ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​នគរបាល​ម្នាក់​រវើរវាយ ទាញ​កាំភ្លើង​បា.ញ់​មេឃ​១០​គ្រាប់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​យ៉ាង​ខ្លាំង​បាន​កើតឡើង បន្ទាប់​ពី​គេ​បានឮ​ស្នូរ​ផ្ទុះអាវុធ ជា​ច្រើន​គ្រាប់​ចេញពី​បន្ទប់​មន្ត្រី​នគរបាល​មួយ​រូប​យ៉ាង​រន្ថើន​។ លុះ​ក្រោយ​ពី​ស្ងាត់​ស្នូរ​ផ្ទុះ​ដ៏​កក្រើក​ខាងលើ ទើប​ដឹង​ថា មន្ត្រី​នគរបាល​ជា​ម្ចាស់ផ្ទះ​នោះ​ជា​អ្នក​បាញ់ ប៉ុន្តែ​មិន​បាន​បណ្ដាល​ឲ្យ​ត្រូវ​នរណា​ម្នាក់​រង​គ្រោះ​ឡើយ​។ បន្ទាប់​មក​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ…

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​យ៉ាង​ខ្លាំង​បាន​កើតឡើង បន្ទាប់​ពី​គេ​បានឮ​ស្នូរ​ផ្ទុះអាវុធ ជា​ច្រើន​គ្រាប់​ចេញពី​បន្ទប់​មន្ត្រី​នគរបាល​មួយ​រូប​យ៉ាង​រន្ថើន​។ លុះ​ក្រោយ​ពី​ស្ងាត់​ស្នូរ​ផ្ទុះ​ដ៏​កក្រើក​ខាងលើ ទើប​ដឹង​ថា មន្ត្រី​នគរបាល​ជា​ម្ចាស់ផ្ទះ​នោះ​ជា​អ្នក​បាញ់ ប៉ុន្តែ​មិន​បាន​បណ្ដាល​ឲ្យ​ត្រូវ​នរណា​ម្នាក់​រង​គ្រោះ​ឡើយ​។ បន្ទាប់​មក​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ទៅ​កាន់​ទីនោះ​ពិនិត្យ​ជាក់ស្ដែង ព្រមទាំង​ចាប់ខ្លួន ខ្មាន់កាំភ្លើង​ខាងលើ នាំ​ទៅ​សាកសួរ​ចាត់ការ​តាម​ច្បាប់​។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ប្រមាណ​ជា​៣​រសៀល ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​បន្ទប់​ជួល​ជាន់​ទី​៣ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្ន​ពេញ​។ ខ្មាន់កាំភ្លើង​ខាងលើ​នោះ​ឈ្មោះ កែវ សុផល អាយុ​៤០​ឆ្នាំ មុខរបរ​ជា​មន្ត្រី​នគរបាល​អន្តរាគមន៍​ពិសេស នៃ​អគ្គស្នងការ​នគរបាល​ជាតិ ស្នាក់​នៅ​បន្ទប់​ជួល​ជាន់​ទី​៣ ភូមិ​ព្រៃ​ទា ដែល​ជា​កន្លែង​កើតហេតុ​នោះ​តែ​ម្ដង​។ ដោយឡែក​នគរបាល​បាន​ដកហូត​បាន​កាំភ្លើង​១​ដើម ម៉ាក​K54 មាន​គ្រាប់​ចំនួន​៤​គ្រាប់ រួម​ជាមួយ​សម្បក​គ្រាប់​ជា​ច្រើន​ទៀត​។

បើ​តាម​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​និយាយ​ថា បុរស​ដែល​ជា​ខ្មាន់កាំភ្លើង​ខាងលើ​ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល​នោះ​តែ​ម្នាក់ឯង ប៉ុណ្ណោះ គ្មាន​ប្រពន្ធ និង​កូន​ទេ​។ ហើយ​ពេល​សួរនាំ​និយាយ​រវើរវាយ​ដូច​ជា​អ្នកមាន​ជំងឺ​ស​សៃ​ប្រសាទ ដោយ​ប្រាប់​ថា មាន​មនុស្ស​១​ក្រុម​ដេញចាប់​ដេញ​វាយ និង​ដេញចាប់​គាត់​ដើម្បី​វះ​ពោះ​។ ដោយសារ​តែ​មានការ​ភ័យ​ខ្លាច​ទើប​គាត់​ទាញ​កាំភ្លើង​ដេញ​បាញ់​អ្នក​ដែល​ប្រុង​ធ្វើបាប​គាត់​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ទោះជា​បែប​ណា​កម្លាំង​ជំនាញ​ផ្នែក​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​កំពុង​សាកសួរ​បន្ត​ហើយ​មិន​ទាន់​ដឹង​ថា​ថ្នាក់លើ​មាន​គោលការណ៍​បែប​ណា​នៅឡើយ​ទេ​។

ប្រជាពលរដ្ឋ​បាន​និយាយ​ថា នៅ​វេលា​កើតហេតុ​ខាងលើ ពួក​គាត់​បានឮ​ស្នូរ​គ្រាប់កាំភ្លើង​ផ្ទុះ​លាន់ឮ​ឡើង​យ៉ាង​កក្រើក​នៅ​ជាន់​ទី​៣​ផ្ទះ​ជួល​ខាងលើ ដែល​ហាក់ដូចជា​ការ​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​សមរភូមិ​អ​ញ្ចឹ​ង​ដែរ​។ ខណៈនោះ​ពួក​គាត់​មិន​ហ៊ាន​ចេញ​ទៅ​មើល ភ្លាម​ៗ​នោះ​ឡើយ ព្រោះ​ខ្លាច​មាន​គ្រោះថ្នាក់ លុះ​បន្តិច​ក្រោយមក​ទើ​នាំ​គ្នា​រត់​ចេញ​ទៅ​មើល ឃើញ​មន្ត្រី​នគរបាល​ខាងលើ កាន់​កាំភ្លើង​ស៊ក​បង់​គ្រាប់​បាញ់​មេឃ​បន្ត​ទៀត ទើប​ដឹង​ថា​ស្នូរ​ផ្ទុះអាវុធ​នេះ​គឺ​មន្ត្រី​នគរបាល រូប​នោះ​ជា​អ្នក​បាញ់បោះ​សេរី​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ពួក​គាត់​មិន​បានដឹង​ថា​បុរស​នេះ​មាន​វិបត្តិ​អ្វី​ក្នុង​ចិត្ត ឬ​ខឹងសម្បារ​ចំពោះ​នរណា​ម្នាក់​ទេ ទើប​បានជា​បាញ់​មេឃ​បញ្ចេញ​កំហឹង​បែប​នេះ​។ ហើយ​ក្រោយមក​ទើប​ឃើញ​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះ​ទៅ​ដល់​នាំ​ខ្លួន​បុរស​នេះ​ទៅ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​៕


https://youtu.be/IaYRtxmX8z8

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ