ៍​អាជ្ញាធ​មូលដ្ឋាន​ភូមិ​សង្កាត់​បាន​ចុះ​ធ្វើការ​ណែនាំ​បងប្អូន​ប្រជាពលរដ្ឋ និង​អាជីវករ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​០៤ ចាប់ពី​ចំណុច​រោងចក្រ​ញ៉ូ​ស្តា ចូល​មក​កាន់​ក្រុងព្រះសីហនុ ស្ថិត​ក្នុងភូមិ​០១ សង្កាត់​លេខ​០១ ក្រុងព្រះសីហនុ​០៣ ដោយ​តម្រូវ​ឲ្យ​រើ​សម្ភារ​ទុក​នៅ​លើ​ផ្លូវ បង្ក​ផល​ប៉ះពាល់​ដល់​បងប្អូន​ប្រជាពលរដ្ឋ ជាង​នេះ​ទៀត គឺ​មានការ​ប៉ះ​ដល់​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ ។

លោក សន កុសល អភិបាលរង​បាន​បញ្ចា​ក់​ឲ្យ​ដឹង​ថា ការ​ចុះ​ឃាត់​ធ្វើ​កំណត់ហេតុ​ទៅ​លើ​ក្រុមហ៊ុន​លំនៅ​ដ្ឋា​ន​អាជីវករ​ដែល​បង្ក​ផល​ប៉ះពាល់​ផ្លូវ​សាធារណៈ​នេះ ។ មិនមែន​ជា​លើក​ទី​មួយ​នោះ​ទេ គឺ​អាជ្ញាធរ​ក្រុង​តែងតែ​ចុះ​ជា​ប្រចាំ ប៉ុន្តែ​ក៏​នៅ​មាន​ភាព​ឆក់​ល្វែង​ខ្លះ​ៗ​ដូចនេះ​ក្នុង​នាម​លោក អភិបាលរង​ទទួល​ប​ន្ទុ​កិច្ចការ​សណ្តាប់ធ្នាប់​សាធារណៈ​នេះ អំពាវ​នា​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​សូម​មេត្តា​ជួយ​សហ​ការណ៍​ដោត​ផ្តល់​ជា​ព័ត៌មាន​ជុំវិញ​ករណី​ដែល​លំនៅ​ដ្ឋា​ន​ក៏​ដូច​ជា ក្រុមហ៊ុន​ណា​ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវ​សាធារណៈ ដើម្បី​រួម​គ្នា​ស្តា និង​អភិវឌ្ឍន៍​ខេត្ត​ព្រះ​សីហ​នុ​ឲ្យ​មាន​ភាព​ស្រស់បំព្រង ។

ក្នុង​ឱកាស​នោះ​ផង​ដែរ​លោក សន កុសល ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ការ​ចុះ​ណែនាំ​របស់​រដ្ឋបាល​ក្រុងព្រះសីហនុ​នេះ​មិនមែន​ធ្វើ​ឡើង​តែ​ចំពោះ​អាជីវករ​តូចតាច​នោះ​ទេ គឺ​ធ្វើ​ឡើង​ក្នុង​លក្ខណៈ​ស្មើភាព​គ្នា​មិន​ប្រកាន់​មាន ឬ ក្រ​នោះ​ទេ​ឲ្យ​តែ​ប៉ះពាល់​ដល់​ផ្លូវ​សាធារណៈ បើ​ពុំ​ដូច​នោះ​ទេ​អ្នក​ដែល​ខាតបង់​មុនគេ គឺ​បងប្អូន​ប្រជាពលរដ្ឋ​នេះ​ហើយ​ព្រោះ​យើង​ដឹង​ហើយ​ថា ខេត្ត​ព្រះ​សីហ​នុ គឺជា​ប៉ូ​ល​មួយ​ក្នុង​ចំណោម​ប៉ូ​ល​សំខាន់​ៗ​ទាំង​០៣​របស់​ប្រទេស​កម្ពុជា​ហើយ​ក៏​ជាទី​ក្រុង​ទេសចរណ៍​ដ៏​មាន​សក្តានុពល​យ៉ាង​ខ្លាំង​ក្នុង​តំបន់​អាស៊ាន ចុះបើ​នៅ​តាម​ផ្លូវ​គ្មាន​សណ្តាប់ធ្នាប់​បរិស្ថាន​មិនល្អ តើ​ភ្ញៀវ​ទេសចរ​ណា​ហ៊ាន​មក​កម្សាន្ត​ទៀត ដូចនេះ​បើ​បាត់បង់​ភ្ញៀវ​ទេសចរ បាត់បង់​ពាណិជ្ជករ តើ​ការ​រីក​ចម្រើន​អាច​កើត​មាន​ដែរ ឬ ទេ? ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ